ភាគ ៨ មិនគួរនៅជិតមនុស្សប្រុសដោះអាវ

340 24 0
                                    

"ហេតុអីជុងចាំបាច់ស្ទុះស្នាងើបបែបនេះដាំងឆ្ងល់ៗ" ដល់ថ្នាក់មានដៃរបស់គេបិទមាត់ហើយ ក្មេងសប្បុរសនេះនៅតែនិយាយប៉ប៉ោចទៀត នាយដកដង្ហើមធំទាល់បញ្ញានឹងគ្រប់គ្រងនាយតូច។

"ចង់លាងរបួសត្រូវចាំមួយភ្លែត" ដាំងចង់អង្គុយនៅលើភ្លៅរបស់គេ អ្នកកំលោះក៏បណ្តោយឲ្យអង្គុយ ជុងងើបដោះអាវជែកយឺតនិងអាវយឺតចេញពីខ្លួនពេលរួចរាល់ហើយក៏ឃើញថាអ្នកដែលអង្គុយលើភ្លៅរបស់គេលើកដៃបិទភ្នែក។

" ជុងដោះអាវ " នាយអង្គុយលើខ្លួនរបស់គេតាំងពីយូរយាបែរជាមិនអឹមអៀន ប៉ុន្តែពេលដែលគេដោះអាវដើម្បីឲ្យនាយលាងរបួសដូចដែលចង់ធ្វើបែរជាមកឡូឡាតវ៉ាទៅវិញ។

"ខ្ញុំដោះអាវឲ្យនាយលាងរបួស"

" ជុងដោះអាវហើយដាំងលាងរបួសយ៉ាងម៉េចទៅ អ្នកមើលថែរលេខរៀង៥របស់ដាំងប្រាប់ថាមិនត្រូវនៅជិតមនុស្សប្រុសឬមនុស្សស្រីដែលដោះអាវស្រាតខោលើកលែងឌេតឌី ប៉ាប៉ា បងប្រុសធំ បងប្រុសកណ្តាល បងប្រុសតូច ទើបនៅជិតបាន"

"ឈឺក្បាលហើយ "

" ជុងមានមេរោគជ្រែកឬ ត្រូវតែឆាប់លាងរបួសហើយ " ជុងឈឺក្បាលមោកៗ ដាំងទើបតែយកការប្រៀនប្រដៅរបស់អ្នកមើលថែលេខរៀង៥របស់នាយមកធ្វើជាលេស ពេលនិយាយចប់បែរជាមករញ៉េរញ៉ៃជួយត្រួតពិនិត្យមុខរបួសគេភ្លាម។

" មិនគួរនៅជិតមនុស្សប្រុសដោះអាវ? "

" ក៏ជុងជាអ្នកជំងឺហ្នឹងណាដាំងភ្លេចទៅថានាក់ជំងឺជាករណីលើកលែង" នាយដែលអង្គុយលើភ្លៅគេត្រូវចិញ្ចឹមមើលថែ ដូចមនុស្សធម្មតាឬអត់ មើលទៅនាយដូចមនុស្សយន្តដែលពូកែនិយាយដូចត្រូវគេដាក់ប្រូក្រាម។

"មិនបាច់ខ្លាចឈឺទេ" ដាំងនិយាយលួងលោមជុង ខណៈដែលជួយលាងរបួសឲ្យ យ៉ាងហោចណាស់បងប្រុសកណ្តាលរបស់នាយ ដែលរាងស្ដើងប្រាប់ថាជាពេទ្យបង្រៀន ឲ្យនាយលាងរបួសបានល្អ។

ពេលដាំងលាងរបួសឲ្យជុងថ្នមៗនិងស្អាតព្រមទាំងរុំបង់ឲ្យរួចរាល់បានល្អ ទាំងដែលអ្នកកំលោះបដិសេធ ប៉ុន្តែនាយនៅតែអះអាងថា នឹងរុំវាដើម្បីការពារមិនឲ្យរបួសរបស់គេប៉ះនឹងរបស់ស្មោកគ្រោក ព្រមទាំងបញ្ចប់ ដោយសំឡេងផ្អែមពីរោះជាការសរសើរអ្នកកំលោះដូចគេជាកូនក្មេង៣ឆ្នាំដែល ព្រមឲ្យលោកគ្រូពេទ្យលាងរបួសឲ្យដោយមិនងរង៉ក់។

Beauty And The Beast ( ចប់ )Where stories live. Discover now