ភាគទី16 : ឥទ្ធិពលប្រុសសង្ហា

356 20 0
                                    

   ព្រលឹមឡើងជុងហ្គុកក្រោកតាំងតែពីម៉ោង៥ព្រឹក ដើម្បីនឹងចេញមកធ្វើការ ដឹកកាសែតដែលទើបនឹងដាក់ពាក្យធ្វើការកាលពីម្សិលមិញនេះ ក្រោយពីធាក់កង់ដាក់កាសែតពេញស្រុកហើយ ប្រុសកំលោះក៏មកធ្វើការជាអ្នកចំអិនអាហារនៅហាងអាហារចិននៅម្ដុំថ្នល់សុងមីទៀត ទោះបីជាមានអារម្មណ៍ធុញទ្រាន់នឹងស្រីក្រមុំ៤នាក់ដែលតែងតែតាមនាយរៀងរាល់ថ្ងៃនោះក៏ដោយ តែក៏ត្រូវអត់ធ្មត់រំងាប់ភាពធុញទ្រាន់បំផុត។

« បងត្រលប់មកវិញហើយ » ជុងហ្គុកបន្លឺសំលេងចេញទៅ ស្របពេលខ្លួនបានមកដល់ផ្ទះវិញ។

« បងប្រុស » សំលេងដ៏ស្រស់ស្រាយរបស់ជុងហ្គីដូចជាថ្នាំកម្លោះដល់គេគ្រប់ពេលនៅពេលដែលគេបានឮ ភាពនឿយហត់ពីការងារក៏បានរលប់ទៅភ្លាមៗដែរ។ ជុងហ្គីរត់ចេញមកអោបជើងបងប្រុសព្រមទាំងនៅក្នុងដៃមានកាន់មនុស្សយន្តដែលមានតំលៃថ្លៃទៀតផង ធ្វើអោយជុងហ្គុកបើកភ្នែកធំៗ សំលឹងមើលមនុស្សយន្តមួយនោះយ៉ាងពិចារណា។

« ជុងហ្គីទៅយកមនុស្សយន្តនេះពីណាមក? »

« មានបងប្រុស២នាក់ឱ្យជុងហ្គី »

« បងប្រុស២នាក់? » ជុងហ្គុកចងចិញ្ចើមឆ្ងល់ បន្ទាប់មកក៏គំហកដាក់ជុងហ្គីយ៉ាងខ្លាំង។

« បងប្រាប់ហើយមែនទេថាឱ្យនៅក្នុងផ្ទះ កុំប្រាប់ណាថាបើកទ្វារឱ្យមនុស្សប្លែកមុខចូល? បងប្រាប់ប៉ុន្មានដងហើយថាកុំរវល់នឹងមនុស្សប្លែកមុខ មិនចេះស្តាប់គ្នាទេហ្គេស ចង់ត្រូវគេចាប់ទេអញ្ចឹងហ្អេស? » សំលេងគំហករបស់បងប្រុសខ្លួនធ្វើឱ្យជុងហ្គីស្រឡាំងកាំងជាខ្លាំង។

« បងជុងហ្គុកចិត្តអាក្រក់ » ជុងហ្គីយំអណ្តឺតអណ្ដក រត់ចូលទៅក្នុងបន្ទប់បាត់ ប្រុសកំលោះសំលឹងមើលប្អូនប្រុសដែលរត់គេចទៅហើយដកដង្ហើមធំនៅពេលតាំងចិត្តបាន។

« អូ៎ៗ មិនអីទេក្មេងល្អ ចាំបងទាំង2នាំទៅលេងសួនសប្បាយៗល្អទេ? » សំលេងដែលធ្លាប់លឺបានបន្លឺចេញមកពីក្នុងបន្ទប់របស់ជុងហ្គី ធ្វើឱ្យប្រុសកំលោះ ប្រញាប់រត់ទៅមើល ថេយ៉ុងងើយមុខឡើងសំលឹងមើលមុខរបស់គេដូចគ្នានឹងខ្វនសាំងវ៉ូដែលញាក់ចិញ្ចើម ម៉ិចភ្នែកដាក់គេដែរ។

♡បន្លំស្នេហ៍ប្រុសមាត់ដាច♡ [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞✅]Where stories live. Discover now