ភាគទី25 : ខសន្យា

324 25 0
                                    

ពិធីបុណ្យបឋមនិទ្ទេសបានចប់សព្វគ្រប់ដោយមានការជប់លៀងក្នុងថ្នាក់រៀនផងដែរ ការពិតបន្ទប់មួយនេះធំណាស់ តែដោយសារអាណាព្យាបាលមកគ្នាច្រើនពេកទើបធ្វើអោយមើលទៅឃើញថាវាតូចចង្អៀតបែបនេះ។ ក្រុមសិស្សនាំគ្នាមករួបរួមអង្គុយជាមួយក្រុមខ្លួន ចំណែកឯភាគីខាងអាណាព្យាបាលវិញក៏អង្គុយចែកជា2ផ្នែកដែរ ភាគីខាងស្រីមួយផ្នែក នឹងភាគីខាងប្រុសមួយផ្នែក។

« អ៎េ អង្គុយគ្នាច្រើនៗបែបនេះ ដូចជាអ៊ូអរដល់ហើយ លោកក៏ផឹកជាមួយគ្នាដែរទៅ » អាណាព្យាបាលដែលអង្គុយក្បែរជុងហ្គុកលើកកែវស្រាស៊ូជូមកអោយគេ ទើបជុងហ្គុកប្រញាប់ក្រវីក្បាលបដិសេធ តែការបដិសេធនេះបានមួយសន្ទុះក៏ត្រូវលុបបាត់ទៅវិញជាមួយនឹងសម្លេងបូបាច់របស់អ៊ុំៗ ទើបនាយចាំបាច់ត្រូវលើកកែវស៊ូជូនោះទង្គិចគ្នាហើយក៏លើកយកមកផឹកដោយខានមិនបាន។

កន្លងផុតទៅបានមួយសន្ទុះ ថេយ៉ុងដែលអង្គុយជុំជាមួយអ៊ុំស្រីៗក៏បានលឺសម្លេងឡូឡា វាជាសម្លេងចម្រៀងដែលត្រូវច្រៀងដោយអ្នកណាម្នាក់ ដែលទឹកដមសំនៀងនោះដូចជាធ្លាប់លឺយ៉ាងខ្លាំង ទើបនាយតូចសម្រេចចិត្តងាកទៅមើល ក៏បានឃើញប្រុសរាងខ្ពស់ក្នុងឈុតអាវធំពណ៌ស.សន្សឹមៗដោះអាវក្រៅចេញ រួចហើយក៏បន្ធូរក្រវ៉ាត់ក.ហើយបន្ទាប់មកទៀតក៏ដោះលេវអាវខ្លួនឯងយឺតៗ ថេយ៉ុងតម្រង់ក្រសែភ្នែកមើលទៅមុខរបស់អ្នកដែលគិតនឹងអាក្រាតខ្លួននោះយ៉ាងពិចារណា ហើយក៏ធ្វើមុខស្លើ។

« ជុងហ្គុក!!! » ថេយ៉ុងក្រោកឡើងដើរយ៉ាងលឿនតម្រង់ទៅទ្រខ្លួនដែលជិតនឹងដួលរបស់គេ ភាគីខាងអ៊ុំប្រុសៗក៏ទះដៃហ៊ោរព្រោងព្រាត ដែលជុងហ្គុកច្រៀងអោយស្តាប់ហើយថែមទាំងបង្ហាញរបស់ល្អៗអោយមើលក្នុងពេលតែមួយទៀតផង។

« អូហូ ក្លិនស្រាអោយហួងនៀក៎ »

« ស្អីគេ? »

« សម្លេងក្រងួៗបែបនេះ បញ្ជាក់ថានាយកំពុងតែស្រវឹងហើយ » កម្លោះតូចរអ៊ូតិចៗ ព្យាយាមទាញខ្លួនគេចេញពីថ្នាក់រៀន ដើម្បីកុំអោយក្មេងៗបានឃើញមនុស្សចាស់ប្រមឹកនេះ ព្រោះនាយតូចខ្លាចក្រែងថាអនាគតរបស់ជាតិនឹងដូចជាជុងហ្គុកក្នុងថ្ងៃនេះបើសិនជាបានឃើញស្ថានភាពរបស់នាយពេលនេះ។

♡បន្លំស្នេហ៍ប្រុសមាត់ដាច♡ [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞✅]Where stories live. Discover now