ភាគទី២៣ : កុំប៉ះមនុស្សរបស់យើង

754 79 8
                                    

ក្រោយពេលដែលហ្យុនជីនបាននិយាយការងារជាមួយនឹងហ៊ីស៊ឹងរួចរាល់ហើយ នាយក៏ទៅក្រុមហ៊ុនរបស់នាយតែម្ដង មិនបាននៅអង្គុយលេងជាមួយនឹងមិត្តសិនឡើយ ព្រោះតែនាយនៅមានការងារជាច្រើនទៀតដែលត្រូវធ្វើឲ្យឆាប់រួច។

ហ៊ីស៊ឹងបានចំណាយពេលពេញមួយថ្ងៃដើម្បីនៅជាមួយស៊ុននូ ល្ងាចបន្តិចនាយក៏នាំស៊ុននូទៅដើរលេងនៅផ្សារទំនើប ព្រោះតែស៊ុននូរំអុកទាមទារនាយឲ្យជូនទៅដើរលេងនៅខាងក្រៅមិនឈប់ អញ្ចឹងហើយមានតែនាំទៅ បើប្រកែកមិនជូនទៅគេប្រាកដជាយំបែកផ្ទះជាមិនខាន។

មកដល់ញ៊ាំអ្វីហើយមិនទាន់នោះទេ ស៊ុននូរត់លេងសប្បាយអរពេញក្នុងផ្សារទំនើប រីឯហ៊ីស៊ឹងនិងបេនវិញក៏រត់ដេញតាមចាប់ឡើងចង់វង្វេងសតិតាម ចំណែកឯអ្នកដែលដើរនៅទីនោះក៏នាំគ្នាមើលមកពួកគេគ្រប់ៗគ្នា។ មិនគួរណាម៉ាហ្វៀកំណាចដូចជានាយម្នាក់នេះមករត់ដេញចាប់អ្នកណាក៏មិនដឹងឡើងពេញផ្សារ។

"ស៊ុននូកុំរត់"ហ៊ីស៊ឹង រត់តាមស៊ុននូពីក្រោយជាប់រហូតមិនខ្វល់ពីអ្នកដែលមើលមកនាយឡើយ

"ឌឹប!"ដោយរត់មិនបានមើលអ្នកដើរកាត់នាយក្រាស់ក៏រត់ទៅប៉ះនឹងមនុស្សម្នាក់ធ្វើឲ្យដួលទាំង2នាក់

"អាក៎!"

ហ៊ីស៊ឹងក៏ប្រញាប់ស្ទុះងើបទៅលើកអ្នកដែលនាយបានរត់បុកនោះ។

"ឲ្យខ្ញុំសូមទោសផង ប្រញាប់ពេកទើបមិនបានមើលផ្លូវ តើលោកមានត្រូវត្រង់ណាដែរទេ?"ហ៊ីស៊ឹង

"បាទខ្ញុំមិនអីនោះទេ"ឆ្លើយទាំងសម្លឹងមើលមុខរបស់ហ៊ីស៊ឹងជាប់

"បើមិនអីខ្ញុំសូមលាលោកទៅសិនហើយ សូមទោសលោកម្ដងទៀត"ហ៊ីស៊ឹង មិននៅយូរទៀតក៏ប្រញាប់ទៅរកស៊ុននូ មិនដឹងរត់ទៅដល់ណាហើយទេ

"បាទ"នាយញញឹមតិចៗដាក់

"សង្ហា"នាយម្នាក់នោះក៏និយាយតិចៗសម្លឹងមើលទៅនាយក្រាស់ដើរចេញទៅនោះរហូតដាច់កន្ទុយភ្នែក

"ហ៉ើយ ស៊ុននូនេះអូនទៅណានឹង?"នាយក្រាស់ឯនេះដើររកស៊ុននូមិនឃើញឡើយបាត់ដានឈឹងតែម្ដង

"ខ្ញុំបំបែកគ្នារកទៅចៅហ្វាយ"បេន

"អឹម ឯងទៅខាងនោះទៅ"ហ៊ីស៊ឹង ចង្អុលទៅទិសម្ខាងទៀតឲ្យបេនទៅ ឯនាយក៏ទៅខាងនេះ

•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿// (COMPLETED ✅)Where stories live. Discover now