6ខែក្រោយមកទំនាក់ទំនងរវាងហ៊ីស៊ឹងនិងស៊ុននូក៏កាន់តែស្អិតរមួតជាងមុនទៅទៀត។ ស៊ុននូស្និតស្នាលជាមួយហ៊ីស៊ឹងជាងមុនមិនសូវខ្លាចដូចជាកាលពីមុនទៀតឡើយ។
ពេលនេះស៊ុននូបានផ្លាស់ប្ដូរច្រើនណាស់ ទាំងអត្តចរិក ទាំងការស្លៀកពាក់ ចូលសង្គមជាមួយគេឯងចុះមិនសូវខ្លាចគេដូចពីមុន ព្រោះមានហ៊ីស៊ឹងជាអ្នកជួយផ្លាស់ប្ដូរជីវិតរបស់គេគ្រប់យ៉ាង ហ៊ីស៊ឹងប្រៀបដូចជាទេវតាដែលចុះមកជួយសង្រ្គោះដល់ស៊ុននូអញ្ចឹង។
មានរឿងមួយទៀតនោះគឺហ៊ីស៊ឹងឈប់ឲ្យស៊ុននូទៅរៀនទៀតហើយ នាយថានាយនឹងជាអ្នកចិញ្ចឹមស៊ុននូ មិនដែលប្រពន្ធមួយនាយចិញ្ចឹមមិនរស់ទេ។
ឥឡូវនេះផងដែរ ស៊ុននូគឺកំពុងតែនៅជាមួយនឹងហ៊ីស៊ឹងនៅឯក្រុមហ៊ុនរបស់នាយ ព្រោះតែគ្មានអ្វីត្រូវធ្វើមិននៅរៀនដូចមុនគេក៏មកកំដរហ៊ីស៊ឹងធ្វើការតែម្ដងទៅ។ ណាមួយទៀតឥឡូវស៊ុននូគឺចេះប្រច័ណ្ឌនឹងហ៊ីស៊ឹងដែរ ចាប់តាំងពីថ្ងៃដែលគេបានមករកហ៊ីស៊ឹងនៅឯក្រុមហ៊ុន ហើយក៏ប្រទះឃើញនាយកំពុងត្រូវបានមនុស្សស្រីម្នាក់ដែលជាដៃគូសហការរបស់នាយនោះព្យាយាមឲ្យដៃនាយឲ្យច្បាស់ទែង។
"ស៊ុន!"នាយក្រាស់ដែលកំពុងតែឆ្ងោកមុខធ្វើការនោះក៏ងើបមុខហៅស៊ុននូដែលកំពុងតែគេងលេងនៅលើសាឡុងនោះ
"បាទ?"ស៊ុននូ
"ល្ងាចនេះទៅចូលរួមកម្មវិធីមួយជាមួយបង"ហ៊ីស៊ឹង
"កម្មវិធីអ្វីទៅ? ចុះបើអូនសុំមិនទៅបានទេ?"ស៊ុននូ ងើបអង្គុយនិយាយជាមួយនាយក្រាស់
"ជាកម្មវិធីមិត្តរបស់បង ហ្យុនជីនចេញ collection ថ្មី ទៅៗណា មិត្តរបស់អូនក៏ទៅដែរ"
"ហ៊ឹម អូនទៅក៏បាន ប៉ុន្តែអូនអត់មានអីពាក់ទេ"
"រឿងនោះបងជាអ្នកចាត់ចែង"
"បាទ"
នាយក្រាស់ក៏អង្គុយធ្វើការរបស់នាយបន្តដល់ម៉ោងបាយថ្ងៃត្រង់ ទើបនាយបិទឯកសារទុក រួចចេញទៅរកអ្វីញ៊ាំជាមួយនឹងស៊ុននូ។ បន្ទាប់ពីពួកគេញ៊ាំអាហារថ្ងៃត្រង់រួចហើយ នាយក្រាស់ក៏បាននាំស៊ុននូមកផ្សារទំនើបចូលហាងគ្រឿងអលង្ការ ដើម្បីរើសគ្រឿងឲ្យរាងតូចពាក់ចូលរួចកម្មវិធីល្ងាចនេះ។
YOU ARE READING
•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿// (COMPLETED ✅)
Fanfictionហ៊ីស៊ឹង អាម៉ាន់ដាសាគិ // គីម ស៊ុននូ និស្ស័យពិតជាមានមែន បន្ទាប់ពីខ្ញុំបានស្គាល់គេមកជីវិតរបស់ខ្ញុំក៏ត្រូវបានផ្លាស់ប្ដូរសឹងតែ360°។ កែវភ្នែករបស់គេធ្វើឲ្យបេះដូងដែករបស់ខ្ញុំត្រូវរង្គោះរង្គើរភ្លាមៗ ឲ្យតែពេលបានឃើញកែវភ្នែកមួយគូរបស់គេនោះហើយ។ "បងនឹងការពារអូ...