ស៊ុននូមកដល់ថ្នាក់របស់ហេរីនហើយក៏ចាប់ដៃនាងនិងជុងវ៉ុនចេញមករកកន្លែងស្ងាត់ដើម្បីនិយាយគ្នា។ មកដល់បង់អង្គុយមួយរៀងស្ងាត់មិនស៊ូវមានមនុស្សឡើយ ស៊ុននូក៏ចាប់ផ្ដើមសួរ។
"ហេរីនតើជាឯងមែនទេដែលប្រាប់គាត់?"ស៊ុននូ
"អត់ទេៗ យើងមិនបានប្រាប់គាត់នោះទេ"ហេរីន ប្រកែកក្រវីក្បាលញាប់ស្អេក គេមិនមែនចេះតែសន្យាចោលជាមួយនោះទេ
"បើឯងមិនប្រាប់អ្នកណាអ្នកប្រាប់? ឯងមែនទេជុងវ៉ុន?"គិតសុខៗក៏ចង្អុលទៅជូងវ៉ុន ជុងវ៉ុនឯនោះគ្នាឡើងភ្ញាក់សុខៗមកចង្អុលគេចឹងនោះ
"អឹក! មិនមែនយើងទេឲ្យយើងប្រាប់គាត់យ៉ាងម៉េច
បើយើងមិនទាំងដែលធ្លាប់ស្គាល់គាត់ពីមុនមកផងនឹង"ជុងវ៉ុន មកចោទគ្នាឯនេះគ្នាមិនដឹងខ្យល់អីផង"អញ្ចឹងជាអ្នកណាទៅលោកអើយ~"ស៊ុននូ គិតមិនចេញក៏ចង់យំតែម្ដង
"អេ ជាបងឆេវ៉ុនទេដឹង?"ហេរីន
"ម៉ោះ! ទៅសួរគាត់"ស៊ុននូ ក៏អូសដៃមិត្តទាំង2ទៅសួរនាំបងស្រីរបស់គេបន្ត
ពេលមកដល់ក៏មិនឃើញឆេវ៉ុននៅក្នុងថ្នាក់រៀន ពួកគេក៏បែរខ្នងរៀបនឹងដើរទៅវិញក៏ឃើញឆេវ៉ុនដើរមកពីចម្ងាយ។
"នេះពួកឯងនៅទីនេះសោះ បងខំតែតាមរក"ឆេវ៉ុន
"បងឆេវ៉ុន ខ្ញុំសួរបងរឿងមួយ តើបងមែនទេដែលជាអ្នកប្រាប់រឿងនោះទៅគាត់?"ស៊ុននូ
"បងអត់បានប្រាប់គេនោះទេ"ឆេវ៉ុន
"បងលាក់ខ្ញុំមែនទេ?"ស៊ុននូ
"បងនិយាយមែនណា បងមិនបានប្រាប់ពិតមែន"
"ជាអ្នកណាទៅ អើយ~"ស៊ុននូ ឈរទន្រ្ទាំជើងដូចកូនក្មេង
"ជាខ្ញុំ!"រាងខ្ពស់សង្ហាមកពីណាមិនដឹងក៏បង្ហើបសម្លេងចេញមក ហើយសម្លេងនេះក៏បាននាំឲ្យអ្នកទាំង4ងាកទៅមើលព្រមគ្នាទាំងឆ្ងល់ថាជាអ្នកណា
"???"
"ខ្ញុំឈ្មោះហារ៉ូ ជាកូនចៅរបស់លោកម្ចាស់ហ៊ីស៊ឹងដែលគាត់បានបញ្ជូនខ្ញុំមកឲ្យការពារចៅហ្វាយតូចនៅក្នុងសាលានេះ តែឲ្យខ្ញុំសូមទោសដែលម្សិលមិញខ្ញុំទៅជួុយចៅហ្វាយតូចមិនទាន់ ហើយរឿងនោះគឺខ្ញុំដែលជាអ្នកប្រាប់ទៅកាន់លោកម្ចាស់"និយាយចប់ក៏អោនគោរពស៊ុននូ
YOU ARE READING
•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿// (COMPLETED ✅)
Fanfictionហ៊ីស៊ឹង អាម៉ាន់ដាសាគិ // គីម ស៊ុននូ និស្ស័យពិតជាមានមែន បន្ទាប់ពីខ្ញុំបានស្គាល់គេមកជីវិតរបស់ខ្ញុំក៏ត្រូវបានផ្លាស់ប្ដូរសឹងតែ360°។ កែវភ្នែករបស់គេធ្វើឲ្យបេះដូងដែករបស់ខ្ញុំត្រូវរង្គោះរង្គើរភ្លាមៗ ឲ្យតែពេលបានឃើញកែវភ្នែកមួយគូរបស់គេនោះហើយ។ "បងនឹងការពារអូ...