ភាគទី៩ : ផ្ដល់អ្វីៗគ្រប់យ៉ាងឲ្យទៅមនុស្សដែលខ្លួនស្រលាញ់

954 84 4
                                    

   ដូចដែលបានដឹងហើយថាពេលដែលពួកគេចេញ
ពីកន្លែងរបស់មេធាវីហុងមក ហ៊ីស៊ឹងក៏បាននាំរាងតូចមកផ្សារទំនើបបន្តទៀត។ នាយនាំស៊ុននូដើរទិញសម្លៀកបំពាក់ថែមទៀត ចេញពីហាងមួយចូលហាងទៅហាងមួយ ស៊ុននូឯនេះក៏និយាយហាមឃាត់នាយដែរ តែមិនបានការឡើយ។

   ដើរចូលទិញរបស់សឹងតែគ្រប់ហាងដែលនៅក្នុងផ្សារទំនើបនោះ ដើរចូលហើយគឺដឹងតែទិញតែម្ដង បន្ទាប់មកនាយក៏ចូលទៅហាងគ្រឿងអលង្ការម្ដង។

"សួស្តីលោកហ៊ីស៊ឹង អាម៉ាន់ដាសាគិ"បុគ្គលិកដែលនៅទីនោះគ្រាន់តែឃើញនាយចូលមកភ្លាមក៏រត់ចូលមកទទួលរាក់ទាក់យ៉ាងលឿន

"តើលោកម្ចាស់មានអ្វីឲ្យខ្ញុំជួយដែរចាស៎?"

"សូមជួយរើសចិញ្ចៀនគូឲ្យខ្ញុំមួយគូមម"ហ៊ីស៊ឹង

"ចាស៎ សូមរងចាំបន្តិចលោកម្ចាស់"

"មួយគូនេះលោកម្ចាស់គិតយ៉ាងម៉េចដែរ?"បុគ្គលិកស្រី ក៏លើកចិញ្ចៀនមួយគូឡើងមក

"ពាក់នៅលើម្រាមដៃអ្នកប្រុសទៅពិតជាស្អាតណាស់"បុគ្គលិកស្រីនោះក៏និយាយឡើងពេលហ៊ីស៊ឹងយកវង់តូចទៅពាក់នៅម្រាមដៃនាងខាងឆ្វេងរបស់ស៊ុននូ មិនបានបញ្ចូលប៉ុន្តែពិតជាស្អាតមែន

"អឹម អញ្ចឹងយកមួយគូនេះ គិតលុយទៅ"

"ចាស៎ មួយគូនេះគឺមានតម្លៃ 28999.99$"

"អឺ...."ស៊ុននូ រៀបនឹងនិយាយហ៉ីស៊ឹងក៏និយាយកាត់មុន

"នេះកាត"ហ៊ីស៊ឹង ក៏ហូតកាតរបស់នាយទៅឲ្យបុគ្គលិកនោះ នាងក៏ទទួលយកទៅឆូតនឹងម៉ាស៊ីន

"ពាក់ឲ្យបងមក"ហ៊ីស៊ឹង ហុចចិញ្ចៀនមួយវង់ទៀតឲ្យទៅស៊ុននូពាក់ឲ្យខ្លួន ស៊ុននូក៏យកពីដៃនាយរួចហើយក៏ពាក់ឲ្យនាយវិញ

"លោកម្ចាស់រួចរាល់ហើយ"បុគ្គលិក នោះក៏ដើរយកកាតមកឲ្យនាយវិញ

"អូនចង់បានអ្វីទៀតឬអត់?"ហ៊ីស៊ឹង បែរមកសួរស៊ុននូដែលឈរស្ងៀមនោះ

"អត់នោះទេ"ស៊ុននូ ក្រវីក្បាលញាប់តតាត់ ចង់បានអីទៀតទៅ? ទិញតាំងពីចូលមកសឹងតែអស់មួយផ្សារទៅហើយនឹង?

"អឹម~ តោះយើងទៅ"ហ៊ីស៊ឹង

   ចេញពីហាងគ្រឿងអលង្ការនាយក៏ដឹកដៃរាងតូចចូលទៅក្នុងហាងលក់ទូរស័ព្ទ។ នាយចូលទៅដល់ក៏ប្រាប់ឲ្យបុគ្គលិកក្នុងហាងយកទូរស័ព្ទម៉ាកថ្មីដែលទើបនឹងចេញចុងក្រោយបំផុតមកឲ្យនាយ។ នាយគ្រាន់តែពិនិត្យមើលបន្តិចក៏ហុចកាតរបស់នាយទៅឲ្យគេគិតលុយឲ្យគេរៀបចំឲ្យនាយតែម្ដង។ ក្រោយពីទិញរួចហើយក៏នាំគ្នាទៅរកឡាន មកដល់ក្នុងឡានរាងក្រាស់ក៏ហុចទូរស័ព្ទនោះទៅឲ្យរាងតូច។

•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿// (COMPLETED ✅)Where stories live. Discover now