ភាគទី៧១ : Daddy ដឹងខ្លួនឡើង

547 74 11
                                    

*អត់បានអាននិងកែពាក្យខុសៗឡើងវិញឡើយ*

កន្លងទៅជាង2ម៉ោងជុងហ្គុកនៅអង្គុយសម្លឹងមុខហ៊ីស៊ឹងមិនដាក់ភ្នែក ឯថេហ្យុងក៏បានដឹងខ្លួនផងដែរ រីឯស៊ុននូឯនេះអង្គុយស្ងៀមអោបអេនដ្រយដ៍ដែលទើបនឹងមកពីរៀននៅក្នុងរង្វង់ដៃមិនហ៊ានមាត់កអ្វី។

"បើឯងស្រលាញ់កូនយើងពិតមែន ចុះឯងមានអីយកមកធានាទេ ថានឹងមិនធ្វើឲ្យកូនប្រុសរបស់យើងទឹកភ្នែកម្ដងទៀត?"ជុងហ្គុក

"ខ្ញុំហ៊ានយកជីវិតរបស់ខ្ញុំមកធានា"ហ៊ីស៊ឹង

"គ្រាន់តែនិយាយចោលទេដឹង?"ជុងហ្គុក

"ខ្ញុំនិយាយជាការពិត ខ្ញុំនិយាយបែបណាគឺធ្វើបែបនោះ ឲ្យខ្ញុំស្បថក៏បាន"

"ហឺស ល្អ! ឥឡូវឯងហ៊ានឆ្លងកាត់គ្រាប់កាំភ្លើងរបស់យើងទេ?"ជុងហ្គុក

"រឿងអីដែលខ្ញុំមិនហ៊ាន?"ហ៊ីស៊ឹង

"សាកឥឡូវនេះតែម្ដងទៅ បើឯងអាចគេចផុតនោះយើងនឹងមិនហាមឃាត់ឯងទៀតទេ"ជុងហ្គុក

"ហាមក្រលាស់សម្ដីណា"ហ៊ីស៊ឹង

"យើង ជុងហ្គុក គ្រីស្ទីឡូ មិនចេះក្រលាស់សម្ដីឡើយ"ជុងហ្គុក

"ហ្រ្វេង! នាំគេទៅខាងក្រោយ ហើយក៏រៀបចំទៅ"ជុងហ្គុក ក៏ប្រាប់ទៅកូនចៅជំនិតរបស់ខ្លួនឲ្យរៀបចំ

"បាទលោកម្ចាស់"ហ្រ្វេង ទទួលបញ្ជាហើយក៏នាំហ៊ីស៊ឹងទៅទីធ្លាខាងក្រោយ

"តែលោកប៉ា..."ស៊ុននូ ស្ទុះទៅចាប់កាន់ដើមដៃឪពុករបស់ខ្លួន ដើម្បីនិយាយហាមឃាត់ ប៉ុន្តែក៏ត្រូវនាយជាឪពុកកាត់សម្ដី

"ស្ងាត់ទៅកូន! ហើយនាំចៅប៉ាទៅបន្ទប់ទៅហាមចេញមកខាងក្រៅឲ្យសោះ"ជុងហ្គុក

"លោកប៉ា! ប៉ុន្តែនេះគ្រោះថ្នាក់ខ្លាំងណាស់"ស៊ុននូ

"បែបនោះហើយទើបប៉ាចង់ពិសោធន៍ថាគេនិយាយពិតឬអត់ កូនកុំភ័យអី ប៉ាមិនសម្លាប់ប្ដីរបស់កូនទេ ជេយ៍!"ជុងហ្គុក

"បាទលោកអ៊ំ?"ជេយ៍ ដែលនៅអង្គុយស្ងាត់មាត់ជាយូរហើយនោះ ក៏ទើបនឹងហ៊ានហើបមាត់ពេលដែលជុងហ្គុកបានហៅនាយ

•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿// (COMPLETED ✅)Where stories live. Discover now