ភាគទី២៥ : កូនប្រសា?

685 77 7
                                    

   ការប្រកួតគ្នាដោយដាវមួយទល់នឹងមួយក៏ត្រូវបានបញ្ចប់ ក្រោយពីទទួលដឹងអំពីសមិទ្ធផលរកឃើញថាអ្នកណាចាញ់អ្នកណាឈ្នះ។

"ស៊ូតារ៉ូ អៃរី! ឯងចាញ់យើងហើយ កុំភ្លេចធ្វើតាមពាក្យសម្ដីរបស់ឯងដែលបាននិយាយមុននេះផង ជាចុងក្រោយយើងសង្ឃឹមនឹងមិនជួបគ្នាជាមួយនឹងឯងម្ដងទៀតទៅចុះ បើសិនជាជួប យើងក៏មិនហ៊ានធានាដែលថាឯងនឹងអាចមានដង្ហើមដកបន្តទៀតឬក៏អត់?"និយាយទៅកាន់អ្នកដែលដេកនៅលើដីនោះ រួចនាយក៏បោះដាវចោលទៅលើដីរួចដើរចេញទៅ

"ចៅហ្វាយយ៉ាងម៉េចហើយ?"កូនចៅជំនិតរត់មកជួយគ្រានិងសួរនាំនាយជាចៅហ្វាយទាំងបារម្ភ

"យើងមិនអីទេ ជូនយើងទៅវិមានទៅ"

"ទៅពេទ្យសិនទេ? ចៅហ្វាយរបួសច្រើនណាស់"

"យើងមិនទៅទេ!"

"ចៅហ្វាយកុំចចេសម្ដងតើបានទេ?"

"មែនហើយលោកម្ចាស់ ទៅមន្ទីរពេទ្យទៅពួកខ្ញុំបារម្ភពីលោកម្ចាស់ណា"

"អាបេន ហារ៉ូ ឥឡូវយើងសួរពួកឯង! អ្នកណាជាចៅហ្វាយអ្នកណាជាកូនចៅឲ្យពិតប្រាកដទៅ? ម៉េចបានជាឥឡូវម្នាក់ៗមិនស្ដាប់យើងសោះចឹង?"ហ៊ីស៊ឹង

"ប្រាកដជាចៅហ្វាយនឹងហើយ ប៉ុន្តែមើលចុះក្បាលចៅហ្វាយមិនទាន់បាត់ហូរឈាមទេ"បេន

"យើងមិនទៅ!"ហ៊ីស៊ឹង

"ឥឡូវខ្ញុំសំពះចៅហ្វាយក៏បានដែរ ទៅៗណាសុំអង្វរ"បេន លើកដៃសំពះនាយជាចៅហ្វាយ

"អត់! យើងមិនទៅ"ហ៊ីស៊ឹង

"ត្រូវតែទៅ កុំហឹងពេក ហារ៉ូជួយ!"បេន

"បាទហ្យុង"ហារ៉ូ

   កូនចៅទាំង2ក៏ចាប់រុញចៅហ្វាយខ្លួនឲ្យចូលក្នុងឡានហើយបញ្ជាឲ្យកូនចៅដទៃទៀតឲ្យបើកទៅកាន់មន្ទីរពេទ្យ។

"យើងនឹងកាត់ប្រាក់ខែពួកឯងឲ្យអស់"ហ៊ីស៊ឹង កំពុងជិះតាមផ្លូវទៅកាន់មន្ទីរពេទ្យនាយក៏និយាយឡើង

"កាត់ចុះបាទ"បេន

"អាក'បេន!"

"បាទចៅហ្វាយ?"បេន ឆ្លើយទាំងញញឹម

"ឥឡូវឯងហ៊ានផ្កើននឹងយើងផង?"ហ៊ីស៊ឹង

"ខ្ញុំគ្រាន់តែបារម្ភពីចៅហ្វាយក្បាលរឹងរបស់ខ្ញុំតើ? មិនបានផ្កើននឹងចៅហ្វាយទេបាទ"បេន

•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿// (COMPLETED ✅)Where stories live. Discover now