ហ៊ីស៊ឹងសង្រ្កឺតធ្មេញងើបឡើងទៅបើកទ្វា ហើយក៏សម្លក់មុខរ៉ូស៊ីនដូចជាគុំតាំងពីជាតិណាមកអញ្ចឹង។ រាងក្រាស់នៅឈរសម្លក់រ៉ូស៊ីនមួយសន្ទុះស្ទើរតែភ្លេចដកដង្ហើមខ្លួនឯងផងដែរនោះក៏ស្រដីឡើង។
"វាថី? មករកគោះទ្វារទាំងព្រឹកព្រលឹមនឹង?"
"ព្រឹកឡើងមុខអត់មានសេរីសួស្ដីសោះ មុខឲ្យដូចគេចាប់ចងបាញ់មុខ!"រ៉ូស៊ីន
"ចុះអាឆ្កែណាមកគោះទ្វារផាំងៗមុននឹង?"
"នែ ឆ្កែៗយ៉ាងម៉េច?"
"ដូចដែលឮ ហើយមានការស្អីក៏ប្រញាប់និយាយមក"
"ទៅលើទៅ"រ៉ូស៊ីន
"អឺចឹងទៅចាំមុនទៅ"ហ៊ីស៊ឹង នាយប្រាប់ឲ្យរ៉ូស៊ីនទៅមុន ឯនាយក៏បែចូលទៅក្នុងបន្ទប់វិញរៀបចំឲ្យស៊ុននូងូតទឹក
"ក្រែងបងទៅនិយាយការងារឬ? ហេតុអីក៏ចូលមកវិញធ្វើអី?"ស៊ុននូ
"បងរៀបចំឲ្យអូនងូតទឹកនោះអី"ហ៊ីស៊ឹង
"ព្រះអើយ ពោះអូនមិនទាន់ស្ទីលដូចពោះគោឯណា អូនអាចមើលថែខ្លួនឯងបាន បងទៅនិយាយការងារចុះក្រែងលោបងរ៉ូស៊ីនប្រញាប់"ស៊ុននូ
"តែ..."
"ថាទៅៗ អូនធ្វើខ្លួនឯងបាន"នាយតូចក៏រុញឲ្យនាយទៅ
"អា៎ៗ បងទៅក៏បាន ប្រយ័ត្នផងណា"
"ថាទៅៗ"
នាយក្រាស់ក៏ចេញទៅខាងលើបន្ទប់ធ្វើការរបស់នាយទាំងនៅឈុតគេង រីឯស៊ុននូក៏បែរខ្លួនចូលទៅបន្ទប់ទឹក។ មកដល់ខាងលើក៏ចាប់ផ្ដើមនិយាយចូលសាច់ការតែម្ដងមិនចង់បង្អង់យូរ។
"យ៉ាងម៉េចហើយ?"ហ៊ីស៊ឹង
"យើងសួរចម្លើយពួកវាដឹងហើយ ពួកវាថា ផាក ស៊ីនហូ ជាអ្នកជួលពួកវាឲ្យតាមដានយកព័ត៌មានពីឯង"
"ផាក ស៊ីនហូ? ម្ចាស់ភាគហ៊ុនថ្មី នេះតាមដានយើងធ្វើស្អី?"
"យើងក៏បានឲ្យកូនចៅទៅស៊ើបមើលប្រវត្តិរបស់គេ ប៉ុន្តែគ្មានតម្រុយឡើង ដឹងត្រឹមថាគេរស់នៅម្នាក់ឯងជាជីវិតឯករាជ្យ"
"គេនោះមើលទៅដូចជាយ៉ាងម៉េចមិនដឹងទេ យើងគិតថាចម្លែកដល់ហើយ"
YOU ARE READING
•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿// (COMPLETED ✅)
Fanfictionហ៊ីស៊ឹង អាម៉ាន់ដាសាគិ // គីម ស៊ុននូ និស្ស័យពិតជាមានមែន បន្ទាប់ពីខ្ញុំបានស្គាល់គេមកជីវិតរបស់ខ្ញុំក៏ត្រូវបានផ្លាស់ប្ដូរសឹងតែ360°។ កែវភ្នែករបស់គេធ្វើឲ្យបេះដូងដែករបស់ខ្ញុំត្រូវរង្គោះរង្គើរភ្លាមៗ ឲ្យតែពេលបានឃើញកែវភ្នែកមួយគូរបស់គេនោះហើយ។ "បងនឹងការពារអូ...