ភាគទី4 : ឈាមច្រមុះ

592 34 0
                                    

   ការរៀនសូត្រកន្លងផុតទៅដោយលំបាក ព្រោះថេយ៉ុងគិតតែពីអង្គុយសង្ស័យនឹងក្រសែភ្នែករបស់អ្នកដែលនៅពីក្រោយ មានអារម្មណ៍ថាស្រៀវឆ្អឹងខ្នងរហូត ទីបំផុតនាយក៏រួចផុតពីក្រសែភ្នែកមួយគូរនោះ។ ពេលចូលមកដល់បន្ទប់ស្នាក់នៅ នាយតូចក៏ទម្លាក់ខ្លួនគេងភ្លាមតែម្តង។

« អាប៉ិនឹងល្អ ទាស់តែគួរអោយខ្លាចបន្តិច » ថេយ៉ុង រអ៊ូរទាំនឹងខ្លួនឯងតិចៗ ក្នុងពេលតែមួយជាមួយនឹងសម្លេងគោះទ្វារបានបន្លឺឡើង កម្លោះតូចចុះពីលើគ្រែមកបើកទ្វារ បង្ហាញអោយឃើញជុងហ្គុកដែលអត់មានសម្លៀកបំពាក់ មានតែកន្លែងពោះគោរុំត្រឹមតែចង្កេះចុះក្រោម ដើរងក់ៗចូលមកក្នុងបន្ទប់។

   ថេយ៉ុងចំហរមាត់ បើកភ្នែកធំៗ ស្រឡាំងកាំងមួយសន្ទុះ ក្រោយពីសតិសម្បជញ្ញៈដែលជ្រុះទៅនោះត្រឡប់មកវិញ នាយក៏ងាកមុខគេចចេញភ្លាម។

 « ឯងមានសាប៊ូកក់សក់ទេ? យើងសុំខ្ចីបន្តិច »

« អឺ...ចា៎ស...បាទៗ » ថេយ៉ុង និយាយចប់ ក៏បិទភ្នែកដើរចូលទៅក្នុងបន្ទប់ទឹក។ មួយសន្ទុះក្រោយមកកម្លោះតូចក៏ដើរទាំងបិទភ្នែកចេញមកហុចដបសាប៊ូអោយគេ ជុងហ្គុកចងចិញ្ចើមសម្លឹងមើលថេយ៉ុងទាំងងឿងឆ្ងល់បណ្តើរ ទទួលដបសាប៊ូយកមកទាំងកំពុងតែឈរច្រត់ចង្កេះបណ្តើរ។

« ហើយវាកើតស្អីឯងអាសអូ? » ដោយឆ្ងល់ពេក ជុងហ្គុកក៏សួរបន្តិចទៅ។

« ដីវាចូលភ្នែក » មិនហ៊ាននិយាយការពិត នាយតូចបានត្រឹមតែនិយាយកុហកទាំងមិនសមនឹងឯង។

« ហ៉ើយ៎ ជុងហ្គុក! » សម្លេងស្អកៗ តែស្តាប់ទៅមានមន្តស្នេហ៍របស់អ្នកណាម្នាក់បានបន្លឺឡើងមក ព្រមទាំងការបង្ហាញខ្លួនរបស់ខ្វនសាំងវ៉ូ ព្រមជាមួយរាងកាយទទេស្អាតដែលស្លៀកតែកន្សែងពោះគោដើរចូលមកក្នុងបន្ទប់នោះដែរ គេងាកមកញញឹមយ៉ាងស្រស់ដាក់ថេយ៉ុង ជាសញ្ញារាក់ទាក់ជាមុន ហើយក៏ងាកមុខទៅរកជុងហ្គុក។

« បានសាប៊ូកក់សក់ហើយឬនៅ? »

« បានហើយ »

« អួយ៎! » ថេយ៉ុងស្រែកយ៉ាងខ្លាំង មានអារម្មណ៍ថាក្បាលរបស់នាយចាប់ធ្ងន់ទៅៗ ដូចជាមានអ្វីមកសង្កត់យ៉ាងចឹង ខ្យល់ដងើ្ហមរបស់នាយក៏ដាច់ៗ ក្រសែភ្នែកស្រវាំងអស់ មានអារម្មណ៍ដូចជាមានវត្ថុរាវក្តៅអ៊ុនៗ ហូរមកតាមច្រមុះអញ្ចឹង ប្រាកដណាស់ក៏មានមនុស្សប្រុសពីរអ្នកថែមទាំងខ្លួនទទេស្អាតអត់ពាក់សម្លៀកបំពាក់ ដើរត្រេងត្រាងនៅក្នុងបន្ទប់ដេករបស់ខ្លួន តើនឹងមានអារម្មណ៍បែបណាទៅ?

♡បន្លំស្នេហ៍ប្រុសមាត់ដាច♡ [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞✅]Where stories live. Discover now