ភាគទី៣០ : មិនទុកជីវិត

737 76 9
                                    

꧁ថ្ងៃថ្មី꧂

   ហ៊ីស៊ឹងនិងស៊ុននូនៅគេងអោបគ្នានៅឡើយ មិនទាន់មានអ្នកណាភ្ញាក់ឡើយ។ កំពុងតែគេងលក់ស្រួលក៏ឮសម្លេងទូរស័ព្ទឡើងជាការរំខានដាស់ឲ្យអ្នកទាំង2ភ្ញាក់ពីដំណេក។

   ស៊ុននូបម្រុងនឹងងើបនាយក្រាស់ក៏ទាញគេមកអោបវិញ នាយក៏ឈោងដៃរាវរកទូរស័ព្ទដែលនៅលើតុក្បែរគ្រែគេងមកទទួលនិយាយ។

"ហាឡូ! អ្នកណានឹង?"

("គឺខ្ញុំអាបេនបាទ")

"ហើយឯងមានការអីទាំងព្រឹកនឹង?"

("ចៅហ្វាយអើយម៉ោង12ថ្ងៃត្រង់ហើយមិនមែនព្រឹកទេ")បេន

"ហើយវាថីឯង?"

("ពេលនេះមានរឿងធំហើយចៅហ្វាយ អាស៊ូតារ៉ូវាបានលេងល្បិចបង្ខូចឈ្មោះក្រុមហ៊ុនរបស់ចៅហ្វាយចោទប្រកាន់ថាចៅហ្វាយកេងប្រវ័ញ្ចកម្លាំងនិងប្រាក់ពីអ្នកចូលភាគហ៊ុន ឥឡូវនេះពួកគេមករករឿងពេញក្រុមហ៊ុន")បេន

"ហ៉ើយ អាចង្រៃ! វាមិនខ្លាចស្លាប់ពិតមែន បន្តិចទៀតយើងទៅដល់"ហ៊ីស៊ឹង

("បាទចៅហ្វាយ")បេន

   នាយចុចទូរស័ព្ទបិទហើយក៏ងើបពីស៊ុននូទុកឲ្យនាយតូចនៅគេង នាយទៅរៀបចំខ្លួនទៅក្រុមហ៊ុន។ បន្ទាប់ពីងូតទឹកសម្អាតខ្លួនស្លៀកពាក់រួចរាល់ នាយក៏ដើរទៅដាស់ស៊ុននូ។

"ឆាប់ងើបមកអូនសម្លាញ់ បងលាយទឹកក្ដៅឲ្យរួចហើយ"ហ៊ីស៊ឹង នាយអង្អែលក្បាលស៊ុននូឲ្យងើប

"ហឹុំម~"ស៊ុននូ

"អូនអាចដើររួចឬអត់?"ហ៊ីស៊ឹង

"អូនអាចដើរបានមិនអីនោះទេ នេះបងប្រញាប់ទៅធ្វើការឬ? បងទៅចុះអូនមិនអីទេ"ស៊ុននូ ងើបអង្គុយ

"ប្រាកដថាដើរបានឬ?"ហ៊ីស៊ឹង

"អឹម!"នាយតូចងក់ក្បាល

"អញ្ចឹងបងទៅហើយណា ចាំបងប្រាប់អ៊ំឲ្យធ្វើស៊ុបប៉ូវឲ្យអូន ងូតទឹករួចចុះទៅខាងក្រោមញ៊ាំផងឮទេ?"

"បាទ"

"បងទៅហើយ ជុប!"អោបថើបស៊ុននូរួចក៏ចេញទៅ

•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿// (COMPLETED ✅)Where stories live. Discover now