ឡានបានបើកមកឈប់នៅចំពីមុខអគារដ៏ខ្ពស់មួយ ដែលជាក្រុមហ៊ុនរបស់នាយក្រាស់។ ហ៊ីស៊ឹងចេញពីក្នុងឡានហើយបែរទៅចាប់ដៃនាយតូចឲ្យចេញពីក្នុងឡាន។ នាយនាំដំណើរស៊ុននូដើរចូលទៅខាងក្នុងក្រុមហ៊ុនក្រោមក្រសែភ្នែកបុគ្គលិកជាច្រើននាក់ដែលកំពុងតែសម្លឹងមើលមកនោះ។
នាយដើរចូលក្នុងប្រអប់យន្តជាមួយនឹងរាងតូច ដៃក៏ចុចបញ្ជាប៊ូតុងឡើងទៅជាន់នៃ office របស់នាយ។ មកដល់ខាងលើឯនេះបុគ្គលិកក៏មិនក្រោម10នាក់ដែរ កំពុងសម្លឹងមើលទៅកាន់ស៊ុននូទាំងចម្លែកចិត្ត ព្រោះតែពួកគេមិនដែលបានឃើញអគ្គនាយករបស់ខ្លួននាំអ្នកណាមកដល់ office បែបនេះពីមុនមកឡើយ។
គ្រាន់តែចៅហ្វាយចូលទៅក្នុងបាត់បុគ្គលិកស្រីៗប៉ុន្មាននាក់ក៏នាំគ្នាមកផ្ដុំជុំគ្នានិយាយដើចៅហ្វាយ។
"ឯងគិតថាក្មេងនោះជាអ្នកណា?"Staff1
"បើតាមឃើញទង្វើរបស់លោកអគ្គនាយកអម្បាលមិញមានទាំងអោបចង្កេះនេះ ប្រាកដជាគូស្នេហ៍មិនខាន"Staff2
"យើងគិតថាជាប្អូនប្រុសរបស់គាត់ទេដឹង?"Staff3
"ហ៊ឹម យើងក៏គិតអញ្ចឹងដែរ"Staff1
"តែយើងក៏គិតថាជាគូស្នេហ៍របស់គាត់ដែរ បងប្អូនឯណាអោបចង្កេះគ្នាអញ្ចឹងនោះ?"Staff4
"យើងហ៊ានធានាថាក្មេងម្នាក់នោះជាគូស្នេហ៍របស់គាត់ ពួកឯងត្រូវចាំថាគ្មានទេអាថ៍កំបាំង គ្រាន់តែមិនយូរឆាប់ប៉ុណ្ណោះ"Staff2
"តែបើមែននោះស្ដាយខ្លាំងណាស់ លោកអគ្គនាយកទាំងសង្ហាទាំងពូកែបែបនេះម៉េចនឹងអាចយកក្មេងនោះដែលជាប្រុសដូចគ្នាបានទៅ?"Staff3
"មែនហើយៗ"Staff1
"នាងល្ងង់អើយ~ សម័យនេះហើយនៅគិតរឿងភេទដូចគ្នានឹងទៀតឬ? ពិតជាចាស់កម្រិលមែន"Staff2
"សំខាន់ឲ្យតែស្រលាញ់គ្នាមានសុភមង្គលទៅក៏គ្រប់គ្រាន់ហើយ ហើយបើតាមមើលក្មេងម្នាក់នោះក៏សមនឹងលោកអគ្គនាយកដែរ"Staff4
"អើយ~ ចប់ហើយខំ crush លោកអគ្គនាយកឡើង2ឆ្នាំ តែយើងនឹងមិនចុះចាញ់ទេដរាបណាលោកអគ្គនាយកមិនទាន់និយាយ"Staff3
YOU ARE READING
•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿// (COMPLETED ✅)
Fanfikceហ៊ីស៊ឹង អាម៉ាន់ដាសាគិ // គីម ស៊ុននូ និស្ស័យពិតជាមានមែន បន្ទាប់ពីខ្ញុំបានស្គាល់គេមកជីវិតរបស់ខ្ញុំក៏ត្រូវបានផ្លាស់ប្ដូរសឹងតែ360°។ កែវភ្នែករបស់គេធ្វើឲ្យបេះដូងដែករបស់ខ្ញុំត្រូវរង្គោះរង្គើរភ្លាមៗ ឲ្យតែពេលបានឃើញកែវភ្នែកមួយគូរបស់គេនោះហើយ។ "បងនឹងការពារអូ...