ភាគទី23 : អន់ចិត្ត

378 22 1
                                    

   ថេយ៉ុងអង្គុយមើលអ៊ុំស្រីៗដែលចោមរោមជុងហ្គុកដើម្បីជាការជំរុញទឹកចិត្តមុននឹងប្រណាំងរត់ជើង3 តែក្នុងក្រសែភ្នែករបស់នាយតូចវាមិនមែនហៅថាជំរុញទឹកចិត្តនោះទេ តែវាហៅថាជាការចង់បន្លំប៉ះកាយជុងហ្គុកច្រើនជាង ហើយម្យ៉ាងទៀតហេតុអីក៏អ៊ុំស្រីៗទាំងនោះបែរជាទៅចោមរោមនាយក្រាស់ទៅវិញ ទាំងដែរនេះគឺជាការប្រកួតគ្នាលក្ខណៈជាគ្រួសារនោះ។

« អឺ..សុំទោស បន្តិចទៀតក៏ចាប់ផ្តើមប្រកួតហើយ នាងខ្ញុំសុំនាំស្វាមីរបស់ខ្ញុំទៅត្រៀមខ្លួនសិន » មិនដឹងថាមកពីហេតុអីនាំអោយចិត្តកម្លោះតូចមានអារម្មណ៍មួម៉ៅពេលឃើញអ៊ុំស្រីៗចោមរោមជុងហ្គុកបែបនេះ ទើបនាយក្រោកពីកៅអីអង្គុយក្បែរៗអគារនោះសម្តៅទៅក្រុមអ៊ុំៗដើម្បីចូលទៅចាប់ទាញខ្លួនជុងហ្គុកចេញមកវិញ។

« អរគុណណាស់ដែលបានជួយយើង » ជុងហ្គុកនិយាយដោយសម្លេងស្រទន់ខុសពីរាល់ដងដើម្បីជាការអរគុណនាយតូច តែបន្ទាប់មកក៏នឹកប្លែកចិត្តពេលដែលឃើញឬកពាររបស់ថេយ៉ុងហាក់ដូចជាសោះអង្គើយដាក់ខ្លួន។

« អឹម មិនអីទេ »

« ហើយឯងកើតស្អី? »

« ខ្ញុំហ្អេស? អត់ទេ អត់មានអីទេ »

« តែឬកពាររបស់ឯងវាចម្លែក អរ..ឬថាឯងនឹង... » ជុងហ្គុកសម្លឹងមើលអោយធ្លុះចូលទៅក្នុងក្រសែភ្នែករបស់ថេយ៉ុង កម្លោះតូចគេចពីក្រសែភ្នែករបស់គេទៅសម្លឹងមើលផ្នែកផ្សេងដោយការខ្មាស់អៀន។

« ឬថាឯងនឹងកំពុងមានរដូវ? »

« ន៎ែ!! »

« ហា៎សហា៎ ហេតុអីក៏ឯងចាំបាច់ធ្វើមុខបែបនេះដែរ យើងនិយាយលេងទេណា ឃើញឯងគិតតែពីធ្វើមុខក្រញូវរហូត »

« វាមិនកំប្លែងទេ »

« អូឃេៗ យើងសុំទោស តែថាថ្ងៃនេះឯងស្អាតណាស់ បើយើងមិនដឹងថាឯងជាប្រុសទេ យើងប្រាកដជាគិតថាឯងជាស្រីមិនខានទេ »

« អរគុណ >< »

« សរសើរថាស្អាតវាគួរអោយសប្បាយចិត្តត្រង់ណាទៅ ណ្ហើយចុះ!! ការប្រកួតលើកនេះឯងត្រូវខំអោយមែនទែនណា »

♡បន្លំស្នេហ៍ប្រុសមាត់ដាច♡ [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞✅]Where stories live. Discover now