ហ៊ីស៊ឹងក៏បាននាំស៊ុននូមកដល់មន្ទីរពេទ្យប្រចាំរបស់នាយ។ ស៊ុននូមិនបានកើតអ្វីធ្ងន់ធ្ងរនោះទេ គេគ្រាន់តែតក់ស្លុតនឹងរឿងដែលបានកើតឡើងមុននោះខ្លាំងពេក ទើបធ្វើឲ្យគេសន្លប់បែបនោះ ណាមួយទៀតគេក៏អស់កម្លាំងផងដែរ ដូចបានដែលដឹងស្រាប់ហើយអ្នកមានគភ៌គឺទន់ខ្សោយណាស់។
ឯរបួសបន្តិចបន្តួចនៅលើផ្ទៃមុខគ្រូពេទ្យក៏បានលាងឲ្យនិងដាក់សឺរ៉ូមកម្លាំងឲ្យ ទារកនៅក្នុងពោះក៏មិនមានប៉ះពាល់អ្វីដែរ ពេលនេះគឺត្រូវនៅសម្រាកនៅមន្ទីរពេទ្យដើម្បីឲ្យប្រាកដចិត្តថាបានជាសះស្បើយសិន ទើបគ្រូពេទ្យឲ្យចេញទៅសម្រាកនៅផ្ទះបាន។
ហារ៉ូក៏បានយកសម្លៀកបំពាក់មួយសម្រាប់មកឲ្យហ៊ីស៊ឹងផ្លាស់ ព្រោះមួយកំប្លេរកំពុងតែពាក់គឺប្រឡាក់សុទ្ធតែឈាមរបស់ស៊ូតារ៉ូដែលខ្ទាតត្រូវ។ បន្ទាប់ពីយកឲ្យនាយក្រាស់រួចហើយ នាយក៏ទៅមើលកំដរនាយបេនដែលសម្រាកនៅជិតនេះ។
ពេលនេះបេនត្រូវនៅគេងសម្រាកនៅលើគ្រែរយះពេល2ខែតាមបញ្ជាដុកទ័រដែលព្យាបាលនាយ។ ជើងខាងឆ្វេងរបស់នាយមិនអាចកម្រើកបាន ព្រោះត្រូវគេវាយឡើងគ្រាំឆ្អឹង ឯដៃខាងស្ដាំក៏បាក់ផងដែរ។
ហ៊ីស៊ឹងក៏បានពឹងឲ្យរ៉ូស៊ីនទៅទិញអាហារប៉ូវៗសម្រាប់អ្នកជំងឺ ព្រោះពេលនេះស៊ុននូបានដឹងខ្លួនហើយនៅឡើយតែបេនប៉ុណ្ណោះដែលត្រូវថ្នាំសន្ដំ។ នាយក្រាស់ក៏ទៅហៅពេទ្យឲ្យមកពិនិត្យស៊ុននូដើម្បីកុំឲ្យមានមន្ទិលអ្វីទៀត ក្រោយពិនិត្យរួចគ្រូពេទ្យនោះក៏ចេញទៅវិញធ្វើការរបស់ខ្លួនបន្ត។
ស៊ុននូអង្គុយផ្អែកខ្នងនឹងគ្រែ ហុតស៊ុបប៉ូវកម្លាំងដោយមានហ៊ីស៊ឹងជាអ្នកបញ្ចុកនិងមើលថែ។ នៅភ្លាមនោះស៊ុននូក៏ស្រាប់តែសម្រក់ទឹកភ្នែកចុះមក ជាហេតុធ្វើឲ្យហ៊ីស៊ឹងបារម្ភជាខ្លាំង។
"អូនកើតអី? ឈឺត្រង់ណា ឬក៏ ស៊ុបនេះក្ដៅពេក?"ហ៊ីស៊ឹង ទុកចាននៅលើតុ ទាញកៅខិតទៅមុខឲ្យកាន់តែជិតស៊ុននូ ហើយចាប់ដៃគេមកកាន់
"ហឹកហឹក"ស៊ុននូ មិននិយាយអ្វីនោះទេ គិតតែពីយំខ្សឹកខ្សួល នាយក្រាស់ក៏ទាញគេមកអោបដើម្បីផ្ដល់ភាពកក់ក្ដៅទៅឲ្យស៊ុននូ
YOU ARE READING
•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿// (COMPLETED ✅)
Fanficហ៊ីស៊ឹង អាម៉ាន់ដាសាគិ // គីម ស៊ុននូ និស្ស័យពិតជាមានមែន បន្ទាប់ពីខ្ញុំបានស្គាល់គេមកជីវិតរបស់ខ្ញុំក៏ត្រូវបានផ្លាស់ប្ដូរសឹងតែ360°។ កែវភ្នែករបស់គេធ្វើឲ្យបេះដូងដែករបស់ខ្ញុំត្រូវរង្គោះរង្គើរភ្លាមៗ ឲ្យតែពេលបានឃើញកែវភ្នែកមួយគូរបស់គេនោះហើយ។ "បងនឹងការពារអូ...