ភាគ ១៥ មនុស្សរបស់ប៉ាប៉ា

280 21 0
                                    

ដាំងភ្ញាក់ពីដំណេកដោយអារម្មណ៍ស្រស់ស្រាយ នាយស្វាគមន៍ខ្សែភ្នែករបស់ជុងដែលទើបតែងូតទឹករួចរាល់និងស្លៀកពាក់ខោអាវឈុតថ្មី ដែលវីននីយកមកទុកឲ្យ ដាំងមិនបានសង្ស័យនោះទេ ក្នុងពេលដែលនាយក៏រើសរបស់បានញឹកញាប់ជុងក៏អាចនឹងរើសបានដូចនាយដែរ រាងស្ដើងចូលចិត្តគិតអឺអើដោយខ្លួនឯងរួចរាល់ក៏ដើរទៅរកអ្នកកំលោះដើម្បីរាក់ទាក់អ្នកម្ខាងទៀត។

" អរុណសួស្តីភីជុង "

" បាទ "

អ្នកកំលោះតបខ្លីៗ ដោយដាំងនៅតែញញឹមស្រស់ដដែល នាយងូតទឹកក៏មិនបាន ព្រោះរាងក្រាស់អង្គុយនៅត្រង់នេះ មិនបានចេញទៅក្រៅដើម្បី ឲ្យនាយមានពេលផ្ទាល់ខ្លួនដូចកាលពីយប់។

" អរុណសួស្តី "

អ្នកកំលោះរាក់ទាក់វិញពេលដែលឃើញនាយនៅតែអង្គុយកន្លែងដើម ដាំងឱនក្បាលទទួលយកការរាក់ទាក់របស់គេ មុននឹងងើយមកញញឹមស្រស់ស្រាយដាក់រាងក្រាស់។

" អរុណសួស្តីម្តងទៀតភីជុង " ដាំងបបួលជុងនិយាយអរុណសួស្តីដដែល ជុងវិញគឺនឿយណាយនឹងក្មេងនៅចំពោះមុខខ្លាំងណាស់។

" បាទ អរុណសួស្តី "

" អរុណសួស្ដីម្តងទៀតភីជុង "

" ណាត់តាឆៃ " ជុងហៅឈ្មោះរបស់រាងស្ដើងពេញដោយសំឡេងរឹង។

គេយល់មករហូតថាខ្លួនឯងអាចទប់អារម្មណ៍បាននៅក្នុងកម្រិតល្អ ថែមទាំងជាមនុស្សចិត្តត្រជាក់ សោះអង្គើយចំពោះគ្រប់យ៉ាង ប៉ុន្តែដាំង ណាត់តាឆៃកំពុងតែពិសោធឲ្យគេដឹងពីធាតុពិតមួយទៀតរបស់ខ្លួនឯងហើយ។ ជុង អាឆេនមិនបានសោះកក្រោះនោះទេ ពេលបានជួបរាងស្ដើងគេក្លាយទៅជាមនុស្សដែលចាំបាច់ត្រូវតែនិយាយឲ្យច្រើនជាងមុន មានកំហឹងញឹកញាប់និងត្រូវបង្វិលខួរដោយស្នាមញញឹមស្រស់របស់ដាំងដល់ថ្នាក់នាយសឹងតែទៅជាឆ្កួត។

" ភីជុងហៅដាំងធ្វើអី ហៅឈ្មោះលេងរបស់ដាំងក៏បានដាំងមិនប្រកាន់នោះទេ "

បើសិនជុងសង្កេតដាំងឲ្យច្រើនជាងនេះអាចនឹងសរសៃប្រសាទតាមដាំង អ្នកកំលោះចាត់ទុករាងស្ដើងចូលទៅក្នុងក្រុមដែលនិយាយមិនយល់សេចក្តី ហើយគេនឹងលាដាំងនៅថ្ងៃនេះបន្ទាប់ពីទទួលញាំអាហារពេលព្រឹករួចរាល់។

Beauty And The Beast ( ចប់ )Where stories live. Discover now