ភាគទី៦១ : បងនឹងទៅជាមួយអូន

583 85 38
                                    

*អត់បានអាននិងកែពាក្យខុសៗឡើងវិញឡើយ*

   ហ៊ីស៊ឹងបន្ទាប់ពីជុងវ៉ុននិងហេរីនបានចេញទៅបាត់នាយក៏បានឧបករណ៍មកចាក់ស្ដាប់។ នាយក្រាស់អង្គុយចុចស្ដាប់ពីមួយសម្លេងទៅមួយសម្លេង ស្ដាប់បណ្ដើរសម្រក់ទឹកភ្នែកបណ្ដើរ។

   នាយស្ដាប់ឮទាំងអស់រាល់ការបញ្ជារបស់ស៊ីនហូទៅកាន់ស៊ុននូនៅថ្ងៃនោះ និងមានសម្លេងរបស់ហាន់ណាបានគម្រាមស៊ុននូនៅពេលដែលនាយមិននៅផ្ទះថែមទៀត។ បន្ទាប់ពីស្ដាប់ចប់អស់ហើយក៏ដល់ពេលអានសំបុត្ររបស់ស៊ុននូម្ដង។

•ក្នុងសំបុត្រ•

:ជូនចំពោះលោកប្ដីជាទីស្រលាញ់

   លោប្ដហា៎ សំបុត្រនេះពេលដែលបានទៅដល់ដៃរបស់បងប្រហែលជាអូនគ្មានជីវិតរស់នៅលើលោកនេះទៀតទេ ព្រោះអូនដឹងថាបងស្អប់បំផុតគឺមនុស្សក្បត់។ អូនសរសេរសំបុត្រមួយនេះទុកជូនដល់បង បងប្រហែលជាបានស្ដាប់សម្លេងទាងនោះរួចហើត្រូ?

   អូនមិនមានអ្វីនិយាយច្រើននោះទេ អូនចង់ប្រាប់បងថាអូនស្រលាញ់បងណាប្ដីសម្លាញ់ ហើយក៏រឹតតែស្រលាញ់កូនៗ អូនសូមទោសណាដែលអូនបានក្បត់បង បងសូមទោសដែលអូនមិនអាចនិយាយអ្វីបាន ក្រៅពីលាក់ទុកក្នុងចិត្ត។ អូនសូមទោសបងដែលអូនមិនបាននៅមើលថែកូនរបស់ពួកយើង អូនសូមទោសគ្រប់យ៉ាង ឲ្យអូនសូមទោសណាលោកប្ដី បងកុំភ្លេចជួយមើលថែកូនៗជំនួសអូនផងណា។

   ពេលដែលបងបានអានសំបុត្រមួយនេះហើយ អូនសង្ឃឹមថាបងនឹងមិនស្អប់អូនទៅចុះ អូនស្រលាញ់បងលោកប្ដី។

ពីអូនមនុស្សក្បត់ គីម ស៊ុននូ

•____________________________•

   ក្រោយពីអានចប់ទឹកភ្នែករបស់នាយក៏ហូរមកដូចបាក់ទំនប់ នាយចុកទ្រូងខាងឆ្វេងស្ទើក្អួតឈាម រីឯបេះដូងក៏ឈឺចង់ផ្ទុះបែកជាមួយរយលានបំណែក។

•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿// (COMPLETED ✅)Where stories live. Discover now