ភាគទី12 : ខ្ញុំធ្វើមិនបានទេ!!

375 18 0
                                    

   ត្រឹមតែមួយថ្ងៃ ខ្វនសាំងវ៉ូនឹងថេយ៉ុងក៏មើលទៅជុងហ្គុកថាជាមនុស្សដែលរោគចិត្តបាត់ទៅហើយដោយគ្មានការស្ទាក់ស្ទើរ។ ទាំងពីរអ្នកក៏អង្គុយញ៉ាំអាហារពេលព្រឹកជាមួយគ្នា ពេលឃើញជុងហ្គុកបើកទ្វារបន្ទប់គេងចូលមកក៏នាំគ្នាសម្លឹងមើលទៅនាយតាមកន្ទុយភ្នែកភ្លែត។

« ឯងទាំងពីរអ្នកសម្លឹងមើលមុខយើងបែបនេះមានន័យថាមិច? » ជុងហ្គុក

« អត់មានអីទេ » ខ្វនសាំងវ៉ូ

« មិនបាច់មកថាអត់នោះទេ ក៏វាឃើញនឹងភ្នែកនេះហើយ » គ្មានចម្លើយណាមួយដែលឆ្លើយចេញមកពីមាត់របស់ខ្វនសាំងវ៉ូវិញឡើយ គេគ្រាន់តែញាក់ស្មាដាក់ជាសញ្ញាថាអត់មានអីទេ ឬកពារសរសៃប្រសាទរបស់មិត្តធ្វើអោយជុងហ្គុកកើតការម៉ួម៉ៅមកភ្លែត តែបានត្រឹមតែសង្កត់ចិត្តកុំអោយខឹងតែប៉ុណ្ណោះក្រោយពេលដឹងថាខ្លួនឯងកំពុងស្ថិតនៅក្នុងស្ថានការណ៍ដែលមានករណីចោទប្រកាន់។

« អេ៎ នេះ! » ថេយ៉ុងដួសបាយឡើងមករៀបនឹងបញ្ចុកខ្វនសាំងវ៉ូ ប្រុសកម្លោះងាកភ្នែកចេញពីជុងហ្គុកវិញមកហារមាត់ទទួល។

« ម្សិលមិញពួកឯងថាយើងស្រឡាញ់ភេទដូចគ្នា ហើយអីឡូវចុះពួកឯងវិញនោះ ធ្វើបែបនេះមិនហៅថាការស្រឡាញ់ភេទដូចគ្នាទេហ្អេស? »

« ទោះបីជាយើងស្រឡាញ់ភេទដូចគ្នា ក៏យើងមិនបានចង់រំលោភថេយ៉ុងដូចជាឯងដែរ! »

« ឯងនិយាយថាមិច? » នៅពេលដែលជុងហ្គុកកំពុងតែអស់ភាពអត់ធ្មត់ ក្វាន់ហាន់សងក៏រត់ភ្នែកស្លើត្រហេបត្រហបចូលមកឈរយ៉ាងដង្ហក់ ធ្វើអោយប្រុសកម្លោះត្រូវរំងាប់អារម្មណ៍ខឹងនោះទុកវិញ ហើយងាកទៅចាប់អារម្មណ៍នឹងអ្នកដែលរត់មកយ៉ាងទាន់ហន់អម្បាញ់មិញនេះ។

« ជុងហ្គុក មានគេផ្ញើសំបុត្រមក » ក្វាន់ហាន់សងហុចសំបុត្រអោយ ជុងហ្គុកក៏ទទួលវាមកហើយមើលលើខ្នងសំបុត្រ ក៏ឃើញថាវាចាមកអោយខ្លួន នាយក្រាស់ក៏ប្រញាប់យកសំបុត្រមកបើកអានភ្លាម ក្រោយពីឈរអានអត្ថន័យនៅក្នុងសំបុត្រមួយសន្ទុះមក ជុងហ្គុកក៏បង្វិលខ្លួនដើរត្រឡប់ចូលទៅក្នុងបន្ទប់ដោយទឹកមុខតានតឹងជាខ្លាំង។

♡បន្លំស្នេហ៍ប្រុសមាត់ដាច♡ [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞✅]Where stories live. Discover now