ភាគទី22 : គ្រួសារ

334 25 1
                                    

« ន៎ែ! ព្រឹកហើយមិនទៅពិធីបឋមនិទ្ទេសទេហ្អេស? »

« ហ៉ឺ? »

« មិនចាំបាច់មកហ៉ឺទេ ប្រញាប់ក្រោកឆាប់ឡើង តិចទៅសាលារៀនយឺត » ជុងហ្គុកដែលដេកជ្រមុជក្នុងភួយចាំបាច់ត្រូវក្រោកឡើងមកអង្គុយ ព្រោះកម្លាំងអង្រួនរបស់ថេយ៉ុង គេងើយមុខឡើងសម្លឹងមើលមុខអ្នកដាស់គេបណ្តើរ និយាយទាំងសម្លេងក្រងួរស្ទើរតែស្តាប់មិនបានបណ្តើរ។

« អ៊ាវ! យ៉ាងម៉េចថេយ៉ុង អរុណសួស្ដីឯងមកធ្វើស្អីនៅទីនេះ? »

« ថ្ងៃនេះជាថ្ងៃបឋមនិទ្ទេសណា ប្រញាប់ឡើង »

« ពិតមែនហើយ ថ្ងៃនេះជាថ្ងៃចូលរៀនហ្នឹងណា » គេនិយាយដោយសម្លេងខ្សោយ ងើយមុខឡើង ក្រលែកមើលនាឡិកានៅលើជញ្ចាំង ប្រាប់ពេលវេលាថាម៉ោង៧:៣០នាទីហើយ ជុងហ្គុកបើកភ្នែកធំៗសម្លឹងមើលនាឡិកាម្ដងទៀត បន្ទាប់មកក៏មមីមមារចុះពីលើ គ្រែចូលបន្ទប់ទឹកយ៉ាងលឿន ធ្វើឱ្យអ្នកដែលឈរសម្លឹងមើលក្រវីក្បាលដោយការហួសចិត្ត។

   កម្លោះតូចចេញពីបន្ទប់គេងរបស់ជុងហ្គុកដើរសម្ដៅមកបន្ទប់គេងមួយទៀតជាប់នឹងបន្ទប់របស់ជុងហ្គុក នាយបើកទ្វារល្មមនឹងអោយខ្លួនឯងអើតមុខចូលទៅមើលបាន រូបភាពក្មេងតូចដែលគួរអោយស្រលាញ់ស្ថិតក្នុងឯកសណ្ឋានក្មេងមតេយ្យពាក់អៀមពណ៌ស៊ីជំពូរ កំពុងអង្គុយបិទកាតាបសិស្សរូបខ្លាឃ្មុំហើយយកដៃតូចៗលូកចូលទៅត្រួតពិនិត្យរបស់របរនៅខាងក្នុងនោះ ថេយ៉ុងភ្លឹកញញឹមតិចៗចំពោះភាពដែលគួរអោយស្រលាញ់របស់ជុងហ្គី ហើយនៅទីបំផុតនាយក៏សម្រេចចិត្តបើកទ្វារចូលទៅខាងក្នុងបន្ទប់មួយនោះ។

« អរុណសួរស្តីបងថេយ៉ុង »

« អរុណសួរស្តី ជុងហ្គីកំពុងតែធ្វើអីហ្នឹង? »

« ជុងហ្គីកំពុងរៀបចំរបស់ក្នុងកាតាប »

« រំភើបទេ? »

« បាទ! »

   __________

   ថ្ងៃនេះជាថ្ងៃបឋមនិទ្ទេសរបស់សាលារៀនថ្នាក់មតេយ្យដែលជុងហ្គុកទៅចុះឈ្មោះចូលទៀតអោយជុងហ្គីនៅពេលវិស្សមកាល គេចាត់ចែងចាយតម្លៃសាលារៀនមុនមួយឆមាសដោយលុយដែលបានមកពីការធ្វើការងារពិសេស ហើយនៅទិញឯកសណ្ឋានសិស្សជាមួយកាតាបស្បែកជើងនឹងឧបករណ៍រៀន គ្រប់បែបយ៉ាងទៀត ថេយ៉ុងព្យាយាមនឹកដល់រូបភាពពេលដែល២នាក់បងប្អូននាំគ្នាដើរទិញរបស់ទាំងនេះមក ហើយក៏មានអារម្មណ៍ថាច្រណែនយ៉ាងខ្លាំងចង់ឃើញរូបភាពទាំងនោះពិតៗ។

♡បន្លំស្នេហ៍ប្រុសមាត់ដាច♡ [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞✅]Where stories live. Discover now