ភាគ ១៦ រត់គេច

299 26 0
                                    

" ក្មេងម្នាក់នេះចូលចិត្តរត់តាមអ្នកដទៃតែពាសឬយ៉ាងម៉េចនេះ "

ហ្វត ដកដង្ហើមធំពេលបានឃើញដាំងរត់តាមមនុស្សប្រុស ដែលតុបតែងខ្លួនដូចអ្នកស្រុក ប្រហែលជាអ្នកស្រុកដែលរស់នៅជាយព្រៃមករករបស់ក្នុងព្រៃឬមកប្រមាញ់សត្វចិញ្ចឹមជីវិត ការតុបតែងខ្លួនរបស់អ្នកម្ខាងទៀតមិនធ្វើឲ្យនាយសង្ស័យអ្វីនោះទេព្រោះថាខេនសម្តែងបានល្អខ្លាំងណាស់ ដូចជាអ៊ំប្រុសវ័យកណ្តាលដែលនៅតែរឹងមាំកំពុងប្រើជីវិតប្រចាំថ្ងៃរបស់ខ្លួនតាមធម្មតា ឬព្រោះ ដាំងគឺជាមនុស្សធម្មតាមិនប្រក្រតីឬអត់ ទើបហ្វតមើលឃើញអ្នកដទៃថាជាមនុស្សធម្មតាទាំងអស់។

" ម៉េចក៏ចាំបាច់ប្រញ៉េប្រញ៉ាបរត់ទៅល្អាងវិញបែបនោះ "

គ្រប់ពាក្យសម្តីរបស់ហ្វតបានឮទៅដល់វីននី និងជុងទាំងអស់ ពេលដែលពួកទាំងបីបើកប្រព័ន្ធបញ្ជូនសញ្ញារយៈពេលខ្លីឲ្យគ្នាដោយឧបករណ៍បញ្ជូនសញ្ញាពិសេសតូច ដែលបិទនឹងក្រោយស្លឹកត្រចៀក ដោយអ្នកដែលអង្គុយនៅក្នុងល្អាងនៅតែធ្វើជាមិនដឹងរឿងមិនដឹងរ៉ាវ ពេលដាំងស្ទុះចូលមកដូចកំពុងរត់គេចពីអ្នកណាម្នាក់។

" ដាំងនៅលែងបានហើយ! " រាងស្ដើងមិនសួរនាំដល់អាហារពេលព្រឹកចូលមកដល់ភ្លាមក៏ស្រែកប្រាប់ជុងហើយក៏ដើរសំដៅទៅរកគំនរខោអាវដើម្បីរៀបចំរបស់ទាំងនោះដាក់ចូលកាបូប។

" នាយចង់ទៅណា? "

" ដាំងត្រូវដូរទីតាំងហើយ "

ហេតុអីបានជាដាំងប្រញ៉េប្រញ៉ាប់ដូរទីតាំងបែបនេះឬថាតាមពិតទៅនាយមានចំណែកពាក់ព័ន្ធនឹងអ្នកដែលកំពុងតាមរកគេហើយរាយការណ៍ទៅឲ្យបក្សពួករបស់នាយទើបនាយអស់តួនាទីអាចចេញពីទីនេះបាន ចំណែកដាំងក៏គិតត្រឹមថា នាយនៅចង់សប្បាយក្នុងការដើរលេងព្រៃ ហើយក៏មិនទាន់ដល់ពេលដែលនាយត្រូវ ត្រឡប់ទៅផ្ទះវិញដែរ ទើបត្រូវម្នីម្នាគេចពីមនុស្សរបស់លោកប្រធានាធិបតី ព្រោះបើឲ្យអ្នកម្ខាងទៀតឃើញនាយមុខជាត្រូវចាប់បញ្ជូនទៅឲ្យហ្វស់ភ្លាមមិនខាន។

ហើយមើលចុះ នាយចំជាល្ងង់ខ្លៅរត់តាមបុរសវ័យកណ្តាលនោះពីក្រោយទៅកើត សំណាងល្អដែលអ្នកម្ខាងទៀតមិនបានឮសំឡេងរបស់នាយ ហើយក៏មិនបានងាកមកមើល។ ដាំងដកដង្ហើមធូរទ្រូង ហើយរឿងតែមួយគត់ដែលនាយនិងហ្វតគិតដូចគ្នា គឺគិតថាជួបបុរសវ័យកណ្តាលទាំងដែលអ្នកបន្លំខ្លួនម្នាក់នោះខេនដែលជាកូនចៅរបស់ហ្វស់ហើយក៏អ្នកជំនួញរូបសង្ហាមានដឺក្រេជាមហាសេដ្ឋីរបស់ប្រទេសថៃដូចគ្នា។

Beauty And The Beast ( ចប់ )Where stories live. Discover now