ភាគទី8 : គួរអោយចាប់អារម្មណ៍!

457 29 0
                                    

   សាលកីឡារបស់សាលារៀនត្រូវបានសិស្សច្បងឆ្នាំទី2ធ្វើអោយក្លាយទៅជាកម្មវិធីប្រកួតទៅហើយ ក្រៅពីថ្ងៃស្អែកនេះនឹងត្រូវជាថ្ងៃចូលប្រគួតដើម្បីប្រជែងយកទុនសិក្សា។ សិស្សជាច្រើនម្នាក់ៗនាំគ្នាដើរទៅមើលកម្មវិធីក្នុងសាលកីឡាដោយក្តីរំភើប សប្បាយរីករាយ។ ទោះជាសិស្សច្បងនៅមិនទាន់តុបតែងរួចរាល់ហើយក៏ដោយ ផ្ទះខ្មោចអើយ! សាលលក់នំអើយ! គ្រប់បែបយ៉ាងត្រូវប្រមូលផ្ដុំនៅក្នុងសាលកីឡាទាំងអស់ យ៉ាងមិនគួរអោយជឿ។

   « ខ្ញុំសុំអង្វរ ចូលរួមប្រកួតទៅណា៎ » ថេយ៉ុង ដើរតាមពីក្រោយជុងហ្គុកបណ្តើរ និយាយបញ្ចុះបញ្ចូលអោយនាយព្រមចូលរួមប្រកួតបណ្តើរ ប៉ុន្តែមិនដឹងបានសម្រេចឬក៏អត់នោះទេ ព្រោះនាយខំដើរតាមបញ្ចុះបញ្ចូលស្ទើរតែពេញមួយថ្ងៃទៅហើយ ក៏នាយម្នាក់នេះនៅតែចិត្តរឹង មិនព្រមទទួលយកសំំណើររបស់ថេយ៉ុងដែរ។

   « អត់ទេ! » ចម្លើយនៅតែដដែល ជុងហ្គុកក្រវីក្បាលតបជាចម្លើយទៅកាន់ថេយ៉ុងវិញដោយទឹកមិចមើលមិនយល់ ព្រោះនាយដើរទៅណាក៏ត្រូវថេយ៉ុងដើរទៅតាមដែរ តាមគ្រប់ជំហានតែម្តងហើយ ដល់ថ្នាក់អ្នកដែលបានឃើញសកម្មភាពមួយនេះ ធ្វើអោយគេគ្រប់គ្នាគិតថាថេយ៉ុងកំពុងតែដើរលួងសង្សារអោយឈប់ខឹងឈប់ងរទៅហើយ ដែលវាធ្វើអោយជុងហ្គុកក្រពុលមុខមិនស្ទើរ។

   « សុំអង្វរទៅចុះណា៎! » ថេយ៉ុង នៅតែបន្តនិយាយដដែលៗដើម្បីអោយជុងហ្គុកយល់ព្រមនឹងសំណើររបស់ខ្លួន ព្រមទាំងពេបមាត់តិចៗ ធ្វើទឹកមុខម៉ក់ៗដូចកូនក្មេងទារម្តាយទៅផ្សារជាមួយ ហើយកាលដែលធ្វើបែបនេះក៏ព្រោះតែនាយតូចចង់បន្ទន់ចិត្តនាយក្រាស់អោយទន់ម្តងបន្តិចៗ ដោយប្រយោល។

   « ហេតុអីក៏ឯងចាំបាច់ប្រាកដប្រជាដល់ម្លឹង? អាត្រឹមការប្រកួតអត់ប្រយោជន៍មួយ ធ្វើដូចជាសំខាន់ខ្លាំងណាស់អញ្ចឹង! » ដោយថេយ៉ុងនៅតែបន្តនិយាយបញ្ចុះបញ្ចូលនាយដដែលៗបែបនេះ ជុងហ្គុកក៏សួរហេតុផលទៅកាន់ថេយ៉ុងតែម្តង បើសិនជាហេតុផលសមស្របនាយអាចនឹងគិតពិចារណា ប៉ុន្តែបើសិនជាអត់ប្រយោជន៍ដូចដែលនាយថា កម្លោះតូចម្នាក់នេះប្រាកដជាខ្ចប់របស់នាយមិនខាន។

♡បន្លំស្នេហ៍ប្រុសមាត់ដាច♡ [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞✅]Where stories live. Discover now