ភាគបញ្ចប់ : ធ្វើតាមបេះដូង🥀 [ Happy Ending ]

695 34 4
                                    

កម្លោះតូចរាងស្តើងដេកសន្លប់នៅលើគ្រែក្នុងបន្ទប់4ជ្រុងតូចៗ ការឈឺចាប់ដែលមាននៅលើរាងកាយធ្វើអោយនាយដឹងខ្លួនឡើងមក កែវភ្នែកបង្កប់ទៅដោយការសង្ស័យលាយនឹងចម្លែកក្នុងចិត្តសម្លឹងមើលទៅជុំវិញបន្ទប់4ជ្រុងនោះដូចជាកំពុងតែសញ្ជឹងនឹកគិតពីរឿងរ៉ាវគ្រប់យ៉ាងដែលបានកើតឡើង រំពេចនោះ ក្រសែភ្នែកមួយគូរនោះក៏ប្រទះនឹងនាឡិកានៅលើជញ្ជាំងបញ្ជាក់ប្រាប់ថាម៉ោង10ហើយ...នេះមិនដឹងថាម៉ោង10ព្រឹកឬក៏ម៉ោង10យប់ទេនៀក៎។

« អួយ! » ថេយ៉ុងស្រែកឡើងភ្លាមហើយព្យាយាមក្រោកឡើងមកដើម្បីអង្គុយ សម្លេងស្រែករបស់នាយបានដាស់អ្នកណាម្នាក់ដែលកំពុងតែដេករួញខ្លួននៅលើកៅអីសាឡុងនៅឯចុងគ្រែអោយគេភ្ញាក់ឡើង។

« ដឹងខ្លួនហើយហ្អេស យ៉ាងម៉េចទៅហើយ ខ្ញុំលោះព្រលឹងអស់ហើយពេលដែលបានដឹងរឿងនេះ ខ្ញុំព្រួយបារម្ភខ្លាំងណាស់ នាងមានឈឺត្រង់ណាទេ ខ្ញុំចេញទៅហៅពេទ្យមកម្តងទៀត? » ខ្វនសាំងវ៉ូម្នីម្នាចូលមកសួរអាការៈរបស់ថេយ៉ុងជាហូរហែមិនទុកចន្លោះអោយនាយតូចបានឆ្លើយតបឡើយ។

« ខ្ញុំមកទីនេះបានដោយរបៀបណា? »

« ជុងហ្គុកជាអ្នកនាំនាងមក នាងទៅមានរឿងជាមួយក្មេងសិស្សសាលាផ្សេងហើយជុងហ្គុកក៏ទៅជួយនាងទាន់ពេល សំណាងល្អខ្លាំងណាស់ បើម្សៀនោះមិនទៅជួយនាងទាន់ទេប្រាកដជាយ៉ាប់មិនខាន »

រូបភាពនៃរឿងរ៉ាវផ្សេងៗ កំពុងតែសន្សឹមៗប្រទាក់ប្រទាញគ្នាចូលមកក្នុងខួរក្បាលរបស់ថេយ៉ុង រហូតទាល់តែនាយតូចអាចចងចាំរឿងរ៉ាវគ្រប់យ៉ាងដែលបានកើតឡើងទាំងអស់នោះបានយ៉ាងឆាប់រហ័ស។

« ហើយចុះជុងហ្គុកវិញ ម្សៀនោះមានកើតអីទេ? »

« ព្រោះតែជួយនាង គេក៏ត្រូវបណ្ដាញចេញពីសាលារៀន ហើយក៏កំពុងតែនឹងត្រៀមឡើងយន្តហោះនាម៉ោង11នៅថ្ងៃស្អែកនេះហើយ » សម្លេងស្តាប់ទៅដូចជាធ្លាប់ស្គាល់បានបន្លឺឡើងមកពីក្រោយខ្នងរបស់ខ្វនសាំងវ៉ូ ហៅក្រសែភ្នែករបស់គេនឹងថេយ៉ុងអោយងាកទៅមើលនៅទ្វារបន្ទប់ ក៏បានឃើញស្រីក្រមុំមុខមាត់ស្អាតបាតរាងដូចតារាបង្ហាញម៉ូដរបស់ សាន់ម៉ូហារ៉ា ដើរចូលមកព្រមជាមួយនឹងផ្កាមួយបាច់ផងដែរ តែកម្លោះតូចដែលកំពុងតែដេកនៅលើគ្រែមិនបានភ្ញាក់ផ្អើលនឹងផ្កានោះសូម្បីតែបន្តិច ព្រោះវត្ថុដែលនាយចាប់អារម្មណ៍នោះគឺសម្តីរបស់ម៉ូហារ៉ាដែលនិយាយអម្បាញ់មិញនេះទៅវិញទេ។

♡បន្លំស្នេហ៍ប្រុសមាត់ដាច♡ [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞✅]Where stories live. Discover now