ភាគទី៣៦ : មានអ្នកតាមពួកយើង

554 67 5
                                    

ក្រោយពេលដែលនិយាយការងាររួចរាល់នាយក៏ប្រញាប់សុំដកខ្លួនទៅតែម្ដង នាយដឹងថាស៊ីនហូម្នាក់នោះគិតអ្វី ណាមួយនាយក៏ចាញ់ក្លិនរបស់គេនោះផងដែរ។ ហ៊ីស៊ឹងហិតដឹងថាស៊ីនហូគឺជាអូមេហ្កាប៉ុន្តែក្លិនរបស់គេមិនអាចប្រដូចទៅនឹងក្លិនអូមេហ្ការបស់ស៊ុននូបានឡើយ។

នាយក្រាស់ក៏ប្រញាប់មកផ្ទះវិញដោយក្នុងខ្លួននៅមិនសុខ គ្រាន់តែឡានឈប់ប៉ក់នាយរត់ចូលទៅផ្ទះសម្តៅទៅរកបន្ទប់ទឹកយ៉ាងលឿនស្លេវ។ មកដល់នាយប្រឹងចង្អោរឡើងប៉ោងសរសៃ.ក សម្លេងរបស់នាយក៏ឮឡើងពេញក្នុងផ្ទះគ្រប់គ្នាក៏ប្រញាប់មកមើល។ ស៊ុននូរត់មកក្រោយគេព្រោះតែគេនៅខាងលើមិនទាន់បានចុះមកខាងក្រោម នាយតូចចូលទៅរឹតខ្នងអ្នកជាប្ដី។

"បងយ៉ាងម៉េចហើយ?"ស៊ុននូ សួរទាំងបារម្ភ

"បងមិនអីនោះទេ"ហ៊ីស៊ឹង ក៏ងើបឈរឡើងដើរទៅរកឡាបូលាងដៃបើកទឹកមកលុបមុខលាងមាត់ រួចក៏ចេញទៅខាងក្រៅវិញ

"បងមិនអីពិតមែនឬ?"

"ហ៊ឹម បងមិនអីពិតមែន"

"អាការៈបែបនេះអ៊ំគិតថាលោកម្ចាស់ប្រហែលទើបតែមកពីជួបនឹងនរណាម្នាក់ដែលដូចជាអ្នកប្រុសស៊ុននូហើយមើលទៅ ណាមួយអ្នកប្រុសស៊ុននូកំពុងតែមានគភ៌បែបនេះទៀតទើបនាំឲ្យលោកម្ចាស់ដែលជាគូផ្គងចាញ់ក្លិនអូមេហ្កាដទៃទៀត មួយវិញទៀតក៏ព្រោះតែលោកម្ចាស់ស្រលាញ់ប្រពន្ធខ្លាំងពេកក៏ធ្វើឲ្យចាញ់ជំនួសនោះអី"អ៊ំស៊ុល
(បើខុសឆ្គងអីកុំប្រកាន់😔)

"ពិតមែនឬអ៊ំ?"ស៊ុននូ រឿងនេះមិនស៊ូវជាដឹងប៉ុន្មាននោះទេ ហើយលោកពូរបស់គេក៏មិនបានប្រាប់ដូចគ្នា រឿងដែលត្រូវដឹងតែម្យ៉ាងនោះគឺគេត្រូវតែការពារខ្លួនឯងឲ្យមានសុវត្តិភាព

"ចាស៎"

"មែនហើយមុននេះបងបានទៅជួបជាមួយនឹងដៃគូភាគហ៊ុននៅឯក្រុមហ៊ុន គេនោះមានក្លិនជាអូមេហ្កា"

"គេនោះស្អាតឬអត់?"

"មានតែស៊ុននូរបស់បងប៉ុណ្ណោះដែលស្អាតជាងគេហើយក៏ពូកែផងដែរ"នាយក្រាស់ក៏សសៀរស៊កដៃអោបចង្កេះមួយក្ដាប់ហើយក៏អឹបមុខនឹងប្រឡោះ.ករបស់ស៊ុននូ អ្នកគ្រប់គ្នាឃើញហើយក៏បំបែកគ្នាទៅធ្វើការរៀងខ្លួន

•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿// (COMPLETED ✅)Where stories live. Discover now