ថ្ងៃរះជិតដល់កណ្ដាលមេឃទៅហើយបានបង្ហាញឲ្យឃើញមនុស្ស2នាក់ នៅគេងអោបគ្នាយ៉ាងស្អិតរមួតនៅលើគ្រែនៅឡើយ ព្រោះតែពួកគេអស់កម្លាំងរៀងៗខ្លួន។ ភ្លាមនោះនាយក្រាស់ក៏បានភ្ញាក់ពីដំណេក នាយមិនទាន់ងើបនោះទេ ដោយនាយនៅគេងសម្លឹងមើលមុខរបស់រាងតូចមិនដាក់ភ្នែក។
"ក្មេងដូចជាឯងនេះបែរជាអាចយកឈ្នះចិត្តរបស់យើងបាន"ហ៊ីស៊ឹង និយាយហើយក៏ញញឹមឡើងបន្តិច
"ភ្ញាក់ឡើងអូនសម្លាញ់ ជុប!"ហ៊ីស៊ឹង នាយខ្សឹបដាក់ត្រចៀករាងតូចតិចៗហើយក៏ហួសមកថើបថ្ងាសមួយខ្សឺតថែមទៀត
"ម៉ោង11ហើយឆាប់ភ្ញាក់ឡើងមក"ហ៊ីស៊ឹង លើកដៃទៅអង្អែលថ្ពាល់ទន់ៗរបស់ស៊ុននូតិចៗ
"ហ៊ឹម?"ស៊ុននូ ក៏បើកភ្នែកឡើងតិចៗ
"នៅគេងដល់ណាទៀត? ងើបមកបងនាំអូនទៅកន្លែងមួយ"ហ៊ីស៊ឹង នាយទាញកន្សែងមករុំត្រឹមចង្កេះរួចងើបចេញពីគ្រែហើយក៏និយាយប្រាប់ទៅរាងស្ដើងមុននឹងដើរទៅបន្ទប់ទឹក
ស៊ុននូបន្ទាប់ពីឮរាងក្រាស់និយាយបែបនេះហើយក៏ស្វាងដំណេកស្ទុះងើបអង្គុយហើយក៏ធ្វើមុខឆ្ងល់តែម្ដង។ និយាយថាយ៉ាងម៉េចមុននេះ? បងអូនឬ? មិនគិតថាលឿនពេកហើយទេដឹង?
"ម៉ោះ! បងបី"ហ៊ីស៊ឹង ចេញមកពីបន្ទប់ទឹកវិញក៏ដើរមកលើកបីស៊ុននូឡើងទៅបន្ទប់ទឹក ស៊ុននូដែលនៅលើដៃនាយគ្នាឡើងរឹងខ្លួនអស់ហើយមកប្ដូរសព្វនាមហៅលឿនបែបនេះនោះ
"ឆ្ងល់ឬ? ក្រែងពួកយើងគឺជាប្ដីប្រពន្ធនឹងគ្នានោះអី? ហៅគ្នាបែបនេះហើយទើបសម"ហ៊ីស៊ឹង ដាក់រាងតូចចូលក្នុងអាងទឹករួចក៏និយាយឡើង ស៊ុននូឯនេះឲ្យតែឮពាក្យថាប្ដីប្រពន្ធហើយអៀនចង់តែលូនចូលរន្ធលូឲ្យបាត់ៗទេ
"លោក...."សម្ដីដែលស៊ុននូត្រៀមនិយាយទាំងប៉ុន្មានក៏ត្រេូវលេបចូលវិញ ព្រោះតែត្រូវបានកាត់ដោយនាយខ្ពស់
"បង! មិនមែនលោកទៀតនោះទេ"ហ៊ីស៊ឹង អោនមកសម្លឹងមុខរបស់ស៊ុននូចំៗដោយចង់បញ្ជាក់ថាគេត្រូវហៅនាយបែបនេះ មិនមែនលោកៗឡើយ
"ខ្ញុំមិនទាន់ទម្លាប់នោះទេ"ស៊ុននូ និយាយទាំងគេចមុខចេញពីក្រសែភ្នែកមុតស្រួចនោះ
YOU ARE READING
•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿// (COMPLETED ✅)
Fanfictionហ៊ីស៊ឹង អាម៉ាន់ដាសាគិ // គីម ស៊ុននូ និស្ស័យពិតជាមានមែន បន្ទាប់ពីខ្ញុំបានស្គាល់គេមកជីវិតរបស់ខ្ញុំក៏ត្រូវបានផ្លាស់ប្ដូរសឹងតែ360°។ កែវភ្នែករបស់គេធ្វើឲ្យបេះដូងដែករបស់ខ្ញុំត្រូវរង្គោះរង្គើរភ្លាមៗ ឲ្យតែពេលបានឃើញកែវភ្នែកមួយគូរបស់គេនោះហើយ។ "បងនឹងការពារអូ...