ផ្ដើមរឿង

790 40 0
                                    

" តើធំឡើងនឹងក្លាយជាមនុស្សបែបណា? "

ខ្លួនធំនៅក្នុងសួនដ៏ល្វឹងល្វើយរបស់ទីក្រុងប៉ារីង ដែលជាទីតាំងរបស់ភូមិគ្រឹះដ៏ស្គឹមស្គៃ ដោយមានត្រកូលប៊ុនប្រាសិទ្ធជាម្ចាស់ និងចាត់ទុកភូមិគ្រឹះមួយនេះជាកន្លែងសម្រាប់ជួបជុំគ្រួសារក្នុងពេលមួយឆ្នាំំម្ដង។ នៅថ្ងៃនេះប្រាសចាកភាពស្ងប់ស្ងាត់ក្នុងពេលខ្លួនមានកំលោះវ័យពីអាយុ១៥ ទៅ ២០ឆ្នាំ ចំនួន៤នាក់កំពុងអង្គុយនិយាយគ្នា។

ម្ចាស់សំណួរគឺសួរឡើងពីបងប្រុសធំត្រកូលប៊ុនប្រាសិទ្ធ ភ្នែករបស់គេសម្លឹងមើលក្មេងតូចដែលកំពុងដើរលេងនៅក្នុងសួន ដោយមានអ្នកមើលថែទាំង១២ឡោមពីមុខឡោមពីក្រោយសឹងតែមើលមិនឃើញរាងតូចទៅហើយ។

ដាំង ណាត់តាឆៃ ប៊ុនប្រាសិទ្ធ ជាក្មេងតូចតែម្នាក់គត់នៅក្នុងត្រកូលប៊ុនប្រាសិទ្ធ។ រាងតូចគឺជាប្អូនប្រុស ដែលកើតពីឪពុករបស់កម្លោះទាំង៣តែម្ដាយទីទៃ។ កម្លោះទាំងបីមិនធ្លាប់ឃើញមុខរបស់ម្ដាយដាំង ក្នុងពេលដែរឪពុករបស់គេដូចសង្សាលឿនជាងដូរខោអាវទៅទៀត។ ចំណែកម្ដាយដាំងក៏ជាសង្សាម្នាក់ក្នុងចំណោមរាប់រយនាក់របស់ឪពុកពួកគេ ព្រោះឪពុករបស់ពួកគេគ្រាន់តែបីនាយតូចមកវិញដោយមិននិយាយអ្វីទាំងអស់។

កំលោះក្នុងត្រកូលប៊ុនប្រាសិទ្ធទាំង៣ស្វាគមន៍ប្អូនប្រុសម្នាក់នេះដោយភាពកក់ក្ដៅនិងក្ដីស្រលាញ់។ ដាំងប្រៀនដូចជាតុក្កតាតូចដែលចាំផ្ដល់កម្លាំងចិត្តអោយពួកគេជារាងរាល់ថ្ងៃតាំងពីមានវត្តមានរបស់នាយតូចមកភូមិគ្រឹះមួយនេះមានភាពស្រស់ស្រាយជាងមុនឆ្ងាយណាស់។

ដាំងទទួលបានក្ដីស្រលាញ់និងភាពហួសហែងពីបងៗរបស់នាយតូចយ៉ាងខ្លាំងព្រោះបងៗរបស់គេមានតួនាទីមិនធម្មតាដូចច្នេះហើយបន្ទាប់ពីមនុស្សសំខាន់ ដាំងគឺរាប់ចូលក្នុងបញ្ចីឈ្មោះសម្រាប់អ្នកត្រកូលប៊ុនប្រាសិទ្ធត្រូវការពារដូចគ្នាតែម្ដង។

ប៉ន ណារ៉ាវិត ប៊ុនប្រាសិទ្ធ គ្មានជំរើសតែទោះបីជាមានជម្រើគេនៅតែជ្រើសរើសយកវាមករែកលើស្មាដ៏ដៃព្រោះដរាបណាមនុស្សសំខាន់ម្នាក់នោះមិនទាន់បានកាន់ដំណែងពេញលេញត្រកូលស៊ីរ៉ាង និង ត្រកូលប៊ុនប្រាសិទ្ធនៅតែប្រឈមនឹងគ្រោះថ្នាក់គ្រប់ពេល។

Beauty And The Beast ( ចប់ )Where stories live. Discover now