ភាគ ២១ ភាពជិតស្និទ្ធ

273 24 0
                                    

" សាច់ត្រីផ្អែមណាស់ ដាំងចូលចិត្តខ្លាំងណាស់ តែថ្ងៃស្អែកពួកយើងញាំអីទៅភីជុង? " ដាំងសួរឡើងធ្វើអោយជុងចង់ស្រែកខ្លាំងៗថានាយមិនមែនជាភោជនីដ្ធានដែលអាចកម៉្មង់អាហារបាននោះទេ តែចុងក្រោយនាយក៏បានត្រឹមតែហើបមាត់ដោយសំឡេងសោះក៏ក្រោះដូចដើម។

" មានតែអាហាកំប៉ុងអូខេទេ? " តោះបីជាជុងមិនពេញចិត្តតែនាយក៏គ្មានជំរើសអ្វីផ្សេងក្រៅពីធ្វើខ្លួនជាម៉ែដោះរបស់ដាំងនោះទេ។

" ភីជុងធ្វើអាហារកំប៉ុងក៏ឆ្ងាញ់ " ដាំងនិយាយឡើងដោយស្នាមញញឹមព្រោះនាយមានអ្វីក៏ញាំមិនបានរើសអ្វីដូចគ្នា ដែលសួរនោះក៏គ្រាន់តែចង់ដឹងប៉ុណ្ណោះថាព្រឹកឡើងមានអ្វីញាំ។

" មានអ្វីខ្លះដែលមិនឆ្ងាញ់សម្រាប់ដាំង " ជុងនិយាយព្រមទាំងច្បិចថ្ពាល់របស់ដាំងតិចៗដោយពេលនេះពួកគេតាំងពីរមិនខុសអីពីគូរស្នេហ៍នោះទេ តែអ្នកទាំងពីរមិនដឹងខ្លួននោះទេ។

" គ្មាននោះទេ ភីជុងធ្វើអ្វីក៏ឆ្ងាញ់ដែរ " រាងក្រាស់សួរព្រោះចងបញ្ចួសតែដាំងក៏តបមកវិញដោយស្នាមញញឹម ធ្វើអោយជុងគិតថាការធ្វើដំណើរជាមួយដាំងក៏មិនបានជារឿងដែលនឿយហត់ប៉ុន្មាននោះទេ តែក៏អាចនឹងហត់ចិត្តនឹងភាពវ័យក្មេងរបស់រាងស្ដើង។

" ងើបមកបងជូនទៅងូតទឹក " ជុងនិយាយព្រមទាំងឡើករាងស្ដើងដែលនៅក្នុងរង្វង់ដៃរបស់នាយអោយងើបឡើងហើយក៏បោះដីដែលនៅលើខោរបស់ដាំងតិចៗ។

" ភីជុងងូតជាមួយដាំងទេ? ប៉ុន្ដែបើងូតជាមួយគ្នាភីជុងនឹងឃើញដាំងស្រាតមិនខាន មិនអីទេដាំអមិនប្រកាន់នោះទេ " ដាំងនិយាយខ្លួនឯងហើយក៏ឆ្លើយខ្លួនឯងមិនអោយជុងអាចលូកមាត់នោះទេ។

" ដាំង...បងមិនមើលដាំងស្រាតនោះទេ ពួកយើងងូតរៀងខ្លួនបាទ " ជុងលើដៃញីក្បាលដែលឈឺខ្ទោកៗតិចៗព្រោះដាំងមិនព្រមរំលងការងូតទឹកស្រាតនេះទាល់តែសោះ។

លឺបែបនែដាំងញញឹមឡើងយ៉ាងរីករាយព្រោះទោះបីជាគេមិនប្រកាន់តែនាយក៏មិនទាន់ត្រៀមចិត្តនឹងងូតទឹកស្រាតជាមួយអ្នកណានោះទេ​។ ជុងក៏នាំផ្លូវរាងស្ដើងទៅងូតទឹកដោយរាងក្រាស់មិនបានកាន់ដៃរបស់ដាំង តែនាយក៏មិនបានខ្វល់អ្វីដូចគ្នា ដាំងក៏ដៃទៅចាប់ចុងអាវរបស់ជុងរួចក៏ដើមតាមរាងក្រាស់បែបនេះវាធ្វើអោយនាយកក់ក្ដៅចិត្តបន្តិច មិនតែប៉ុណ្ណោនាយក៏ច្រៀងរហឹមតិចៗតាមផ្លូវទៀតផង ដោយមិនសួរនាំនោះទេថាជុងចង់ស្ដាប់ឬអត់។

Beauty And The Beast ( ចប់ )Where stories live. Discover now