ភាគទី11 : មុខឯងទៅត្រូវនឹងអីហ្នឹង?

417 20 0
                                    

   កន្លះម៉ោងកន្លងផុតទៅ ថេយ៉ុងដែលផ្លាស់សម្លៀកបំពាក់តៃខ្វាន់ដូរួចរាល់ហើយក៏មកឈរនៅក្នុងសាលកីឡាដ៏ធំល្វឹងល្វើយតែពីរអ្នកជុងហ្គុកប៉ុណ្ណោះ។ ទាំងពីរអ្នកឈរសម្លឹងមើលមុខគ្នាយ៉ាងក្តៅកគុក ភាគីមួយសម្លឹងមុខអ្នកម្ខាងទៀតដោយក្រសែភ្នែកខឹងសម្បារ ចំណែកភាគីម្ខាងទៀតបែរជាសម្លេងមើលកម្លោះតូចដែលនៅចំពោះមុខដោយក្រសែភ្នែកចម្អក។

« តទៅដើម្បីស្ទាបស្ទង់កម្លាំងកំហែង ឯងត្រូវចូលមកធ្វើអោយយើងដួលអោយបាន បើឯងធ្វើបានចាត់ទុកថាការសមនេះនឹងត្រូវបានបញ្ចប់ »

« យាក៎!!! » ស្ទើរតែត្រៀមខ្លួនមិនទាន់ ជុងហ្គុកដែលមិនទាន់និយាយចប់ស្រួលបួលផងនោះក៏ត្រូវថេយ៉ុងស្ទុះចូលទៅរកគេភ្លាម ដោយដាល់ទៅលើពោះរបស់ជុងហ្គុកដោយមិនថ្នមដៃ។ ដំបូងៗនាយកម្លោះក៏គិតថានឹងត្រូវឈឺជាមិនខាន ប៉ុន្តែច្រើនដៃបន្តមក គេក៏ប្រទះឃើញថាវាស្រាលជាងយកខ្នើយមកគប់ទៅទៀត ទើបគេឈរច្រត់ចង្កេះអោយកម្លោះតូចដាល់អោយអស់ចិត្ត។

« វាយអស់ចិត្តហើយនៅ? » ឈររៀងយូរក្រែលដែរហើយ ទើបនាយដាច់ចិត្តសួរកម្លោះតូចទាំងសើចនៅដើមក.តិចៗ ព្រោះតែនាយអស់សំណើចខ្លាំងពេក វាមិនដែរអ្នកណាវាយគេហើយហត់ខ្លួនឯងទេ។

« ហ្ហេក៎ៗៗៗ » ថេយ៉ុង ឈប់ដង្ហក់មួយសន្ទុះ បន្ទាប់មកក៏ដាល់គេម្តងទៀត ចំណែកឯអ្នកម្ខាងទៀតបែរជានៅតែបន្តឈរច្រត់ចង្កេះជះរាងសង្ហារធ្វើដូចធម្មតាទៅវិញ។

« ណ្ហើយចុះ អោយល្មមៗទៅ » ដោយឃើញថាថេយ៉ុងវាយគេតែឈឺខ្លួនឯងបែបនេះនាយក៏រៀងអាណិតតិចតួចដែរ អាណិតដៃតូចៗដែលខំលើកមកដាល់ពោះនាយដែលវាកំពុងតែឡើងពណ៍ក្រហមៗនោះ។

« ហត់ណាស់! » ថាចប់ ថេយ៉ុងក៏ដាក់ខ្លួនអង្គុយនៅជិតជើងរបស់ជុងហ្គុកភ្លែត ព្រោះតែនាយអស់កម្លាំងមែនទែន គ្មានកម្លាំងសូម្បីតែឈរអោយត្រង់ខ្លួន។

« នេះគេហៅថាដាល់មែនទេ? ឆ្មាក្រញៅនៅឈឺជាងនេះផង! » ជុងហ្គុក មានអារម្មណ៍ថាកម្លោះតូចនៅពីមុខគេនេះធ្វើអីក៏ទើសចិត្តគេទាំងអស់។ បន្ទាប់ពីពិនិត្យមើលថានឹងតម្រូវអោយថេយ៉ុងជាប្រុសពេញលក្ខណៈនោះបែបមិនអាចទៅរួចទេ មើលទៅវាឆ្ងាយសែនឆ្ងាយហួសនឹងឈោងដល់។

♡បន្លំស្នេហ៍ប្រុសមាត់ដាច♡ [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞✅]Where stories live. Discover now