ភាគទី28 : សារភាពស្នេហ៍

383 22 1
                                    

« ទៅអាមេរិកអញ្ចឹងហ្អេស? »

« អឹម »

« ទៅអាមេរិកវាឆ្ងាយណាស់ណា »

« អឺ »

« ទៅអាមេរិកមែនហ្អេស? »

« អឺមែនហើយ » ជុងហ្គុកគំហកដាក់អ្នកដែលអង្គុយទល់មុខខ្លួនហើយយកដៃទះតុញ៉ាំបាយលឺសូរតែ ផាំងង៎!! រេកាយពីថេយ៉ុងដែលគិតតែពីនិយាយពាក្យថា ' ទៅអាមេរិក ’ បែបនេះរហូតវាគួរអោយធុញណាស់។

« ល្អខ្លាំងណាស់ បើលោកបានទៅរៀននៅអាមេរិកបែបនេះ » ទោះជានិយាយចេញមកបែបនេះក៏ដោយ តែនាយបែរជាមានអារម្មណ៍ថា ពេលវេលាដែលកន្លងមកមួយរយៈមុននេះវាដូចជាខ្លីខ្លាំងណាស់ ក៏ប៉ុន្តែពួកគេក៏បានបង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្នាច្រើនដែរ មានទាំងយំមានទាំងសើច។

   ក្លិនឈ្ងុយឆ្ងាញ់ចេញមកពីផ្ទះបាយ វាហើរចេញមកប៉ះនឹងច្រមុះអ្នកកម្លោះទាំង2 ធ្វើអោយជុងហ្គុកនឹងថេយ៉ុងដែលអង្គុយចាំនៅតុបាយនោះ ក៏នាំគ្នាងាកបែរមកមើលផ្ទះបាយវិញ មិនយូរប៉ុន្មានខ្វនសាំងវ៉ូស្ថិតក្នុងឈុតការពារប្រឡាក់ (អាវអៀមពាក់សម្រាប់ចូលផ្ទះបាយ) មើលទៅប្លែកភ្នែកក៏ដើរចេញមក ក្នុងដៃទាំង2របស់គេមានកាន់ចានអាហារស្នាដៃរបស់ខ្លួនឯងយកមកដាក់នៅលើតុ មួយសន្ទុះក្រោយមកអាហារ2-3ចានទៀតក៏តម្រៀបគ្នាចេញមកដាក់ពេញលើតុអាហារនោះ។

« ថ្ងៃនេះផឹកអានេះជាមួយគ្នាណា » ក្វាន់ហាន់សង ភ្ញៀវដែលទើបនឹងអញ្ជើញមកដោយខ្វនសាំងវ៉ូ កាន់ស្បោងផ្លាស្ទីកដែលមានដាក់ស៊ូជូ5ដបយកមកបង្ហាញ គ្រប់គ្នាឃើញហើយក៏ញញឹមខិលខូចចេញមក តែប៉ុណ្ណោះបានដៃពួកគេផឹកទៀតហើយ ><

« មីនីម៉ាតនៅសាលារៀនមានលក់អារបស់អស់ទាំងនេះដែរហ្អេស? » ជុងហ្គុកក៏សួរទៅកាន់ក្វាន់ហាន់សងទាំងចងចិញ្ចើមដោយការងឿងឆ្ងល់។

« អត់មានទេ តែយើងលួចឡើងរបងសាលារៀនទៅទិញមក » សិស្សានុសិស្សដែលកំពុងអានសូមមេត្តាជ្រាបថា នេះជាសមត្ថភាពដ៏ពិសេសប្រចាំខ្លួនរបស់គេ តែសូមកុំយកតម្រាប់តាមអោយសោះ - -

« ឯងនេះអស្ចារ្យខ្លាំងណាស់ មិនខ្លាចថាគ្រូៗនឹងចាប់បានថាឯងផ្លោះរបងសាលាបែបនេះទេហ្អេស? »

♡បន្លំស្នេហ៍ប្រុសមាត់ដាច♡ [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞✅]Where stories live. Discover now