ភាគទី៧ : អារម្មណ៍ពីរកើតឡើងព្រមគ្នា

1.2K 99 20
                                    

  ពេលល្ងាចក៏ឈានមកដល់ ហើយក៏ជាម៉ោងដែលកម្មវិធីចាប់ផ្ដើមផងដែរ។ លោកអាម៉ាន់ដាសាគិនិងកូនប្រុសសង្ហាៗទាំងបីនាក់ព្រមទាំងក្មួយប្រុសម្នាក់ទៀតនោះកំពុងតែរៀបចំខ្លួននៅតាមបន្ទប់រៀងៗខ្លួនដើម្បីទៅចូលរួមកម្មវិធី។

   មើលមកហ៊ីស៊ឹងដែលកំពុងរៀបចំខ្លួននៅក្នុងបន្ទប់ឯនេះ ដោយនាយបានបណ្ដោយឲ្យស៊ុននូជាអ្នកជួយរើសសម្លៀកបំពាក់ឲ្យនាយ។ ស៊ុននូមិនត្រឹមតែរើសសម្លៀកបំពាក់ឲ្យនាយនោះឡើយ ថែមទាំងជួយធ្វើម៉ូតសក់ឲ្យនាយទៀតផង ស្រីៗឃើញហើយដឹងតែបាក់ស្រឹបៗតែម្ដង។

"រួចរាល់ហើយលោក"ស៊ុននូ

"ទឹកដៃមិនអន់ឡើយ"ហ៊ីស៊ឹង និយាយឡើងព្រមទាំងសម្លឹងមើលមុខរាងតូចតាមកញ្ចក់

"យប់នេះឯងនៅគេងនៅបន្ទប់នេះហើយឮទេ? ម៉ោង10យើងនឹងត្រឡប់មកវិញ បើងងុយក៏ចូលគេងមុនចុះ"ហ៊ីស៊ឹង នាយងើបឈរអស់កម្ពស់ហើយបែរមកទល់មុខនឹងរាងតូច

"បាទ"ស៊ុននូ ងក់ក្បាលយល់នៅអ្វីដែលរាងខ្ពស់បានប្រាប់

អឹម! ហ៊ីស៊ឹងទម្លាក់បបូរមាត់របស់ខ្លួនមកប៉ះនឹងបបូរមាត់ទន់ៗរបស់រាងតូចភ្លាមៗដោយមិនឲ្យស៊ុននូបានត្រៀមខ្លួនមុនឡើយ។ នាយបន្តបឺតជញ្ជក់ជាតិផ្អែមពីបបូរមាត់តូចនោះរហូតអស់ចិត្តចង់ទើបនាយព្រមដកមាត់នាយចេញឲ្យស៊ុននូដកដង្ហើមបានស្រួលវិញ។

"ខ្ញុំទៅហើយ ជុប!"ហ៊ីស៊ឹង មុននឹងចេញទៅក៏ឈ្លាតថើបថ្ងាស់របស់ស៊ុននូមួយខ្សឺតសិនមុននឹងទៅ

"ធ្វើដំណើរប្រយ័ត្នប្រយែង"ស៊ុននូ

"ហ៊ឹម"

   នាយក្រាស់ក៏ចេញទៅកម្មវិធីមិត្តរបស់នាយជាមួយនឹងលោកអាម៉ាន់ដាសាគី មីនហូ ស៊ឹងហ្យុន និង រ៉ូស៊ីនផងដែរ។ ក្រោយពីពួកគេបានចេញទៅផុតអស់នោះ ស៊ុននូក៏ចូលទៅបន្ទប់របស់ខ្លួនដើម្បីសម្អាតខ្លួន។

   ស៊ុននូសម្អាតខ្លួននៅក្រោមតំណក់ទឹកបណ្ដើរក៏សញ្ចឹងគិតបណ្ដើរ។ នាយពិតជាឆ្ងល់នឹងទង្វើរបស់ហ៊ីស៊ឹងជាខ្លាំង ហេតុអ្វីក៏នាយក្រាស់យកចិត្តទុកដាក់ចំពោះគេខ្លាំងម្ល៉េះ? ទាំងដែលមើលទៅនាយគឺជាមនុស្សដែលតែងតែមានចរិតមុតមាំនៅមុខអ្នកគ្រប់គ្នាហើយក៏មិនដែលញញឹមឡើយ។

•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿// (COMPLETED ✅)Where stories live. Discover now