ភាគទី18 : ផ្តល់ឪកាស

388 27 3
                                    

« អ៊ាវ៎! ពួកឯងនាំគ្នាទៅណាទើបនឹងមក...យើងចាំពួកឯងយូរហើយណា៎ » ខ្វនសាំងវ៉ូ ដែលកំពុងតែអង្គុយផ្អែកទ្វារផ្ទះរបស់ជុងហ្គុកនិយាយឡើងមក ទឹកមុខមើលទៅនឿយហត់យ៉ាងខ្លាំង។

« ហេតុអីក៏ឯងទៅជាបែបនេះហ្អាស? »

« អរ យើងទៅធ្វើការងារឆ្ងាយពីទីនេះ ទំរាំតែដើរមកដល់ក៏នឿយហត់ខ្លាំងណាស់ »

« ការងារ? ការងារអីទៅ? »

« ប៉ារបស់យើងបើកសណ្ឋាគារជិតៗនឹងអាគារ៦៣ យើងទៅធ្វើការជាភ្នាក់ងារស្វាគមន៍ ពិតមែនហើយ! ជុងហ្គុក ឯងនិយាយភាសាអង់គ្លេសបានមែនទេ? »

« អឹម មែនហើយ » ជុងហ្គុកងក់ក្បាល រូចក៏ដើរមកចាក់សោរទ្វារបន្ទាប់មកក៏ដើរចូលទៅខាងក្នុង។

« ពេលនេះសណ្ឋាគាររបស់ប៉ាយើងកំពុងជ្រើសរើសបុគ្គលិកខាងបកប្រែភាសាអង់គ្លេស តើឯងចាប់អារម្មណ៍ដែរទេ? »

   ជុងហ្គុកឈប់ស្ងៀមងាកមកមើលមុខខ្វនសាំងវ៉ូ។

« ពិតមែនហ្អេស ហើយធ្វើយ៉ាងម៉េចខ្លះទៅ? »

« ក៏ត្រឹមតែសញ្ញាបត្របាក់ឌុបនឹង ប្រឡងភាសាបន្តិចបន្តួចក៏អាចធ្វើបានហើយ »

« គួរឱ្យចាប់អារម្មណ៍ណាស់ » ថេយ៉ុងដែលឈរស្ងៀមជាយូរនោះហារមាត់និយាយឡើង ជុងហ្គុកងាកមកមើលមុខនាយតូចមួយសន្ទុះបន្ទាប់មកក៏ដើរមកដាក់ជុងហ្គីឱ្យគេងនៅលើគ្រែ។

« សាកល្បងមើលសិនក៏បាន ស្អែកនេះយើងនឹងទៅដាក់ពាក្យ ថ្ងៃនេះយើងក៏ទើបតែត្រូវគេដេញចេញពីការងារដូចគ្នាដែរ »

« ហេតុអីទៅ? »

« យើងត្រូវរាយការណ៍ប្រាប់ឯងដែរហ្អី? » ជុងហ្គុក សម្លក់មិត្តនៅពេលដើរចូលមកអង្គុយនៅបន្ទប់ទទួលភ្ញៀវតូចៗ ខ្វនសាំងវ៉ូដើរមកអង្គុយនៅសាឡុងម្ខាងទៀត សម្លឹងមើលមុខរបស់ជុងហ្គុកដោយភាពព្រួយបារម្ភ។

« សម្លឹងមុខយើងបែបនេះមានន័យថាយ៉ាងម៉េច? » ប្រុសកម្លោះសួរដោយទើសចិត្ត។

« ឯងត្រលប់ទៅរៀនម្តងទៀតទៅ »

« ហើយយើងនឹងយកពេលឯណាមកធ្វើការ? »

♡បន្លំស្នេហ៍ប្រុសមាត់ដាច♡ [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞✅]Where stories live. Discover now