នៅក្នុងបន្ទប់ងងឹតមួយមានតែអំពូលភ្លើងតូចមួយដែលដាក់បំភ្លឺចំពីលើបុរសម្នាក់ដែលត្រូវបានគេចងជាប់នឹងកៅអី។ ខ្លួនពោរពេញទៅដោយមុខរបួសនិងឈាមជាច្រើនដែលកើតឡើងដោយសារតែការវាត់ខ្សែទៅលើ។
"យើងនឹងទុកជីវិតឲ្យឯង បើសិនជាឯងព្រមប្រាប់យើង"រ៉ូស៊ីន
"យើងមិនប្រាប់! សម្លាប់យើងឥឡូវនេះមក"
"អាចង្រៃឯងនេះ ស្អីក៏ស្ម័គ្រស្មោះជាមួយនឹងវាម្ល៉េះ? វាឲ្យឯងប៉ុន្មាន? ប្រាប់យើងមកយើងឲ្យគុណនឹង10"រ៉ូស៊ីន
"យើងមិនប្រាប់ជាដាច់ខាត"
"យើងទុកពេលឲ្យឯង5នាទីដើម្បីគិត"នេះជាសម្លេងរបស់ហ៊ីស៊ឹងដែលទើបនឹងបើកទ្វារដើរចូលមក
"បេនត្រៀមរបស់របរឲ្យយើង"ហ៊ីស៊ឹង
"បាទចៅហ្វាយ"
"យើងទុកពេលឲ្យហើយឆាប់គិតភ្លាមទៅ"
ហ៊ីស៊ឹងដើរក្រឡឹងជុំវិញបុរសម្នាក់នោះដោយនៅក្នុងដៃកាន់ទូរស័ព្ទកំណត់ពេលវាលា។ រយះពេលក៏ចេះតែខិតទៅមុខរហូតទៅដល់នាទីដែលត្រូវបានកំណត់។
ទឺត ទឺត ទឺត
"យ៉ាងម៉េចសម្រេចរួចឬនៅ? ប្រាប់ឬក៏មិនប្រាប់?"ហ៊ីស៊ឹង ឈរទល់មុខបុរសនោះហើយអោនទៅសួរ
"យើងមិនប្រាប់!"បុរសនោះនិយាយមួយៗច្បាស់
"អូខេ អាបេនយករបស់មក"ហ៊ីស៊ឹង
"នេះចៅហ្វាយ"បេន
ឆាច់!
"អា៎~"បុរសនោះក៏ស្រែកឡើងទាំងការឈឺចាប់ក្រោយពីទទួលបាននូវទឹកអ្វីម្យ៉ាងមិនដឹងដែលជះមកលើរូបគេក្រោមស្នាដៃរបស់ហ៊ីស៊ឹង
"យ៉ាងម៉េចព្រមប្រាប់ឬអត់?"ហ៊ីស៊ឹង
"....."
ច្រីក! សម្លេងកាំបិតដែលនាយក្រាស់បានយកវាទៅចាក់លើស្មារបស់បុរសនោះ។ ចាក់បែបនេះហើយនាយម្នាក់នោះនៅតែមិនប្រតិកម្មទៀត ពិតជាសាច់កម្មមែន។
"បាន~ របស់បន្ទាប់"ហ៊ីស៊ឹង លាដៃម្ខាងទទួលរបស់បន្ទាប់ពីបេន
"អាក៎! អា៎~"
លើកនេះបុរសម្នាក់នោះគឺទទួលបានបែបលក្ខណៈទ្រង់ទ្រាយធំ ដោយនាយក្រាស់បានយកទឹកក្រូចឆ្មាមួយដបធំមកចាក់ស្រោចពីលើមុខរបួសដែលនាយទើបតែចាក់រួចនោះតែម្ដង។ បែបនេះហើយបុរសនោះនៅតែមិនព្រមនិយាយអ្វីទាំងអស់សុខចិត្តនៅទ្រាំដោយការឈឺចាប់បំផុត។
YOU ARE READING
•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿// (COMPLETED ✅)
Fanficហ៊ីស៊ឹង អាម៉ាន់ដាសាគិ // គីម ស៊ុននូ និស្ស័យពិតជាមានមែន បន្ទាប់ពីខ្ញុំបានស្គាល់គេមកជីវិតរបស់ខ្ញុំក៏ត្រូវបានផ្លាស់ប្ដូរសឹងតែ360°។ កែវភ្នែករបស់គេធ្វើឲ្យបេះដូងដែករបស់ខ្ញុំត្រូវរង្គោះរង្គើរភ្លាមៗ ឲ្យតែពេលបានឃើញកែវភ្នែកមួយគូរបស់គេនោះហើយ។ "បងនឹងការពារអូ...