ភាគទី29 : ប្រាប់ពីអារម្មណ៍ពិត

392 23 0
                                    

   ថេយ៉ុងមានអារម្មណ៍ថាវាសែនពិបាកខ្លាំងណាស់ជាមួយនឹងការដែលខ្លួនឯងនឹងមកអង្គុយត្រូវមើលមុខខ្វនសាំងវ៉ូមនុស្សដែលនាយស្រឡាញ់ រឹតតែមកជួបគ្នានៅរោងអាហារទៀត ទើបកម្លោះតូចបានតែអង្គុយស្ងៀមអោនមុខញ៉ាំអាហារយ៉ាងញាប់ស្អេក។

« នាងកើតអីដែរឬទេ ឃ្លានខ្លាំងដល់ម្លឹងផងហ្អេស? »

« អរ អត់ទេ ខ្ញុំគ្រាន់តែមានអារម្មណ៍ថាឃ្លាន » ថេយ៉ុងនិយាយនៅពេលដែលបាយនៅពេញមាត់ បន្ទាប់មកសម្លេងរបស់បុរសដែលនៅពីមុខនោះក៏បន្លឺឡើង ធ្វើអោយថេយ៉ុងមុខឡើងក្រហម ព្រោះតែអៀននឹងពាក្យសម្តីរបស់អ្នកម្ខាងទៀតដែលបានសួរខ្លួន។

« នាងអៀនហ្អេស? »

« អឹម »

« មិនអីទេ និយាយគ្នាដូចដែលធ្លាប់និយាយកន្លងមកទៅចុះ គិតថាយើងនៅក្នុងឋានៈជាមិត្ត បើនាងគិតបែបនេះ នឹងបានមានអារម្មណ៍សប្បាយៗឡើងវិញ »

   កម្លោះតូចមានអារម្មណ៍ថាពាក្យសម្តីទាំងអស់នេះមិនបានទទួលដឹងត្រឹមតែការយល់សប្តិនោះទេ តែនាយដឹងដល់អារម្មណ៍កក់ក្តៅយ៉ាងចម្លែក លើកលែងតែថាចិត្តរបស់នាយបែរជាមិនបានលោតញាប់ញ័រជាមួយខ្វនសាំងវ៉ូដូចពេលដែលជុងហ្គុកស្ទាបថ្ងាសរបស់នាយសូម្បីតែបន្តិច...វាមានអារម្មណ៍ថាយ៉ាងមិចទៅ អារម្មណ៍ដែលកក់ក្តៅក្នុងចិត្តពេលនៅជាមួយខ្វនសាំងវ៉ូ តែមិនរំជួយបេះដូងដូចជាពេលដែលនាយនៅជាមួយជុងហ្គុកនោះទេ វាយ៉ាងមិចអោយប្រាកដទៅនៀក៎ នាយមិនយល់ពីអារម្មណ៍របស់ខ្លួនឯងទាល់តែសោះ តើនាយស្រឡាញ់នរណាអោយប្រាកដទៅ? ជាជុងហ្គុក ឬក៏ ជាខ្វនសាំងវ៉ូ?

   | 𝐒 𝐊 𝐈 𝐏 |

   ពេលព្រលប់ជុងហ្គុកលួចចេញពីបន្ទប់ស្នាក់នៅបានសម្រេចដោយមិនមានអ្នកណាសង្កេតឃើញ គេងើយមើលរបងដែលមានកម្ពស់ខ្ពស់ស្មើក្បាលខ្លួនឯង ក្រលេកទៅមើលឆ្វេងមើលស្តាំបន្តិច បន្ទាប់មកក៏ចាប់ផ្តើមផ្លោះរបងចេញទៅខាងក្រៅ។

« មកដល់ទៀងពេលល្អណាស់ណ៎ » ម៉ូហារ៉ាស្រែករាក់ទាក់នៅពេលឃើញអ្នកដែលខ្លួនកំពុងរងចាំលោតចុះមកពីរបងសាលារៀនរបស់គេនោះ។

♡បន្លំស្នេហ៍ប្រុសមាត់ដាច♡ [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞✅]Where stories live. Discover now