ភាគទី៤៣ : ស្រលាញ់ច្បាស់លាស់!

592 76 15
                                    

   ថ្ងៃនេះជាថ្ងៃទី4ហើយដែលហ៊ីស៊ឹងនិងស៊ុននូនៅជប៉ុន។ រាងក្រាស់បាននាំស៊ុននូទៅលេងគ្រប់កន្លែងនៅក្នុងប្រទេសជប៉ុននេះ។

   នៅពេលនេះផងដែរហ៊ីស៊ឹងក៏កំពុងនៅតាមផ្លូវនាំស៊ុននូទៅលេងផ្នូរលោកតានិងលោកយាយរបស់នាយ ដែលនៅឯណាណៃដូដែលជាស្រុកកំណើតរបស់ពួកគាត់ នៅតាមផ្លូវធ្វើដំណើរទៅហ៊ីស៊ឹងក៏បាននិយាយរឿងខ្លះៗអំពីប្រវត្តិគ្រួសារប្រាប់ទៅស៊ុននូ។

   ធ្វើដំណើរពីទីក្រុងតូក្យូមកប្រហែលជាជិត2ម៉ោងនាយក៏បាននាំស៊ុននូមកដល់ណាណៃដូ ធ្វើដំណើរយូរបែបនេះក៏ព្រោះតែឡានបើកឈប់ៗដោយសារតែស៊ុននូចាញ់។

   ឡានក៏ឈប់នៅឯមុខផ្ទះតូចមួយតែក៏មានទីធ្លាសល់ដីធំទៅដល់ខាងក្រោយទៀត។ ហារ៉ូចុះទៅបើកទ្វាឲ្យចៅហ្វាយ ហ៊ីស៊ឹងនាំរាងតូចចុះពីលើឡាន រួចក៏នាំគ្នាដើរចូលទៅខាងក្នុង ។

"ផ្ទះនេះមានអ្នកនៅមែនទេ?"ស៊ុននូ សួរព្រោះផ្ទះនេះមើលទៅដូចជាមានរបៀបរៀបរយ

"ផ្ទះនេះគឺមានប្ដីប្រពន្ធ2នាក់រស់នៅ ដើម្បីមើលថែរក្សាបោសសម្អាតផ្នូររបស់លោកតានិងលោកយាយរាល់ថ្ងៃ ព្រោះតែគ្រួសារបង1ខែទើបបានមកលេងនៅទីនេះម្ដង"ហ៊ីស៊ឹង

"អេ!? នេះអ្នកប្រុសធំអញ្ចើញមកហេតុអីមិនខលមកពូមុន? ពូនឹងបានរៀបចំឲ្យស្អាតបាតជាងនេះ"
(និយាយជាភាសាកូរ៉េ)

"សួស្តីលោកពូ! មិនចាំបាច់អីធំដុំទេ ខ្ញុំគ្រាន់តែនាំភរិយារបស់ខ្ញុំមកលេងផ្នូររបស់លោកនិងលោកយាយមួយភ្លេតប៉ុណ្ណោះ"

"នេះជាភរិយារបស់អ្នកប្រុសធំឬ? ស្រស់ស្អាតណាស់ ហៃយ៉ា មើលចុះនេះសមគ្នាដល់ហើយ"

"សួស្តីលោកពូ ខ្ញុំឈ្មោះស៊ុននូ អរគុណលោកពូណាស់ដែលសរសើរ ហិហិ"ស៊ុននូ

"ម៉ោះ! នាំគ្នាចូលទៅអង្គុយញ៊ាំទឹកឲ្យបាត់ហត់សិនទៅ នេះមេឃក្ដៅខ្លាំងណាស់"គាត់នាំអ្នកទាំង2ទៅអង្គុយនៅសាឡុងក្នុងផ្ទះ

"ពូឆានតើអ្នកមីងទៅណា?"ហ៊ីស៊ឹង

"មីងអ្នកប្រុសទៅទិញម្ហូបនៅផ្សារជិតនេះមុននឹងឯង នេះអញ្ចើញញ៊ាំទឹកត្រជាក់ៗសិនទៅ"លើកទឹកមកដាក់លើតុ

•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿// (COMPLETED ✅)Where stories live. Discover now