꧁ព្រឹកថ្ងៃថ្មី꧂
ព្រឹកព្រលឹមថ្ងៃថ្មីឆេវ៉ុនក៏បានសុំច្បាប់គ្រូមួយព្រឹកដើម្បីមកមើលថែស៊ុននូនៅឯមន្ទីរពេទ្យ។ នាងក៏បានឲ្យហ៊ីស៊ឹងទៅផ្ទះងូតទឹកផ្លាស់សម្លៀកបំពាក់ថ្មីហើយទៅធ្វើការចុះ ទុកឲ្យនាងជាអ្នកនៅមើលថែស៊ុននូ។ មុននឹងរាងក្រាស់ចេញទៅគេក៏បានប្រាប់ពីអាការៈរបស់ស៊ុននូទៅកាន់នាងផងដែរ។
"នេះជាលេខទូរស័ព្ទរបស់ខ្ញុំ បើមានការអ្វីបន្ទាន់អាចខលរកខ្ញុំបាន ខ្ញុំផ្ញើស៊ុននូផងណាខ្ញុំរវល់តែមួយព្រឹកទេ"
"ចា៎ស! លោកទៅចុះ"
ហ៊ីស៊ឹងក៏ចេញទៅវិមានដោយបានខលហៅបេនឲ្យមកយកនាយ។ មកដល់នាយក៏ប្រញាប់ឡើងទៅខាងលើងូតទឹកសម្អាតផ្លាស់សម្លៀកបំពាក់ រួចហើយក៏ចុះមកខាងក្រោមញ៊ាំអាហារពេលព្រឹក។
បន្ទាប់ពីញាំរួចរាល់នាយក៏ឲ្យបេនជូនទៅក្រុមហ៊ុនដើម្បីទៅពិនិត្យឯកសារបង្ហើយ ព្រោះតែម្សិលមិញនាយបានទុកឯកសាររាយចោលនៅពេញលើតុ។
ងាកមកមើលឆេវ៉ុននៅឯមន្ទីរពេទ្យឯនេះ ស៊ុននូបានភ្ញាក់ពីគេងហើយ ហើយក៏កំពុងតែក្រឡុកនាងផងដែរ។ ឆេវ៉ុនចាប់ផងលួងផងឡើងបែកញើសជោគខ្លួន ស៊ុននូនៅតែអង្គុយយំនៅលើគ្រែទទូចរកហ៊ីស៊ឹងមិនឈប់ បើមិនបានជួបគេនឹងមិនញ៊ាំអ្វីឡើយ។
"ហឹកហឹក នូចង់ជួបពូៗ"
"ពូៗរវល់ធ្វើការ ស៊ុននូញ៊ាំបាយសិនទៅចាំបងខលហៅពូៗឲ្យណា"
"អត់ទេអូនអត់ញ៊ាំទេ អូនចង់ជួបពូៗហ៊ី ហឹកហឹក"
"ប៉ុន្តែពូៗកំពុងតែធ្វើការ"ឆេវ៉ុន
"ហឹកហឹក អូនអត់ចង់ញ៊ាំទេបើមិនបានជួបពូៗ"
ឆេវ៉ុនមិនចង់រំខានហ៊ីស៊ឹងធ្វើការឡើយទើបនាងមិនព្រមចុចខលទៅនោះ។ នាងខំលួងផងអីផងក៏ស៊ុននូមិនព្រមបាត់យំដែរ នាងអស់វិធីមែនទែនហើយទើបដាច់ចិត្តចុចខលទៅរកនាយ។
"ហាឡូខ្ញុំគឺឆេវ៉ុន"
("អូហ៍!")ហ៊ីស៊ឹង
"តើលោករវល់ឬអត់?"ឆេវ៉ុន
YOU ARE READING
•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿// (COMPLETED ✅)
Fanfictionហ៊ីស៊ឹង អាម៉ាន់ដាសាគិ // គីម ស៊ុននូ និស្ស័យពិតជាមានមែន បន្ទាប់ពីខ្ញុំបានស្គាល់គេមកជីវិតរបស់ខ្ញុំក៏ត្រូវបានផ្លាស់ប្ដូរសឹងតែ360°។ កែវភ្នែករបស់គេធ្វើឲ្យបេះដូងដែករបស់ខ្ញុំត្រូវរង្គោះរង្គើរភ្លាមៗ ឲ្យតែពេលបានឃើញកែវភ្នែកមួយគូរបស់គេនោះហើយ។ "បងនឹងការពារអូ...