ភាគទី៦៦ : ហាមមកពាក់ព័ន្ធជាមួយនឹងកូនរបស់យើងទៀត

562 84 24
                                    

*អត់បានអាននិងកែពាក្យខុសៗឡើងវិញឡើយ*

ពេលនេះហ៊ីស៊ឹងបានមកដល់ផ្ទះរបស់លោកគ្រីស្ទីឡូទាំងព្រឹកព្រលឹម ព្រោះតែនាយគេងមិនលក់បក់មិនល្ហើយពេញមួយ ដោយក្នុងចិត្តបាននឹកគិតទៅដល់ស៊ុននូមិនឈប់។

"នេះជាឯងមែនទេដែលបានបាញ់កូនរបស់យើង?"

"បាទ! កាលនោះខ្ញុំត្រចៀកសជឿសម្ដីរបស់សត្រូវមិនបានគិតវែងឆ្ងាយ ទើបធ្វើឲ្យខ្ញុំ...!"នាយនិយាយតែក៏ត្រូវកាត់ផ្ដាច់

"ចេញពីទីនេះទៅ ហាមមកពាក់ព័ន្ធជាមួយនឹងកូនរបស់យើងទៀត ព្រោះយើងស្អប់ឯង ស្អប់ដែលឯងហ៊ានលើកដៃបាញ់ប្រពន្ធខ្លួនឯង ដែលជាកូនប្រុសតែម្នាក់របស់យើង"លោកគ្រីស្ទីឡូ ខឹងច្រឡោតនឹងហ៊ីស៊ឹងជាខ្លាំងពេលដែលដឹងរឿងគ្រប់យ៉ាង កាលនោះគាត់សួរនាំដែរ ប៉ុន្តែគេមិនព្រមឆ្លើយប្រាប់គាត់ឡើយ

"បង! ចិត្តត្រជាក់ៗសិនទៅណា"អ្នកជាភរិយាក៏បានចូលមកលួងលោមនាយជាស្វាមីឲ្យចិត្តត្រជាក់

"នេះអូនចង់ឲ្យបងចិត្តត្រជាក់យ៉ាងម៉េចកើត? នេះវាហ៊ានលើកដៃសម្លាប់ប្រពន្ធខ្លួនឯង ដោយសារតែជឿពាក្យសម្ដីរបស់សត្រូវអញ្ចឹងឬ?"

"បង! បើសិនវាជារឿងរបស់ពួកយើង ហើយអូនក៏បែបនោះ តើបងនឹងខឹងដែរទេ?"

"ហឹស! យ៉ាងណាក៏បងមិនឲ្យវាជួបគ្នាជាមួយនឹងកូនរបស់បងដែរ ហើយចៅរបស់យើង យើងនឹងយកពួកគេមក"

"ធ្វើបែបនេះមិនបានទេ បែបនេះគេហៅថាបំបែកបំបាក់ហើយ"ហ៊ីស៊ឹង

"បំបែកបំបាក់? យើងមិនឲ្យកូនរបស់យើងមានប្ដីដូចជាឯងដាច់ខាត! ចេញពីផ្ទះយើងទៅ! ហើយយើងនឹងយកចៅៗរបស់យើងមកនៅជាមួយយើងវិញ"គាត់និយាយតែប៉ុណ្ណេះក៏ងើបដើរចេញដោយមិនងាកក្រោយ មិនចាំស្ដាប់នាយក្រាស់និយាយអ្វីទៀតឡើយ

"ខ្ញុំមិនដឹងជួយយ៉ាងណានោះទេ តែខ្ញុំនឹងជួយឯង ខ្ញុំជឿថាគាត់នឹងអត់ឱនឲ្យលោក ហើយស៊ុននូខ្ញុំគិតថាគេមិនបានខឹងនឹងលោកឡើយ ទោះជាខ្ញុំទើបតែបានជួបនិងរស់នៅជាមួយគេត្រឹមរយះពេលខ្លីក៏ដោយ ខ្ញុំអាចដឹងពីចិត្តរបស់កូនច្បាស់ អ្នកណាៗក៏ធ្លាប់មានកំហុស សូម្បីតែខ្ញុំក៏ធ្លាប់ដូចគ្នា ឲ្យតែចេះកែនិងដឹងខុសៗ"ក្រោយពីប្ដីរបស់ខ្លួនចេញទៅបាត់គាត់ក៏ស្រដីឡើង

•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿// (COMPLETED ✅)Where stories live. Discover now