ភាគទី១០ : បិទភ្នែកទៅ

925 88 12
                                    

   ពេលមកដល់ផ្ទះក៏យប់ម៉ោងប្រហែលជា8ទៅហើយ ហើយក៏បានឮពីអ៊ំស៊ុលថាលោកអាម៉ាន់ដាសាគិនិងមីនហូត្រឡប់ទៅកាន់ប្រទេសជប៉ុនវិញផងដែរ។ ហ៊ីស៊ឹងដាក់ស៊ុននូចុះត្រឹមមុខទ្វាដើរចូលទៅខាងក្នុងហើយក៏ប្រាប់ឲ្យរាងតូចទៅសម្អាតខ្លួនស្លៀកពាក់ចូលគេងមុននាយ។

"អូនទៅសម្អាតខ្លួនចូលគេងនៅបន្ទប់បងមុនចុះ បងត្រូវទៅពិនិត្យមើលការងារ យប់បន្តិចទើបបងមកវិញ"ហ៊ីស៊ឹង

"អឹម"ស៊ុននូ ងក់ក្បាលយល់ន័យរបស់នាយ

"ចូលទៅខាងក្នុងចុះ បងស្រលាញ់អូន ជុប!"ហ៊ីស៊ឹង នោយាយប្រាប់ទៅស៊ុននូហើយក៏អោនថើបមាត់ទន់ៗនោះ មុននឹងឡើងឡានបើកចេញទៅ

   ស៊ុននូក៏ចូលទៅហើយដើរឡើងទៅបន្ទប់របស់ខ្លួនដើម្បីសម្អាតខ្លួន។ បន្ទាប់ពីសម្អាតខ្លួនរួចរាល់ក៏ចូលទៅគេងនៅបន្ទប់របស់រាងក្រាស់ ព្រោះតែមានបញ្ជាពីនាយរួចមកហើយ។ នាយតូងឡើងគេងនៅលើគ្រែ king size ហើយក៏ទាញទូរស័ព្ទយកមកចុចឆែកមើលអំពីអ្នកដែលទិញទូរស័ព្ទមួយគ្រឿងនេះឲ្យគេថ្ងៃមិញនោះ។

   គ្រប់គ្នាសុទ្ធតែបានស្គាល់និងដឹងអំពីនាយ ចំណែកឯគេរវល់តែរៀននិងធ្វើការគ្មានពេលដឹងអំពីសង្គមខាងក្រៅអ្វីឡើយ នាយក្រាស់ជានរណាហើយធ្វើអ្វីក៏គេមិនដឹង។ ស៊ុននូឆ្ងល់តែម្យ៉ាងប៉ុណ្ណោះថាហេតុអ្វីបានជានាយម្នាក់នេះមានលុយ ឡាន ហើយនិងផ្ទះដ៏ធំយ៉ាងនេះ?

   ស៊ុននូគេងឆែកមើលទាំងចំហមាត់ "ហ៊ីស៊ឹង អាម៉ាន់ដាសាគិ" កូនកាត់កូរ៉េ-ជប៉ុន សេដ្ឋីវ័យក្មេងប្រាក់វាល់លានដុល្លារហើយក៏ជាអ្នកស្នងតំណែងម៉ាហ្វៀនៃត្រកូលអាម៉ាន់ដាសាគិ។ ជាម៉ាហ្វៀអញ្ចឹងសោះទើបការងាររវល់តែពេលយប់ រាងតូចសឹងតែមិនជឿថានេះនាយជាត្រកូលម៉ាហ្វៀ ហេតុអីក៏ត្រូវមកជួបនឹងនាយក្រាស់បែបនេះ? ម៉ាហ្វៀជាមនុស្សឈាមត្រជាក់ចុះបើថ្ងៃណាមួយធ្វើឲ្យទាស់ចិត្តគេនោះគេមិនបាញ់សម្លាប់ហើយទេឬ? នេះជានិស្ស័យឬក៏ជាព្រហ្មលិខិតទៅដែលបានចារ្យមកបែបនេះ?

"ចឹងឥឡូវនេះខ្ញុំគឺជាប្រពន្ធរបស់ម៉ាហ្វៀឬ?"នាយតូចស្ទុះងើបវឹងអង្គុយថ្មឹងគិត

•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿// (COMPLETED ✅)Where stories live. Discover now