បន្ទាប់ពីបានពិនិត្យរួចរាល់ដឹងលទ្ធផលអស់ហើយគ្រូពេទ្យក៏ផ្ដែផ្ដាំនឹងឲ្យថ្នាំជាតិដែកឲ្យទៅស៊ុននូ1កំប៉ុងនិងប្រាប់ឲ្យ1ខែមកពិនិត្យពោះម្ដង។
ក្រោយពីស្ដាប់គ្រូពេទ្យណែនាំហើយ ពួកគេក៏ចេញទៅបង់ប្រាក់នៅឯបេឡាមុននឹងទៅផ្ទះវិញទាំងសប្បាយចិត្តទាំងគូ។ ប៉ុន្តែមុននឹងទៅផ្ទះនាយក្រាស់ក៏បានប្រាប់ឲ្យបេនចូលអាហារដ្ឋានដើម្បីញ៊ាំអាហារពេលល្ងាច ព្រោះសុទ្ធតែមិនទាន់បានអ្វីចូលពោះមួយឡើយរវល់តែភ័យរឿងរបស់ស៊ុននូមុននោះ។
ពេលដែលញ៊ាំរូចរាល់ហើយក៏ទៅផ្ទះ តែក៏ឈ្លាតឲ្យបេនឈប់ឡាន ហើយនាយក្រាស់ក៏ចូលម៉ាតទិញនំកញ្ចប់ខ្លះស្តុកទុក ព្រោះស៊ុននូមានផ្ទៃពោះបែបនេះអាចនឹងចាញ់ហើយរកអ្វីញ៊ាំកុំឲ្យសាបមាត់។ ទិញបានសព្ធគ្រប់អស់ហើយក៏ឡើងឡានវិញបន្តទៅកាន់វិមានប្រញាប់នាំយកដំណឹងពិសេសនោះទៅប្រាប់ឲ្យអ្នកគ្រប់គ្នាបានដឹង។
គ្រាន់តែបត់ឡានចូលមកដល់ក្នុងវិមានភ្កាមក៏ឃើញអ៊ំស៊ុលកំពុងតែឈរចាំទាំងអន្ទះអន្ទែង។ ឡានឈប់ង៉ក់អ៊ំនិងអ្នកបម្រើដទៃទឿតរត់មកព្រមគ្នាដើម្បីទទួលយ៉ាងលឿន។
"អ្នកប្រុសស៊ុននូ នេះយ៉ាងម៉េចហើយ? មិនមានឈឺអ្វីទេមែនទេ?"អ៊ំំស៊ុល សួរទៅស៊ុននូពេលដែលនាយតូចចុះពីលើឡានមក
"ចូលក្នុងសិនទៅអ៊ំ"ហ៊ីស៊ឹង
គ្រប់គ្នាក៏នាំគ្នាចូលទៅក្នុងផ្ទះអស់ ទុកឲ្យបេនប្រមូលរបស់ចូលក្នុងតែម្នាក់ឯង គ្មានអ្នកមកជួយសូម្បីតែម្នាក់។
"ហាស់? ពិតមែនហេស៎អ្នកប្រុសស៊ុននូ?"
"បាទអ៊ំ"ស៊ុននូ ងក់ក្បាលបញ្ជាក់
"អ៊ួយ ព្រះអើយ! អបអរផងណាអ្នកប្រុស"អ៊ំស៊ុល
អ្នកគ្រប់គ្នានៅតទីនោ៖បានដឹងឮហើយសប្បាយអរគ្រប់ៗគ្នាមិនថាឆេវ៉ុន រ៉ូស៊ីន ស៊ឹងហ្យុន ឬក៏ហារ៉ូឡើយ ម្នាក់ៗញញឹមបិទមាត់មិនជិត។
"បាទអរគុណអ៊ំ"
"ខ្ញុំនៅមិនទាន់បានប្រាប់អ្នកខាងនោះនៅឡើយទេ"
"អូនថាចាំស្អែកទៅ ពេលនេះប្រហែលជាពួកគាត់ចូលសម្រាកហើយមើលទៅ"បើខលទៅពេលនេះខ្លាចថារំខានព្រោះតែពេលនេះម៉ោង9ទៅហើយ ពួកគាត់ចាស់ៗបែបនេះអាចនឹងចូលសំរានលឿន
YOU ARE READING
•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿// (COMPLETED ✅)
Fanfictionហ៊ីស៊ឹង អាម៉ាន់ដាសាគិ // គីម ស៊ុននូ និស្ស័យពិតជាមានមែន បន្ទាប់ពីខ្ញុំបានស្គាល់គេមកជីវិតរបស់ខ្ញុំក៏ត្រូវបានផ្លាស់ប្ដូរសឹងតែ360°។ កែវភ្នែករបស់គេធ្វើឲ្យបេះដូងដែករបស់ខ្ញុំត្រូវរង្គោះរង្គើរភ្លាមៗ ឲ្យតែពេលបានឃើញកែវភ្នែកមួយគូរបស់គេនោះហើយ។ "បងនឹងការពារអូ...