*អត់បានអាននិងកែពាក្យខុសៗឡើងវិញឡើយ*
បន្ទាប់ពីឆ្លងផុតឈុតឆាកបាញ់ប្រហារគ្នារួចរាល់ហើយ បេនដែលជាកូនចៅក៏បាននាំចៅហ្វាយរបស់ខ្លួនមកកាន់មន្ទីរពេទ្យ ដើម្បីលាងរបួសនៅត្រង់ដៃនោះ ឯកូនចៅផ្សេងទៀតក៏មានរបួសផងដែរ។
ហ៊ីស៊ឹងនៅអង្គុយឲ្យគ្រូពេទ្យលាងរបួសដោយស្ងៀមស្ងាត់ ទោះជាគ្រូពេទ្យនោះជ្រុលដៃប៉ះទៅលើមុខរបួសនោះខ្លាំងប៉ុណ្ណាក៏នាយគ្មានឈឺចាប់អ្វីបន្តិចឡើយ។
ក្រោយពីលាងរួចរាល់នាយក៏នាំទៅផ្ទះវិញ ដើម្បីទៅមើលកូនៗរបស់នាយ។ នៅតាមផ្លូវហ៊ីស៊ឹងអង្គុយទ្រឹងគ្មានមាត់កអ្វីមួយម៉ាត់រហូតមកដល់ផ្ទះវិញ។
"ប៉ាធំ! ប៉ាមកវិញហើយ"ក្មេងទាំង2នាក់ក៏រត់សម្ដៅមករកឪពុករបស់ខ្លួន
"បាទ~"នាយក្រាស់បន្ទាបជង្គង់ចុះនិងឆ្លើយជាមួយកូនដោយសម្ដីស្រទន់
"ដៃរបស់ប៉ាកើតអី?"អ៊ីស៊ូល
"អរ ដៃប៉ាគឺបុកទូនឹងណា"ហ៊ីស៊ឹង
"ប៉ាឈឺទេ?"អ៊ីស៊ូលនិងអ៊ីលដូក៏សួរឡើងព្រមគ្នា
"ប៉ាមិនឈឺទេ"នាយក្រាស់ក៏ខំប្រឹកញញឹមនៅចំពោះមុខកូន
"លើកក្រោយប៉ាគួរតែប្រយ័ត្នផងណា"អ៊ីស៊ូល
"បាទអ្នកនាងតូចរបស់ប៉ា"ហ៊ីស៊ឹង
"ប៉ាធំៗ តើប៉ារកឃើញប៉ាតូចទេ?"អ៊ីលដូ អង្រួនដៃប៉ារបស់ខ្លួនតិចៗសួររកប៉ាតូច
"ប៉ាតូចរបស់កូន..."ហ៊ីស៊ឹង
"ប៉ាតូចយ៉ាងម៉េចទៅប៉ា?"អ៊ីស៊ូល
"គឺប៉ារកប៉ាតូចរបស់កូនមិនទាន់ឃើញទេ"ហ៊ីស៊ឹង ក៏ជ្រើសយកចម្លើយកុហកមកឆ្លើយនឹងកូនៗ
"ហេតុអីប៉ាមិនរកប៉ាតូចឲ្យឃើញ? អូននឹកប៉ាតូច"អ៊ីលដូ និយាយទាំងសម្រក់ទឹកភ្នែក
"មែនហើយអូននឹកប៉ាតូចណាស់"អ៊ីស៊ូល ក៏យំដូចគ្នា
"ចាំប៉ារកប៉ាតូចឲ្យឃើញណា"ហ៊ីស៊ឹង
"ប៉ាៗសន្យាជាមួយកូនណា"អ៊ីស៊ូល
"ប៉ាមិនហ៊ានសន្យាទេ"ហ៊ីស៊ឹង
YOU ARE READING
•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿// (COMPLETED ✅)
Fanfictionហ៊ីស៊ឹង អាម៉ាន់ដាសាគិ // គីម ស៊ុននូ និស្ស័យពិតជាមានមែន បន្ទាប់ពីខ្ញុំបានស្គាល់គេមកជីវិតរបស់ខ្ញុំក៏ត្រូវបានផ្លាស់ប្ដូរសឹងតែ360°។ កែវភ្នែករបស់គេធ្វើឲ្យបេះដូងដែករបស់ខ្ញុំត្រូវរង្គោះរង្គើរភ្លាមៗ ឲ្យតែពេលបានឃើញកែវភ្នែកមួយគូរបស់គេនោះហើយ។ "បងនឹងការពារអូ...