ភាគទី7 : កុំប៉ះពាល់របស់យើង!

501 33 0
                                    

   ថេយ៉ុងឈរនៅក្នុងបន្ទប់លោកនាយកដោយទឹកមុខស្លេកស្លាំងដូចជាធ្វើអ្វីខុសយ៉ាងចឹង មិនត្រឹមតែនាយម្នាក់នោះទេដែលមុខស្លេកនោះ សូម្បីតែនាយកសាលាដែលជាឪពុករបស់នាយក៏ឈរមុខស្លេកក្បែរៗនោះដែរ។ នៅខាងមុខពីរនាក់ឪពុកនឹងកូន ជាស្រី្តវ័យកណ្តាលម្នាក់ដែលកំពុងតែអង្គុយតម្រង់ក្រសែភ្នែកសម្លឹងមើលអ្នកទាំងពីរនៅតុធ្វើការរបស់លោកគ្រូនាយក។

   « នេះបងនឹងកូនកំពុងលេងកំប្លែងអី? » ស្រ្តីវ័យកណ្តាលនិយាយដោយសម្លេងខឹងសម្បារ ទឹកមុខមើលទៅខឹងយ៉ាងខ្លាំងស្រដៀងនឹងភ្នំភ្លើងដែលរៀបនឹងផ្ទុះចេញមកគ្រប់ពេលអញ្ចឹង។

   « អឺ គឺថាកូនស្រីពួកយើង.... » លោកគីម និយាយមិនទាន់ចប់ផងក៏ត្រូវលោកស្រីគីមនិយាយកាត់ជាមុនបាត់។

   « អោយកូនមករៀននៅសាលារៀនឆាយលួន ថែមទាំងបន្លំធ្វើជាប្រុសទៀត វាមិនមែនជារឿងកំប្លែងទេណា៎! » លោកស្រីគីម និយាយបណ្តើរយកដៃឈ្លីក្បាលខ្លួនឯងបណ្ដើរ ព្រោះគាត់ពិតជាឈឺក្បាលជាមួយឪពុកកូនពីរអ្នកនេះខ្លាំងមែនទែន។

   « តែថា..... »

   « ឆ្គួតទាំងឪពុកនឹងកូនតែម្តងហើយ ឥឡូវនិយាយមកថាវាមានរឿងអី ខ្ញុំទៅលេងប៉ានៅអាមេរិកមិនយូរប៉ុន្មានក៏មានរឿងបែបនេះកើតឡើងទៅហើយ »

   « ក៏វា.... »

   « ខ្ញុំមិនចង់ជឿសោះហើយនៀក៎ »

   « អូនស្តាប់បងនិយាយបកស្រាយសិនទៅមើល៎! » លោកគីម ថេយ៍វ៉ូ គំហកដោយទ្រាំលែងបានទៀត ខូចអារម្មណ៍ដែលត្រូវជំទាស់អស់ រហូតស្ទើរតែមិនបាននិយាយបកស្រាយអ្វីសោះ បើប្រពន្ធសម្លាញ់ចិត្តខ្លួនគិតតែពីនិយាយកាត់រហូតបែបនេះ។

   « កូនស្រីរបស់យើងអាយុ18ឆ្នាំហើយ ល្មមអាចសម្រេចចិត្តបានដោយខ្លួនឯងខ្លះហើយ ដូច្នេះហើយនេះជាផ្លូវដែលថេយ៍សម្រេចចិត្តដោយខ្លួនឯង បងក៏គ្រាន់តែគាំទ្រកូនតែប៉ុណ្ណោះឯង ចំណែកហេតុផលស្តាប់ចេញពីមាត់របស់កូនទៅល្អជាង! »

   « លោកប៉ា? » ថេយ៉ុង ងាកមកមើលមុខឪពុករបស់ខ្លួនដោយក្រសែភ្នែកប្រាប់ន័យថា ហេតុអីក៏ទម្លាក់មកលើកូនទៅវិញ ម្តេចមិនបកស្រាយប្រាប់អ្នកម៉ាក់អោយចប់តែម្តងទៅ។

♡បន្លំស្នេហ៍ប្រុសមាត់ដាច♡ [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞✅]Where stories live. Discover now