°មួយសប្ដាហ៍កន្លងផុតទៅ°
ស៊ុននូក៏បានធូរច្រើនមិនស៊ូវជាឈឺក្បាលដូចមុន ហើយក៏មានអាការៈចងចាំឡើងវិញខ្លះៗផងដែរ។ ខាងមន្ទីរពេទ្យក៏ចេញសំបុត្រអនុញ្ញាតឲ្យស៊ុន នូចេញពីមន្ទីរពេទ្យបាន។
"វ៉ា~ ផ្ទះធំម្ល៉េះ? ពូៗនេះជាផ្ទះរបស់ពូៗឬ?"គ្រាន់តែបត់ក្បាលឡានចូលមកដល់ក្នុងទីធ្លាវិមានភ្លាមស៊ុននូក៏លាន់មាត់ចាចតែម្ដង
"អឹម"នាយក្រាស់គ្រាន់តែក្រហឹមងក់ក្បាល
"ឡូយណាស់ៗ ផ្ទះពូៗធំបែបនេះប្រហែលជាមានរបស់លេងច្រើនហើយ"ស៊ុននូ
ឡានក៏ឈប់ងក់នៅមុខទ្វាធំដើរចូលទៅខាងក្នុងផ្ទះ ស៊ុននូចុះពីលើឡានមិនទាន់ឡើយក៏ប្រញាប់ប្រញាល់រត់ចូលទៅក្នុងយ៉ាងកឿន។ ហ៊ីស៊ឹងឯនេះស្រែកឡើងភ្លាត់សម្លេងព្រោះតែស៊ុននូរត់លឿនពេក ខ្លាចថានឹងមានគ្រោះថ្នាក់អ្វីទៀតចំពោះគេ។
"ស៊ុននូ~ អូនកុំរត់ ប្រយ័ត្នដួលណា"ហ៊ីស៊ឹង រត់មកចាប់ស៊ុននូជាប់ លេងសុទ្ធឡើងជណ្ដើរផ្លោះម្ដង3កាំអ្នកណាមិនភ័យ? ជណ្ដើរខ្ពស់ៗទៀតបើធ្លាក់ទៅគិតយ៉ាងម៉េច?
"ពូៗអូនចង់មើលក្នុងផ្ទះនេះ"ស៊ុននូ និយាយទាំងធ្វើទឹកមុខគួរឲ្យអាណិត
"ប្រាកដជាបានណា ប៉ុន្តែអូនត្រូវតែស្ដាប់បង្គាប់មិនត្រូវរពឹសទេណា"
"បាទ~ ពូៗអូនចង់ឡើងទៅមើលនៅខាងលើ បានទេ?"សួរហើយធ្វើភ្នែកព្រិចៗដាក់នាយ
"អូខេៗ ចាំបងនាំឡើងទៅ"
"អញ្ចឹងអៀវនូផង"
នាយក្រាស់ក៏អៀវស៊ុននូឡើងទៅខាងលើ ម្ដងអៀវទៅខាងនេះម្ដងអៀវទៅខាងនោះ។ ហ៊ីស៊ឹងធ្វើតាមតែបញ្ជារបស់ស៊ុននូដែលចង្អុលប្រាប់នោះរហូត បើហ៊ានជំទាស់នឹងខ្លាចក្មេងយំ។
វិមានមួយនេះពិតជាធំណាស់ហើយមកឲ្យនាយអៀវដើរមើលតាំងពីលើដល់ក្រោមបែបនេះបើមិនហត់ទើបចម្លែក។ មកដល់បន្ទប់នាយក៏ទម្លាក់ខ្លួនគេងផឹង ញើសសស្រាក់ មនុស្សធ្លាប់តែវាយតប់គ្នាហើយឲ្យមកមើលក្មេងបែបនេះអ្នកណាមិនហត់នោះ?
YOU ARE READING
•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿// (COMPLETED ✅)
Fanfictionហ៊ីស៊ឹង អាម៉ាន់ដាសាគិ // គីម ស៊ុននូ និស្ស័យពិតជាមានមែន បន្ទាប់ពីខ្ញុំបានស្គាល់គេមកជីវិតរបស់ខ្ញុំក៏ត្រូវបានផ្លាស់ប្ដូរសឹងតែ360°។ កែវភ្នែករបស់គេធ្វើឲ្យបេះដូងដែករបស់ខ្ញុំត្រូវរង្គោះរង្គើរភ្លាមៗ ឲ្យតែពេលបានឃើញកែវភ្នែកមួយគូរបស់គេនោះហើយ។ "បងនឹងការពារអូ...