ជំហានជើងវែងៗកំពុងបោះដំណើរចេញពីក្លឹបមួយ ដោយសម្ដៅទិសដៅមករកឡានមួយដែលចតនៅខាងមុខក្លឹបដោយមានអ្នកចាំបើកទ្វាឲ្យស្រាប់នោះ។ បន្ទាប់មកក៏ចូលទៅអង្គុយនៅក្នុងឡានរួចក៏បានបញ្ចេញសម្លេងបញ្ជាទៅកូនចៅឲ្យជូនទៅព្រលានយន្តហោះ។"ទៅព្រលានយន្តហោះ"សម្លេងរៀបស្មើចេញពីក្រអូមមាត់របស់កម្លោះសង្ហារ ស្ដាប់ឮហើយក៏ដឹងដែលថាមានអំណាចប៉ុណ្ណា
"បាទចៅហ្វាយ"
មិនយូរប៉ុន្មានឡានក៏បានបរមកដល់ព្រលានយន្តហោះ អ្នកដែលមាននាមជាចៅហ្វាយក៏ទម្លាក់ជើងចុះមកជាន់ផ្ទាល់ដីរួចក៏ដើរចូលទៅខាងក្នុងដោយមានកូនចៅដើរតាមពីក្រោយ2នាក់។
យប់ម៉ោង11គត់ក្រោយពី check in ក៏ដល់ម៉ោងយន្តហោះត្រូវចេញដំណើរហោះហើរល្មម។ យន្តហោះ1គ្រឿងនោះផងដែរ គឺមានទិសដៅពីប្រទេសជប៉ុនទៅកាន់ប្រទេសកូរ៉េខាងត្បូង។
បន្ទាប់ពីយន្តហោះមកដល់លើអាកាសហើយ ប្រហែលជាជិត3ម៉ោងក្រោយមកយន្តហោះនោះក៏ជិតមកដល់គោលដៅដែលត្រូវចុះ។ អ្នកបើកយន្តហោះក៏បានប្រកាសឪ្យអ្នកដំណើរទាំងអស់ដាក់ខ្សែក្រវាត់ប្រុងប្រយ័ត្ត ព្រោះតែយន្តហោះនឹងត្រូវចុះហើយ។
អ្នកបើកយន្តហោះក៏បញ្ជាយន្តហោះចុះម្ដងបន្តិចៗរហូតចុះចតមកប៉ះលើដីនៃប្រទេសកូរ៉េបានសម្រេច។ យន្តហោះក៏បានចុះចតបានសម្រេច ឯអ្នកដំណើរក៏នាំគ្នាចុះចេញមកម្ដងម្នាក់ៗដើម្បីទៅ check out។ ក្រោយពីបាន check out រួចរាល់ក៏បំបែបគ្នាទៅរកកន្លែងស្នាក់រៀងៗខ្លួន រីនាយកម្លោះក៏ដើរចេញមកខាងក្រៅ ចំណែកឯកូនចៅ2នាក់ដែលមកជាមួយក៏ដើរតាមពីក្រោយរហូត។
"ជូនយើងទៅផ្ទះ!"ពេលបានឃើញកូនចៅរបស់ខ្លួនហើយនាយក៏ឡើងឡានភ្លុកតែម្ដង
"បាទចៅហ្វាយ"កូនចៅក្រោមឱវាទក៏ទទួលបញ្ជាពីចៅហ្បាយហើយក៏បើកចេញទៅ
"ព្រឹកនេះចៅហ្វាយមានណាត់ជាមួយនឹងលោកខ្វាង"
នៅតាមតាមផ្លូវមានសភាពស្ងប់ស្ងាត់ដោយនៅក្នុងឡានឮសូរតែសម្លេងខ្យល់ដកដង្ហើមរបស់មនុស្ស3នាក់ ដោយកូនចៅ2នាក់ទៀតទៅជិះឡានមួយផ្សេងទៀត ហើយម្នាក់ដែលអង្គុយនៅខាងស្តាំដៃនៃតៃកុងឡានក៏ស្រដីឡើងមក។
YOU ARE READING
•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿// (COMPLETED ✅)
Fanfictionហ៊ីស៊ឹង អាម៉ាន់ដាសាគិ // គីម ស៊ុននូ និស្ស័យពិតជាមានមែន បន្ទាប់ពីខ្ញុំបានស្គាល់គេមកជីវិតរបស់ខ្ញុំក៏ត្រូវបានផ្លាស់ប្ដូរសឹងតែ360°។ កែវភ្នែករបស់គេធ្វើឲ្យបេះដូងដែករបស់ខ្ញុំត្រូវរង្គោះរង្គើរភ្លាមៗ ឲ្យតែពេលបានឃើញកែវភ្នែកមួយគូរបស់គេនោះហើយ។ "បងនឹងការពារអូ...