ភាគទី៣៥ : ពួកយើងជួបគ្នាម្ដងទៀតហើយ

686 81 18
                                    

ព្រឹកថ្ងៃថ្មីនេះហ៊ីស៊ឹងនៅមិនទាន់ទៅធ្វើការនោះទេ ដោយនាយចង់នៅសម្រាកហើយក៏មានពេលវេលាខ្លះដើម្បីនៅជាមួយនឹងស៊ុននូ។

នាយក្រាស់ងើបពីគ្រែតិចៗទុកឲ្យស៊ុននូនៅគេង ឯនាយក៏ចូលទៅសម្អាតខ្លួនស្លៀកពាក់រួចរាល់ហើយចុះទៅខាងក្រោមមួយភ្លេតក៏ឡើងមកវិញ។

"អូនសម្លាញ់ភ្ញាក់ឡើងព្រឹកហើយ"ហ៊ីស៊ឹង ឡើងទៅលើគ្រែទ្រោមពីលើស៊ុននូហើយក៏អោនទៅថើបថ្ពាល់ប៉ោងៗទាំងសងខាង

"អឹម~ សុំគេងបន្តិចទៀតមក"

"អត់ទេឆាប់ងើបឡើង នេះម៉ោង8ជាងហើយកូនបងប្រាកដជាឃ្លានមិនខាន"

"បងកុំប៉ុនពេក"តបវិញទាំងកំពុងបិទភ្នែកដដែល

"មិនឲ្យគេងយូរបែបនេះទេវានឹងមិនល្អឡើយ ឆាប់ងើបមកណា បងបានប្រាប់ឲ្យអ៊ំស៊ុលធ្វើបបរគ្រឿងសមុទ្រឲ្យអូនណា"

"ហ៊ួយ!"នាយតូចក៏ងើបអង្គុយទាំងមុខជូរហួច

"ម៉ោះទៅងូតទឹក បងលាយទឹកក្ដៅទុកឲ្យអូនរួចហើយ"នាយក្រាស់ក៏លើកបីស៊ុននូទៅបន្ទប់ទឹក

"បងទៅខាងក្រៅទៅ អូនងូតខ្លួនឯងបាន"

"អញ្ចឹងបងចាំនៅខាងក្រៅណា ប្រយ័ត្នប្រយែងផង"

"បាទលោកប្ដី"

"សាកហៅម្ដងទៀតទៅមើល"រៀបនឹងដើរចេញទៅហើយតែនាយក៏បែរមកវិញ

"លោកប្ដី!"

"ជុប ជុប ខ្នាញ់ណាស់លោកអើយ ហៅបងបែបនេះឲ្យច្រើនៗណា"ហ៊ីស៊ឹង ក៏ចាប់ក្ដោបមុខស៊ុននូមកថើបពេញផ្ទៃមុខ

"អា៎ បានហើយៗ បងទៅខាងក្រៅទៅ"ស៊ុននូ

"សុំថើបមួយទៀតសិនមក"ហ៊ីស៊ឹង រុលមុខមករកថើបលើបបូរមាត់ស៊ុននូ តែក៏ត្រូវបានគេរុញចេញ

"បានហើយ ថើបស្អី? មិនទាន់ដុះធ្មេញផង ទៅ! ទៅក្រៅទៅ"ស៊ុននូ រុញនាយឲ្យទៅខាងក្រៅហើយក៏បិទទ្វាក្រឹប

ហ៊ីស៊ឹងបើបាននាយតូចបិទទ្វាជិតមិនអាចឲ្យនាយចូលបានទៅនោះ ស្រាប់តែឈរអស់សំណើចតែម្ដង។ អើយបានប្រពន្ធមួយគ្រាប់នេះស្រលាញ់ស្លាប់ចោលឲ្យលុយប៉ុន្មានពាន់លានដុល្លារទៀតក៏នាយមិនដូរឲ្យដែរ ទុកដាក់តាំងយកដើរអួតគេឲ្យពេញពិភពលោក បើអាចអួតអេលានបាននាយនឹងយកទៅអួតទៀត។

•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿// (COMPLETED ✅)Where stories live. Discover now