ព្រឹកឡើងបើកភ្នែកមិនទាន់ទេ ស៊ុននូក៏បើកមាត់តែម្ដង ស៊ុននូស្រែកយំរកនាយក្រាស់ពេញក្នុងផ្ទះ អ៊ំស៊ុលនិងឆេវ៉ុនខំនិយាយលួងផងយកសូកូឡាមកផងក៏មិនព្រមបាត់យំដែរ នៅតែស្រែកយំដដែល។
"ហឹកហឹក ពូៗទៅណា? ម៉េចទុកអូនចោលចឹង? ពូៗខឹងអូនហើយរត់ចោលអូនបាត់ហើយមែន ហឹកហឹកហឺ"ស៊ុននូ អង្គុយយំនៅលើឥដ្ឋធំធាក់ជើងពេញនឹង
"អ្នកប្រុសឈប់យំទៅ លោកម្ចាស់មិនបានរត់ចោលអ្នកប្រុសទេ លោកម្ចាស់គ្រាន់តែរវល់ប៉ុណ្ណោះ"អ៊ំស៊ុល
"មែនហើយ គេមិនទៅចោលស៊ុននូទេ"ឆេវ៉ុន
"នូមិនជឿទេ ពូៗរត់ចោលអូនបាត់ហើយ ពូៗខឹងអូនម្សិលមិញ ហឹកហឹកហា៌"
"អ៊ំនិយាយមែនណា លោកម្ចាស់មិនបានរត់ចោលអ្នកប្រុសទេ"អ៊ំស៊ុល
"ហឹកហឹក នូមិនជឿៗៗ"
"ឈប់ទៅណា ចាំនូណាទិញការ៉េមឲ្យស៊ុននូញ៊ាំ"
"ហឹកហឹក"
ទោះជាលួងយ៉ាងណាក៏ស៊ុននូនៅតែមិនបាត់យំអ៊ំស៊ុលក៏សម្រេចចិត្តចុចខលនាយក្រាស់ទាំងប្រថុយខ្លាចថារំខាននាយធ្វើការងារ។ អ៊ំស៊ុលចុចទៅបីដងប៉ុន្តែអ្នកម្ខាងមិនបានលើកឡើយ អ៊ំទុកទូរស័ព្ទវិញហើយងាកមកលួងស៊ុននូជាមួយនិងឆេវ៉ុនបន្ត។
"លោកម្ចាស់កំពុងរវល់គាត់មិនលើកទេ អ្នកប្រុសស៊ុននូកុំយំអីណា អ៊ំសូមអង្វរ"
"ហឹកហឹក ពូៗខឹងអូន ពូៗមិនមករកអូនទេ"ទឹកភ្នែកជោគថ្ពាល់
"នូណាប្រាប់ហើយថាគាត់មិនបានទៅណាចោលស៊ុននូឡើយ គាត់គ្រាន់តែមានរវល់ប៉ុណ្ណោះ"
"ហឹកហឹក មិនជឿពូៗឈប់ស្រលាញ់អូនហើយ"
នាងក៏ទុកឲ្យស៊ុននូនៅយំហើយនាងក៏គិតរិះរកគំនិតដើម្បីលួងលោមស៊ុននូឲ្យបាត់យំ។ បន្ទាប់ពីទុកឲ្យស៊ុននូនៅយំមួយសន្ទុះហើយនាងក៏នឹកឃើញនូវគំនិតមួយឡើងមក។
"ឥឡូវអញ្ចេះណា ចាំនូណាខលហៅជុងវ៉ុននិងហេរីនឲ្យមកលេងជាមួយនឹងស៊ុននូយ៉ាងម៉េចដែរ?"ឆេវ៉ុន
"វ៉ុនវ៉ុននិងរីនរីនឬ?"ស៊ុននូ សួរបញ្ចាក់
"ត្រូវហើយ បើស៊ុននូឈប់យំ នូណានឹងខលហៅពួកគេឲ្យមកលេងជាមួយស៊ុននូណា"ឆេវ៉ុន
YOU ARE READING
•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿// (COMPLETED ✅)
Fanfictionហ៊ីស៊ឹង អាម៉ាន់ដាសាគិ // គីម ស៊ុននូ និស្ស័យពិតជាមានមែន បន្ទាប់ពីខ្ញុំបានស្គាល់គេមកជីវិតរបស់ខ្ញុំក៏ត្រូវបានផ្លាស់ប្ដូរសឹងតែ360°។ កែវភ្នែករបស់គេធ្វើឲ្យបេះដូងដែករបស់ខ្ញុំត្រូវរង្គោះរង្គើរភ្លាមៗ ឲ្យតែពេលបានឃើញកែវភ្នែកមួយគូរបស់គេនោះហើយ។ "បងនឹងការពារអូ...