ភាគទី14 : ថ្ងៃវិស្សមកាល

373 20 0
                                    

ថេយ៉ុងអង្គុយស្ងៀមសម្លឹងមើលមុខអ្នកដែលអង្គុយលើកៅអីទល់មុខដោយក្រសែភ្នែកស្រស់ស្រាយ យប់នេះវាជាយប់ពិសេសណាស់សម្រាប់នាយដែលមានខ្វនសាំងវ៉ូមកបង្រៀនបន្ថែមបែបនេះ តែសេចក្តីសុខនោះក៏រលាយសាបសូន្យទៅនៅពេលឈ្មោះរបស់អ្នកណាម្នាក់ផុសចេញមកពីមាត់របស់គេ។

« ជុងហ្គុកនឹងមិនមកប្រឡងពិតមែនហ្អេស? » ជុងហ្គុកទៀតហើយ...មិនដឹងថាថ្ងៃនេះខ្វនសាំងវ៉ូនិយាយដល់ជុងហ្គុកប៉ុន្មានដងហើយទេនៀក៎។

« លោកមិនចាំបាច់បារម្ភទេ គេនឹងមកប្រឡងទាន់ជាមិនខាន »

« មើលទៅឯងដូចជាជឿជាក់ដល់ហើយ! »

ក៏ពិតមែនហើយខ្វនសាំងវ៉ូ ប៉ារបស់ខ្ញុំទទួលសម្តីដោយត្រង់បែបនេះ ដូចនេះកុំព្រួយបារម្ភទៀតអី ហើយងាកមកចាប់អារម្មណ៍រឿងបង្រៀនបន្ថែមដល់ខ្ញុំវិញមកវាល្អជាង។

« ហ៉ើយ៎! ពេលនេះមិនមែនជាពេលដែលត្រូវមកពិបាកចិត្តនឹងរឿងជុងហ្គុកនោះទេ លោកមកជួយបង្រៀនខ្ញុំបន្តទៀតទៅ »

« ឯងនេះ រាល់ថ្ងៃមិនគិតខំរៀនអីទេ ទាល់តែជិតដល់ថ្ងៃប្រឡងបានខំរៀន! » ខ្វនសាំងវ៉ូរអ៊ូអោយថេយ៉ុងបណ្តើរ យកចុងម្រាមដៃរបស់ខ្លួនទៅផ្ទាត់ថ្ងាសរបស់ថេយ៉ុងលេងតិចៗបណ្តើរ។

« ហិហិ » មិនដឹងថានឹងត្រូវតបយ៉ាងមិច ថេយ៉ុងក៏បានត្រឹមតែសើចញឹមៗដាក់អ្នកម្ខាងទៀត ព្រោះគេនិយាយត្រូវពេកហើយរកពាក្យតបទៅវិញមិនឃើញទេ។ ( ដូចអ្នកអានចឹងពេលជិតដល់ថ្ងៃប្រឡងបានខំមើល ខំរៀន ខំទន្ទេញមេរៀន >< )

« ពិតមែនហើយ វិស្សមកាលនេះយើងគិតថានឹងរកសង្សារម្នាក់ហើយ »

« សង្សារ?? » ថេយ៉ុងបើកភ្នែកធំៗ ស្រែកសួរយ៉ាងខ្លាំងរហូតធ្វើអោយខ្វនសាំងវ៉ូស្ទើរតែដួលផ្ងារក្រោយធ្លាក់ពីលើកៅអីបាត់ទៅហើយ។

« ហេតុអីក៏ចាំបាច់ស្រែកសម្លេងខ្លាំងៗដែរ? » ខ្វនសាំងវ៉ូសួរដោយការងឿងឆ្ងល់ជាខ្លាំង។

« បែបថា...មិនល្អទេ កុំមានអីវាល្អជាង »

« ម៉េចក៏និយាយបែបនេះអញ្ចឹង? » ប្រុសកម្លោះកាន់តែងឿងឆ្ងល់កាន់តែខ្លាំងនឹងអក្បកិរិយាប្លែកៗរបស់ថេយ៉ុងជាខ្លាំង ទើបខំនិយាយសួរនាំបន្តទៀតដោយអាការ:ចង់ដឹងចង់លឺ។

♡បន្លំស្នេហ៍ប្រុសមាត់ដាច♡ [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞✅]Where stories live. Discover now