ភាគទី១៧ : លោកពូជាអ្នកណា?

923 94 11
                                    

   ហ៊ីស៊ឹងក៏បានមកដល់មន្ទីរពេទ្យជាមួយនឹងរ៉ូស៊ីន ពេលនាយមកដល់ក៏ឃើញហេរីនអង្គុយយំឲ្យឡើងសស្រាក់ជាមួយនឹងបងស្រីរបស់ស៊ុននូហើយនិងជុងវ៉ុនម្នាក់ទៀត។ នេះតើមានរឿងអ្វីធ្ងន់ធ្ងរចំពោះស៊ុននូរបស់នាយមែនទេបានជាពួកគេអង្គុយយំដល់ថ្នាក់នេះ?

"នេះតើមានរឿងអ្វី?"ហ៊ីស៊ឹង សួរទៅកាន់ហេរីន

"គឺ...គឺ ម មាន...មានគេ-"ដោយឃើញហេរីនឆ្លើយទាំងរដឹបរដុប នាយហារ៉ូដែលឈរនៅជិតនោះឃើញពិបាកពេកក៏ឆ្លើយជំនួស

"គឺអ្នកប្រុសស៊ុននូត្រូវបានគេរុញទម្លាក់ធ្លាក់ពីលើកាំជណ្ដើរធ្លាក់មកដល់ខាងក្រោម"

"យើងឲ្យឯងទៅការពារស៊ុននូ ហេតុអីក៏ឲ្យមានរឿងនេះកើតឡើង?"ហ៊ីស៊ឹង គ្រាន់តែឮហើយកម្ដៅមិនដឹងមកពីណារាប់សិបអង្សារ ហើយនាយសួរទៅកាន់ហារ៉ូទាំងសង្រ្កឺតជើងធ្មេញ

"ពេលនោះខ្ញុំក៏នៅទីនោះដែរ ប៉ុន្តែខ្ញុំមិនបានចាប់អារម្មណ៍ថាមានអ្នកប៉ុនប៉ងរុញទម្លាក់ពីក្រោយបែបនោះ ទើបបណ្ដាលឲ្យគេម្នាក់នោះរុញអ្នកប្រុសបានសម្រេច លោកម្ចាស់! គ្រប់យ៉ាងគឺជាកំហុសរបស់ខ្ញុំដែលមិនបានប្រយ័ត្ន ខ្ញុំសមតែទទួលទោសគ្រប់យ៉ាង"ហារ៉ូ និយាយហើយក៏លុតជង្គង់នៅចំពោះមុខហ៊ីស៊ឹង

"ឆាប់ងើបឡើង! យើងមិនបានខឹងឯង តែយើងខឹងអ្នកដែលធ្វើរឿងនោះ តើឯងស្គាល់ថាជាអ្នកណាឬអត់?"ហ៊ីស៊ឹង

"គឺស្រីម្នាក់ដែលលោកម្ចាស់បានទៅជួបនោះ"ហារ៉ូ

"ហេតុអីក៏នាងហ៊ានចូលទៅក្នុងសាលានោះទៀត?"

"ខ្ញុំក៏មិនដឹងដែរ"ហារ៉ូ

"រ៉ូស៊ីន!"

"ហា៎?"

"ឯងដឹងថាត្រូវធ្វើយ៉ាងម៉េចហើយ"ហ៊ីស៊ឹង

"អឺ~ យើងនឹងចាត់ការឲ្យ ប៉ុន្តែគេឈ្មោះអី?"រ៉ូស៊ីន

"ឆយ ហាអ៊ុន!"នាយក្រាស់និយាយទាំងសង្កត់សម្លេង

"ហ៊ឹម យើងទៅសិនហើយចឹង"រ៉ូស៊ីន ក៏ដើរចេញទៅចាត់ការរឿងនោះ ហើយក៏មិនភ្លេចនាំហារ៉ូទៅេជាមួយផងដែរ

"អ្នកណាជាសាច់ញាតិរបស់អ្នកជំងឺម្នាក់នេះ?"ភ្លាមនោះគ្រូពេទ្យម្នាក់ក៏ចេញពីក្នុងបន្ទប់សង្រ្គោះបន្ទាន់ជាមួយនឹងអ្នកជំងឺម្នាក់ហើយក៏សួររកសាច់ញាតិ

•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿// (COMPLETED ✅)Where stories live. Discover now