ពេលវេលាចេះតែដើរទៅមុខ 2ខែក៏កន្លងផុតទៅ ពោះស៊ុននូពេលនេះក៏ប្រែប្រួលរូបរាងពីរៀបស្មើមកប៉ោងដូចទៅនឹងអ្នកពរពោះដទៃទៀតនោះឯង។ ស៊ុននូតែងតែពាក់អាវធំៗរាល់ពេលដែលត្រូវចេញទៅក្រៅជួបមិត្តៗឬក៏ទៅដើរលេងជាមួយប្ដីអីបែបនោះ។
ហ៊ីស៊ឹងក៏តែងតែមើលថែយកចិត្តទុកជាមួយនឹងស៊ុននូជានិច្ច មិនថាស៊ុននូទៅណាគឺត្រូវតែមាននាយដើរតាមជាប់ នាយតែងតែតាមស៊ុននូ ទោះជាត្រូវស៊ុននូដេញក៏មិនព្រមទៅណាដែរ តែពេលខ្លះនាយក៏រវល់មិនបាននៅជាមួយក៏ឲ្យបេននៅមើលទទួលខុសត្រូវជំនួស។ ដូចជាពេលនេះអញ្ចឹងស៊ុននូកំពុងតែនៅតាមផ្លូវទៅកាន់ផ្នូររបស់ប៉ាម៉ាក់របស់គេ និងលោកពូជាមួយនឹងឆេវ៉ុនដែលជាកូនស្រីរបស់គាត់ ដោយមានបេនជាអ្នកបើកឡានជូនទៅ។ ថ្ងៃនេះជាថ្ងៃគម្រប់ខួបនៃការស្លាប់របស់ប៉ាឆេវ៉ុន ដូច្នេះហើយស៊ុននូក៏មកជាមួយព្រោះគាត់ជាអ្នកមានគុណចំពោះគេតាំងតូចមកម្ល៉េះ ណាមួយទៀតក៏មកលេងប៉ាម៉ាក់របស់គេផងដែរ ហើយក៏មិនប៉ុន្មានសប្ដាហ៍ទៀតក៏ដល់គម្រប់ខួបរបស់ពួកគាត់ដូចគ្នា ដូច្នេះស៊ុននូក៏មកឲ្យហើយ។
"អូនជិតទៅដល់ច្រកចូលហើយ"ស៊ុននូ ប្រាប់ទៅហ៊ីស៊ឹងតាមទូរស័ព្ទ
("ហ៊ឹម អូនថែខ្លួនផងណា សូមទោសដែលបងមិននាំអូនទៅ")ហ៊ីស៊ឹង
"មិនអីទេណា បងធ្វើការរបស់បងចុះ ចាំលើកក្រោយក៏បានណា"ស៊ុននូ
("បាទ អូនសម្លាញ់")ហ៊ីស៊ឹង
"ប៉ុណ្ណឹងបានហើយណា ពេលនេះអូនបានមកដល់ហើយ"ស៊ុននូ
("បាទៗអូនសម្លាញ់ ប៉ុណ្ណឹងចុះ ល្ងាចជួបគ្នាណា បងស្រលាញ់អូន")ហ៊ីស៊ឹង
"បាទ~ អូនក៏ស្រលាញ់ដែរ អូនដាក់ចុះហើយ"
ស៊ុននូបិទទូរស័ព្ទហើយចុះពីលើឡានជាមួយនឹងឆេវ៉ុន នាយតូចសម្លឹងមើលទីនេះទាំងនឹករលឹក ព្រោះជាទីកន្លែងកំណើត។
បេនក៏ប្រញាប់ចុះទៅជួយប្រមូលរបស់របរមានដូចជាផ្កាអីបែបនោះ ហើយក៏មានរបស់ខ្លះយកមកជូនអ្នកនៅមើលថែនៅទីនេះ។
ទីនេះមានដីធំទូលាយប្រហែលជា50ម៉ែត្រ4ជ្រុង ជាកន្លែងដាក់ផ្នូរសពសម្រាប់អ្នកដែលគ្មានលទ្ធភាពនិងដាក់នៅកន្លែងដាច់ដោយលែកដូចអ្នកមានលុយដទៃ។ គ្រាន់តែចុះពីឡានភ្លាមក៏ជួបនឹងម្ចាស់កន្លែងនេះចេញពីក្នុងផ្ទះមកល្មម។ ស៊ុននូនិងឆេវ៉ុនក៏ហៅ:
YOU ARE READING
•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿// (COMPLETED ✅)
Fanfictionហ៊ីស៊ឹង អាម៉ាន់ដាសាគិ // គីម ស៊ុននូ និស្ស័យពិតជាមានមែន បន្ទាប់ពីខ្ញុំបានស្គាល់គេមកជីវិតរបស់ខ្ញុំក៏ត្រូវបានផ្លាស់ប្ដូរសឹងតែ360°។ កែវភ្នែករបស់គេធ្វើឲ្យបេះដូងដែករបស់ខ្ញុំត្រូវរង្គោះរង្គើរភ្លាមៗ ឲ្យតែពេលបានឃើញកែវភ្នែកមួយគូរបស់គេនោះហើយ។ "បងនឹងការពារអូ...