ភាគទី10

384 21 0
                                    

« ភ្ញាក់ឡើងៗៗៗ » សម្លេងស្រែកឡូឡាលាន់ឡើងព្រមៗគ្នាជាមួយនឹងសម្លេងគោះរបស់អ្វីម្យ៉ាង ថេយ៉ុងភ្ញាក់ក្រញាងក្រោកឡើងមកអង្គុយដោយភាពតក់ស្លុត រួចក៏ក្រលែកភ្នែកមើលជុងហ្គុកដែលកំពុងឈរកាន់អំបោសគោះធុងទឹកអម្បាល់មិញនេះ។

« ចូលមកបានដោយរបៀបណា? »

« នេះអី! » ជុងហ្គុកដាក់អំបោសចុះទៅដី លូកដៃយកកូនសោរបម្រុងក្នុងហោប៉ៅចេញមកក្រវីទៅក្រវីមកហើយក៏ដាក់ចូលក្នុងហោប៉ៅវិញទៅ។ ថេយ៉ុងទើបតែសង្កេតឃើញមានក្រណាត់ រុំក្បាលដែលមានតួអក្សរសរសេរដោយដៃនៅលើថ្ងាស់របស់នាយថា ÷

[ ឯងត្រូវតែជាប្រុស ]

« ហេតុអីក៏មកដាស់ខ្ញុំទាំងព្រឹកបែបនេះ? »

« សួរភ្លឺៗ ចាប់ពីថ្ងៃនេះតទៅឯងត្រូវមកធ្វើជាទាសកររបស់យើង ដូច្នេះហើយចេញទៅរត់នៅធ្លាបាល់ទាត់ជាមួយគ្នាអោយបាន20ជុំ »

« 20ជុំ? ខ្ញុំអត់លេងជាមួយទេណា៎! »

« ហ៉ើយ៎! ជួយមិនបានទេ បើឯងមិនព្រមទេ យើងនឹងប្រកាសអោយគេឯងដឹងថាឯងនេះជាមនុស្សមិនរក្សាពាក្យសន្យាដែលបាននិយាយហើយ »

« បានៗ អញ្ចឹងខ្ញុំសុំទៅប្តូរសម្លៀកបំពាក់សិន លោកចេញទៅខាងក្រៅចាំខ្ញុំសិនទៅ »

« អឺៗ កុំយឺតយ៉ាវណាវ៉ើយ៎! ព្រោះមានកម្មវិធីចុះនរកចាំឯងផង »

« ហា៎ស! ថាមិចមិញនឹង? »

« ដូចដែលបានលឺ! »

   /ទីធ្លាបាល់ទាត់/

« ផ្ទះរបស់ឯងគេបង្រៀនអោយរត់ត្បៀតគូទទៅមកបែបនេះហ្អេស? រត់ងិកងក់ដូចមនុស្សស្រី »

« ហ្អេក៎ៗៗៗ ហ៉ើយ៎! ហត់ណាស់ »

« ស្អីគេ រត់ទើបបាន5ជុំក៏ហត់ហើយហ្អេស? ភាពជាប្រុសបាត់ទៅណាអស់ហើយហ្អាស៎? »

   ជុងហ្គុកដែលកំពុងរត់នាំមុខថេយ៉ុងនោះក៏រត់ត្រឡប់មកថយក្រោយមើលថេយ៉ុងវិញ ដោយក្រសែភ្នែកមើលអ្នកដែលរត់តាមពីក្រោយយ៉ាងសប្បាយចិត្ត។ មានអារម្មណ៍ថាមានមោទនភាពបន្តិចបន្តួចដែលបានធ្វើបាបទៅអ្នកដែលធ្វើអោយអារម្មណ៍របស់គេច្របូកច្របល់ពេញហ្នឹង។

♡បន្លំស្នេហ៍ប្រុសមាត់ដាច♡ [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞✅]Where stories live. Discover now