ភាគទី៦៨ : ប៉ាយំធ្វើអី?

508 81 16
                                    

*មិនបានអានឬកែពាក្យខុសឡើងវិញឡើយ*

ស៊ុននូបានប្រាប់ឲ្យហ៊ីស៊ឹងទៅទទួលអេនដ្រយដ៍ចេញពីសាលា ព្រោះនេះគឺម៉ោង11ជាម៉ោងដែលគេត្រូវចេញហើយ។

អេនដ្រយដ៍ដើរចេញពីក្នុងសាលាមកក៏រៀងភ្ញាក់បន្តិច ពេលបានដែលបានឃើញវត្តមានរបស់ហ៊ីស៊ឹងនិងក្មេងប្រុសស្រីនាក់ទៀតដែលគេបានឃើញកាលយប់មិញផងដែរ។

"ម៉េចក៏លោកពូនៅទីនេះ? លោកពូមកទទួលកូនរបស់ពូដែរមែនទេ?"អេនដ្រយដ៍

"បាទ គឺពូមកទទួលកូនប្រុសរបស់ពូចេញពីរៀន តស់! ពួកយើងទៅ"ហ៊ីស៊ឹង នាយដឹកដៃអេនដ្រយដ៍ទៅជាមួយទាំងញញឹមខុសពីក្មេងដែលកំពុងតែឆ្ងល់នោះ

"អៅ!? លោកពូនាំអូនទៅណា? កូនរបស់លោកពូកំពុងចាំហើយ"អេនដ្រយដ៍ ក៏ឈប់ដើរតាមនាយ

"ពូកំពុងនាំកូនរបស់ពូទៅហើយតើ"ហ៊ីស៊ឹង នាយនិយាយបែបនេះរឹតតែធ្វើឲ្យក្មេងតូចកាន់តែឆ្ងល់ថែមមួយកម្រិតទៀត

"អ៊ួយ~ អូនមិនយល់ទេ ប៉ាប៉ា!"អេនដ្រយដ៍ ចង់យំបន្តិចអីបន្តិចហើយក៏ងាកទៅមើលមុខស៊ុននូកំពុងតែឈរសើចជាមួយអ៊ីស៊ូលនិងអ៊ីលដូនោះ

"ឡើងឡានទៅកូន"ស៊ុននូ ដើរមកជិតកូននិងប្រាប់ឲ្យគេឡើងឡាន

"ប៉ុន្តែនេះជាឡានលោកពូហ្នឹងប៉ា?"អេនដ្រយដ៍

"ឡើងទៅកូន ប៉ាក៏ទៅដែរ ពួកយើងទៅជាមួយគាត់ណា"ស៊ុននូ

"ទៅណាប៉ា?"អេនដ្រយដ៍

"គឺទៅដើរលេងនោះអី"ស៊ុននូ

"ពិតមែនហេស៎ប៉ា?"

"បាទពិត"

"អា៎យ៉េ~"ក្មេងតូចលោតសប្បាយចិត្តពេលដែលបានទៅដើរលេង គេពិតជាសប្បាយចិត្តខ្លាំងណាស់ ព្រោះរាល់ថ្ងៃនេះលោកតាទាំង2របស់គេមិនសូវឲ្យចេញទៅក្រៅដើរលេងនោះទេ ខ្លាចថាចៅមានគ្រោះថ្នាក់ ព្រោះសត្រូវរបស់គាត់គឺមានជុំទិស គេនៅតូចនៅក្មេងគេនៅមិនទាន់អាចចេះការពារខ្លួនឡើយ

ពួកគេទាំង5ក៏ចូលក្នុងឡាន ដោយអេនដ្រយដ៍បានអង្គុយនៅកៅអីខាងក្រោយចន្លោះកណ្ដាលរវាងបងស្រីនិងបងប្រុសរបស់គេ។

•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿// (COMPLETED ✅)Where stories live. Discover now