ភាគទី20 : មិនពិតទេដឹង?

363 27 1
                                    

   បរិយាកាសខាងក្នុងសណ្ឋាគារពោរពេញទៅដោយភាពតានតឹង ជាពិសេសថេយ៉ុងដែលកំពុងតែអោនមុខចុះនោះ ជុងហ្គុកក៏និយាយមិនចេញបានតែឈរសួរអ្នកម្ខាងទៀតដោយក្រសែភ្នែកថា ‹ កុហកមែនទេ? › តែចម្លើយទាំងអស់នោះបើអានចេញពីទឹកមុខរបស់នាយក្នុងពេលនេះនឹងប្រទះឃើញថាមិនមានអ្វីដែលបញ្ចាក់ថាកុហកសូម្បីតែបន្តិច។

« ជុងហ្គីបាត់ទៅណា? »

« ឈប់សិន ចិត្តត្រជាក់ៗសិនណា មានមនុស្សកំពុងមើលមក » ខ្វនសាំងវ៉ូព្យាយាមហាមប្រាមនាយដែរពេលដែលនាយនិយាយសម្លេងខ្លាំងៗបែបនេះ ដល់ថ្នាក់ថេយ៉ុងភ្ញាក់ឈ្ងោកមុខមើលដីព្រោះដឹងខ្លួនខុសរហូតមិនហ៊ានងើយមុខមកមើលគេទៀត។

« គឺសួនកម្សាន្តដែលពួកយើងធ្លាប់ទៅលើកមុន »

« អាចង្រៃអើយ! » ថាចប់ ជុងហ្គុកក៏រត់ត្រុយបក់ដៃហៅតាក់ស៊ីដោយមានថេយ៉ុងនឹងខ្វនសាំងវ៉ូរត់តាមពីក្រោយបក់ដៃហៅតាក់ស៉ីមួយទៀតជិះទៅតាមជុងហ្គុកដែរ។

   ជុងហ្គុករត់សម្តៅទៅសួនកម្សាន្តដោយទឹកមុខអន្ទះសា ព្យាយាមពឹងលើកម្ពស់របស់ខ្លួនចោលក្រសែភ្នែករកមើលជុងហ្គី តែអត់មានសូម្បីតែស្រមោលរបស់ក្មេងតូច។ ជាច្រើនម៉ោងកន្លងផុតទៅ នាយកម្លោះក៏ដើរមកអង្គុយសម្រាកនៅលើកៅអីមុខសួនកម្សាន្ត នាយបន្ធូរក្រវាត់ក.ចេញព្រមទាំងដោះអាវធំចេញដែរ នាយស្ទើរតែជ្រែកផែនដីរកទៅដោយក៏នៅតែមិនទាន់បានជួបប្អូនប្រុសរបស់ខ្លួនទៀត ជុងហ្គុកនាំខ្លួនប្រាណដ៏នឿយហត់នោះរត់ទៅតាមរកជុងហ្គីបន្តទៀត។ ចំណែកឯថេយ៉ុងនឹងខ្វនសាំងវ៉ូដែលរត់តាមមកនោះ ពេលមកដល់ក៏បំបែកគ្នាតាមរកជុងហ្គីរហូតក៏មកជួបគ្នានៅខាងមុខសួនកម្សាន្តវិញ។

« ឃើញទេ? » ពេលរត់ជួបគ្នាវិញ ខ្វនសាំងវ៉ូក៏សួរទៅកាន់ថេយ៉ុងភ្លាម។

« អត់ឃើញទេ »

« ឆ្គួតមែន »

« ខ្ញុំខុសដោយខ្លួនឯង » ថេយ៉ុងនិយាយបណ្តើរបង្ហូរទឹកភ្នែកយំសស្រាក់ចុះមកបណ្តើរ បន្ទាប់មកដៃម្ខាងរបស់ខ្វនសាំងវ៉ូក៏ឈោងមកទះស្មារបស់ថេយ៉ុងតិចៗបណ្តើរ និយាយដោយសម្លេងក្រងួៗបណ្តើរ ព្រោះតែរត់ហត់ដល់ដង្ហក់ខ្យល់ខ្លាំងពេក។

♡បន្លំស្នេហ៍ប្រុសមាត់ដាច♡ [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞✅]Where stories live. Discover now