2ថ្ងៃកន្លងផុតទៅ នេះជាថ្ងៃទី6ដែលហ៊ីស៊ឹងនិងស៊ុននូនៅជប៉ុន ហើយពេលនេះក៏ជាពេលដែលត្រូវទៅវិញហើយ។ ចិត្តរបស់អ្នកស្រីអាម៉ាន់ដាសាគីមិនចង់ឲ្យស៊ុននូទៅវិញឡើយ គាត់នៅអោបស៊ុននូជាប់មិនចង់ប្រលែង។
"អ្នកម៉ាក់ដល់ពេលខ្ញុំត្រូវទៅហើយ ពេលមានឱកាសល្អខ្ញុំនឹងមកលេងអ្នកម៉ាក់ក្មេកទៀតណា"ស៊ុននូ
"មិនបាច់មកទេ ចាំម៉ាក់ទៅលេងកូនវិញ"អ្នកស្រី
"បែបនោះមិនល្អទេ ម្ដាយទៅសួរលេងកូនយ៉ាងម៉េចទៅ ចាំកូនមកលេងវិញ"ស៊ុននូ
"ប៉ុន្តែកូនកំពុងមានពោះពង្សម៉ាក់មិនចង់ឲ្យកូនទៅមកៗនោះទេ នៅផ្ទះថែខ្លួនឲ្យល្អឮទេ? ចាំម៉ាក់ជាអ្នកទៅលេង"
"បាទអ្នកម៉ាក់"
"តោះអូន បងប្រញាប់"
"បាទ ខ្ញុំសុំលាសិនហើយលោកប៉ានិងអ្នកម៉ាក់ក្មេក"
"អឹម សុវត្ថិភាពតាមផ្លូវ ហើយហ៊ីស៊ឹងមើលថែប្រពន្ធឲ្យល្អណាកូន"លោកអាម៉ាន់ដាសាគី
"បាទលោកប៉ា អញ្ចឹងខ្ញុំសុំលាអ្នកទាំង2សិនហើយ ប៉ាម៉ាក់ថែសុខភាពផង"ហ៊ីស៊ឹង
"ចាស៎កូន ទៅចុះកុំឲ្យយឺតម៉ោង"
"ខ្ញុំលាសិនហើយលោកម្ចាស់លោកស្រី"បេននិងហារ៉ូក៏គោរពលាអ្នកទាំង2រួចក៏ប្រញាប់ទៅតាមចៅហ្វាយរបស់ខ្លួន
នាយទាំង4ក៏ធ្វើដំណើរទៅកាន់អាកាសយានដ្ឋាន ពេលត្រឡប់ទៅវិញ ស៊ុននូបានសុំនាយក្រាស់ទៅជិះយន្តហោះរួមជាមួយនឹងគេឯងវិញ ឯហ៊ីស៊ឹងក៏ព្រមតាមសំណើររបស់ស៊ុននូ។
[SKIP]
ប៉ុន្មានម៉ោងត្រូវបានកន្លងផុត យន្តហោះក៏ចុះចតនៅលើទឹកដីប្រទេសកូរ៉េខាងត្បូង។ ហ៊ីស៊ឹងបានឲ្យហារ៉ូជូនស៊ុននូទៅផ្ទះមុន ឯនាយជាមួយនឹងបេនបើកឡានមួយទៀតទៅជួបជាមួយនឹងម្ចាស់ភាគហ៊ុនរបស់នាយ ម្ចាស់ភាគហ៊ុននោះស្រាប់តែចង់ជួបនាយជាបន្ទាន់ ទើបនាយត្រូវហោះមកវិញទាំងប្រញាប់ប្រញាលបែបនេះ។
ជិះពីព្រលានយន្តហោះទៅកាន់កន្លែងណាត់ជួបគឺចំណាយពេលតែ10នាទីប៉ុណ្ណោះក៏មកដល់ ព្រោះតែនៅជិតគ្នាស្រាប់។ នាយក្រាស់រហ័សចូលទៅខាងក្នុងហាងរកមើលអ្នកដែលណាត់នាយមកនោះ រួចក៏ដើរទៅរកអ្នកដែលកំពុងរងចាំនាយនៅឯតុមួយរួមទាំងមានអាហារពេញលើតុ។
YOU ARE READING
•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿// (COMPLETED ✅)
Fanficហ៊ីស៊ឹង អាម៉ាន់ដាសាគិ // គីម ស៊ុននូ និស្ស័យពិតជាមានមែន បន្ទាប់ពីខ្ញុំបានស្គាល់គេមកជីវិតរបស់ខ្ញុំក៏ត្រូវបានផ្លាស់ប្ដូរសឹងតែ360°។ កែវភ្នែករបស់គេធ្វើឲ្យបេះដូងដែករបស់ខ្ញុំត្រូវរង្គោះរង្គើរភ្លាមៗ ឲ្យតែពេលបានឃើញកែវភ្នែកមួយគូរបស់គេនោះហើយ។ "បងនឹងការពារអូ...